រាជរដ្ឋាភិបាលមិនអាចអត់ឱនចំពោះអំពើក្បត់ជាតិរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្សីុ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំងចំពោះសមាជិកព្រឹទ្ធ សភាម្នាក់មកពីគណបក្ស សម រង្ស៊ី ដែលបានបង្ហោះតាមហ្វេសប៊ុកអំពីសន្ធិ សញ្ញាក្លែងក្លាយដែលជារឿងធ្ងន់ធ្ងរមួយ ។

ប្រតិកម្មសម្ដេចតេជោបានធ្វើឡើង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ក្នុង ឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រដល់និស្សិតសាកល វិទ្យាល័យភ្នំពេញអន្ដរជាតិ១.៨៣៦នាក់ ដែលបានធ្វើឡើងនៅវិទ្យាស្ថានជាតិ អប់រំ ។

ពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាក្លែងក្លាយ នេះសម្ដេចតេជោបានមានប្រសាសន៍ ថា “ភាគីទាំង២បានសុខចិត្ដដោះស្រាយ តាមកិច្ចចរចាដោយសន្ដិវិធីនូវទំនាស់ ជាយថាហេតុ ។ ក្នុងទំនាក់ទំនងទ្វេភាគី របស់ខ្លួនភាគីទាំងពីរនឹងធ្វើកិច្ចចរចា ដើម្បីនឹងចុះហត្ថលេខាសម្រាប់រំលាយ ព្រំដែនប្រទេសជិតខាងទាំងពីរដោយ អាស្រ័យលើព្រំដែនបច្ចុប្បន្នហើយភាគីទាំងពីរសម្រេចចិត្ដដើម្បីកែប្រែព្រំដែននោះទៅជាព្រំដែនសន្ដិភាព មិត្ដភាព ស្ថិរភាពរវាងប្រទេសទាំងពីរ ។ បង្ហោះ សន្ធិសញ្ញាក្លែងក្លាយនិងធ្វើអត្ថាធិប្បាយ ដោយសមាជិកព្រឹទ្ធសភាម្នាក់” ។

សម្ដេចមានប្រសាសន៍ថា ដាច់ខាត ពេលនេះអត់ដកថយ ព្រោះជារឿងគ្រោះ ថ្នាក់សម្រាប់ជាតិមិនអាចយោគយល់ បានទេ ។ សម្ដេចបានលើកឡើងថា កាល ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ដ្រីវៀតណាម ផាម វ៉ាន់ដុង ដែល នៅពេលនោះចុះហត្ថលេខាដោយសម្ដេច ហេង សំរិន កាលនៅជាប្រមុខរដ្ឋជា មួយនាយករដ្ឋមន្ដ្រីវៀតណាមអំពីសន្ធិ សញ្ញាសន្ដិភាព មិត្ដភាព និងសហប្រតិ បត្ដិការរវាងកម្ពុជា-វៀតណាម ។

យើងមិនអាចយោគយល់បានទេត្រូវ តែធ្វើសកម្មភាពថ្ងៃនេះតែម្ដង…សមា ជិកព្រឹទ្ធសភាអត់មានអ្វីពិបាកទេ ព្រោះ សំឡេងគណបក្សប្រជាជនលើស២/៣ ហើយ ។ ដកហូតអភ័យឯកសិទ្ធិផ្ដន្ទា ទោស ។ កាលពីមុនថា រាជរដ្ឋាភិបាល ប្រើផែនទីក្លែងក្លាយ យើងអត់ថាអីទេ! ឥឡូវមានបង្ហោះសន្ធិសញ្ញាក្លែងក្លាយ នេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ហើយ ។ តើចង់ឱ្យជាតិច្របូកច្របល់ ដល់ណាទៀត?

