កាលពីថ្ងៃទី១២ខែសីហារដ្ឋាភិបាលទីក្រុងTbilisi បានចោទប្រកាន់រុស្ស៊ីបង្ករឲ្យមានភាពតានតឹងដោយសារតែបានបង្ខិតបង្គោលព្រំដែននៅភាគខាងត្បូងOssetia ចូលយ៉ាងជ្រៅនៅក្នុងទឹកដីប្រទេសនេះ ធ្វើឲ្យបាត់បង់ដីជាច្រើន ។
សារព័ត៌មានAFP បានដកស្រង់ការប្រកាសរបស់រដ្ឋាភិបាលGruzia បញ្ចាក់ថា រុស្ស៊ីបានបោះបង្គោលថ្មីនៅក្នុងភូមិចំនួន៣ជាប់ព្រំដែនប្រទេសរុស្ស៊ី ។ ពលរដ្ឋក្នុងតំបន់បានឲ្យដឹងថា បង្គោលព្រំដែនថ្មីនេះចូលក្នុងទឹកដីGruzia ជាង៨០០គីឡូម៉ែត្រ ។
កាលពីខែមុន Gruzia និងអឺរ៉ុបបានចោទប្រកាន់រុស្ស៊ីថាបានបង្ខឹតបង្គោលព្រំដែន ហើយគ្រប់គ្រងមួយផ្នែកធំនៃបំពង់បង្ហូឧស្មាន់Baku Supsa ។ កម្លាំងទាហានប្រទេស Gruziaបានដកបង្គោលព្រំដែននោះម្តងរួមមកហើយ ប៉ុន្តែវាបានកើតសាជាថ្មីកាលពីសប្តាហ៍កន្លងមក។ ប្រធានាធិបតី GruziaលោកGiorgi Margvelashvili បានប្រកាសថា «សត្រូវកំពុងសាកល្បងការអត់ធ្មត់របស់យើង» ។
ក្រសួងការបរទេស Gruzia បានថ្កោលទោសយ៉ាងខ្លាំងទៅលើសកម្មភាពឌឺដងរបស់រុស្ស៊ី គឺជាការគម្រាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិនិងបំពានអធិបតេយ្យភាពប្រទេសជិតខាងយ៉ាងច្បាស់ក្រឡែត។ Gruziaបានអំពាវនាវដល់រុស្ស៊ីគោរពកិច្ចព្រមព្រៀងមិនធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែអាក្រក់ទៅ ៕
ប្រែសម្រួល៖ ម៉ែវ សាធី