នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបទីតាំងមួយកន្លែងលួចផលិតដាវសាមូរ៉ៃទុកសម្រាប់ចែកចាយ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងមួយកន្លែងលួចផលិតដាវកែច្នៃ(ដាវសាមូរ៉ៃ) និងជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខឆ្មក់ចុះបង្ក្រាប ជាក់ស្តែងឃាត់ជនសង្ស័យម្នាក់ និងវត្ថុតាងដាវសាមូរ៉ៃជាច្រើន។

ករណីចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្រុម១ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលជាអ្នកផលិតដាវសាមូរ៉ៃដើម្បីចែកចាយឈ្មោះឈិន ឆាយ អាយុ៣១ឆ្នាំ មុខរបរធ្វើដាវសាមូរ៉ៃ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

samurai-1 samurai-2 samurai-7 samurai-6 samurai-3 samurai-5 samurai-4

ដោយ៖ តុង សីហា

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print