សូមស្ថានទូតនានាកុំទទួលយកមនុស្ស ណាដែលរត់ចូលស្ថានទូតរបស់ខ្លួន ។ ទូត នានាអត់ត្រូវលូកលាន់ទេ ។ ក្នុងសន្ធិ សញ្ញានេះគេលួចបញ្ចូលវាក្យខណ្ឌនៅ កន្លែងនោះគេលួចបញ្ចូល កន្លែងនោះ គេវាយអក្សរធំ ។ នេះជាបទល្មើសជាក់ ស្ដែងដែលត្រូវចាប់ខ្លួនជាបន្ទាន់ នេះជា ទោសក្បត់ជាតិ រឿងអីអ្នកឯងត្រូវធ្វើ របៀបហ្នឹង ។

សន្ធិសញ្ញាមាន ប៉ុន្ដែអ្នកឯងមកលេង ដូច្នេះ? ជំនាន់នោះគឺជាជំនាន់អង្គុលីលេខ សូមផ្ដាំផង បើចេះធ្វើចោរឱ្យពូកែជាង ហ្នឹង ទើបអាចលួចបានជំនាន់នោះអង្គុលី លេខអត់ចេះពង្រីកអក្សរទេ ។ គេបន្ថែម ប្រការហ្នឹងចូល ហើយមិនមែនជាអក្សរ អង្គុលីលេខទេ គឺជាអក្សរកុំព្យូទ័រ ហើយ លោកធ្វើអត្ថាធិប្បាយខាងក្រោម ។ លោកឯងជាប់ហើយប្រាប់ឱ្យហើយ អត់ យោគយល់បានទេ ទៅនិយាយគ្នានៅ តុលាការ ។

ផុតពីរឿងទៅរឿងមួយបង្ហោះពេញ ពិភពលោក ។

សម្ដេចមានប្រសាសន៍ថា សូមប្រជា ជនកុំបន្ទោសរាជរដ្ឋាភិបាល ព្រោះអំពើ ក្បត់ជាតិបែបនេះមិនអាចយោគយល់ បានទេ នេះជាអំពើក្បត់ជាតិទាំងស្រុង, ការបំផ្លាញតាមរូបភាពនេះក្លែងក្លាយ បោកប្រជាពលរដ្ឋទូទាំងប្រទេស ។

សម្ដេចមានប្រសាសន៍ថា “ខ្ញុំមាន ភារកិច្ចជូនព័ត៌មានទៅប្រជាពលរដ្ឋ ទូទាំងប្រទេសវិញដែរ ពីមុនថាផែនទី ក្លែងក្លាយ ឥឡូវជូនទៅរាជបណ្ឌិត្យសភា ហើយឆាប់ៗនេះពីអង្គការសហប្រជា ជាតិទៀត ដល់ឃើញថាអស់ក្រឡាលោត គឺចាប់ផ្ដើមលេងរបៀបផ្សេង ។ ហំណាស់ ហំជាមួយពីណា, អ្នកឯងប្រសិនជាចេះ លួចត្រូវតែពូកែលួចជាងនេះ ។ ឥឡូវ រដ្ឋមន្ដ្រីយុត្ដិធម៌ក៏ចេញ មេប៉ូលិសក៏ ចេញកំពុងតែសកម្មភាពនៅខាងក្រៅ ។ សូមបណ្ដាប្រទេសនានាមើលឱ្យច្បាស់សូមកុំលូកលាន់ផ្ទៃក្នុងរបស់រាជរដ្ឋាភិ បាលកម្ពុជា ចេះតែប្ដឹងអ្នកនេះ ប្ដឹងអ្នក នោះ ចាប់ខ្លួនអ្នកនេះ អ្នកនោះតាម អំពើចិត្ដ? ប៉ុន្ដែវាមានរឿងដូច្នេះ តើ ជាតិយើងបានសេចក្ដីសុខទេ?

មេគណបក្សមកនិយាយជាមួយយើង យ៉ាងដូច្នេះ ប៉ុន្ដែសមាជិកគណបក្សទៅ ធ្វើយ៉ាងដូច្នោះ ។ តើវាស្អីទៅវិញ? ឥឡូវ យកល្អគណបក្សសង្គ្រោះជាតិដកថយ កុំ ចូលរួមជាមួយសកម្មភាពបែបនេះ កុំ ឱ្យមានជម្លោះបក្សនិងបក្ស ។ នេះគ្រាន់ តែជាបញ្ហារវាងរាជរដ្ឋាភិបាលនឹងសមា ជិកព្រឹទ្ធសភាម្នាក់ប៉ុណ្ណោះ ។

សូម្បីតែសមាជិកគណបក្សប្រជាជន ក៏ដោយបើខុសត្រូវតែមានទោសដូចគ្នា។ អ្នកឯងមិនអាចផ្អែកលើវប្បធម៌សន្ទនា បំពានផ្លូវច្បាប់ ហើយផ្អែកលើវប្បធម៌ សន្ទនាមកបោកប្រាស់ប្រជាពលរដ្ឋបែប នេះទេ ។

រឿងនេះគឺធ្ងន់ធ្ងរណាស់ ហ៊ានបង្ហោះ ក្នុងហ្វេសប៊ុក និងធ្វើអត្ថាធិប្បាយពាក់ ព័ន្ធនឹងបញ្ហាសន្ធិសញ្ញាវាធ្ងន់ធ្ងរហួស ហេតុពេកហើយ ។

ខ្ញុំទទួលខុសត្រូវទោះបីប្រើកម្លាំង ប៉ុនណា ។ បញ្ហាត្រង់ថាយកមុនឬយក ក្រោយដកអភ័យឯកសិទ្ធិតែប៉ុណ្ណឹង ។ តែ នេះជាបទល្មើសជាក់ស្ដែងហើយដែល ត្រូវចាប់ខ្លួនភ្លាម រួចហើយប្រើពេល៧ ថ្ងៃ បើជាប់ពន្ធនាគារក្ដីត្រូវសុំ៣/៤សិន ប៉ុន្ដែបើចាប់រួចហើយរដ្ឋមន្ដ្រីយុត្ដិធម៌ ធ្វើលិខិតសុំដកអភ័យឯកសិទ្ធិបញ្ជូន ។

សម្ដេចព្រមានសុំកុំឱ្យមានមនុស្ស ចេះតែបង្ហោះតាមហ្វេសប៊ុកបោកប្រាស់ ព្រោះកំពុងនៅលើហ្វេសប៊ុកបទល្មើស ជាក់ស្ដែង ។ អ្នកឯងក្លែងបន្លំឯកសារ សាធារណៈ ដែលរឿងនេះមិនតូចតាច ទេ ។ មិនដែលមានឈូសព្រំដែនចោល សូម្បីតែរបបប៉ុល ពត ក៏មានព្រំដែន ដែរ ហើយក្នុងសម័យនោះក៏អត់មាន ការចរចាព្រំដែនរវាងកម្ពុជាប្រជាធិប តេយ្យជាមួយវៀតណាមលើបញ្ហាទល់ ដែនដែរ ។ ក្នុងសម័យលន់ នល់ ប្រហែល ជាអត់ចរចាទេ បានជាគេវ៉ៃយកកោះវ៉ៃ បាត់រួចហើយកងទ័ពអាធីវចូលមកនៅ។

នៅទីនេះហេតុដូចម្ដេចក៏យើងចុះ ហត្ថលេខាជាមួយវៀតណាមក្នុងពេល ដែលវៀតណាមនៅមានកងទ័ពនៅកម្ពុជា ម៉េចក៏មិនបោះបង្គោលឱ្យហើយទៅ? ដោយសារតែចង់បានភាពច្បាស់លាស់ នៃព្រំដែនបានជាយើងត្រូវអូសបន្លាយ ។ យើងទាមទារលីងប្រេវីយេ វៀតណាម ទាមទារសម(សមៈ)ចម្ងាយ ។ បើដូច្នោះ ធ្វើដូចម្ដេចបង្កើតតំបន់ប្រវត្ដិសាស្ដ្រ គ្រប់គ្រងកោះវ៉ៃតាំងពីពេលនោះមក ។

អស់លោកប្រមាថនេះជាទោសក្បត់ ជាតិ ។ បើសិនជាមានចលនាបង្កើត ឡើងស្ថានភាពនៃការញុះញង់បំបែកជាតិ សាសន៍និងបង្កអរិភាពជាមួយប្រទេស ជិតខាងសង្គ្រាមកើតឡើងនរណាទទួល ខុសត្រូវ?

សម្ដេចតេជោមានប្រសាសន៍ថា ខ្ញុំ សោកស្ដាយមិននឹកស្មានថា យើងមាន ជនជាតិខ្មែរមួយចំនួនប្រើប្រាស់រឿងព្រំ ដែនដែលបន្ទាប់ពីផែនទីក្លែងក្លាយដល់ ផ្ទៀងទៅត្រូវគ្នាចេញមកថា សន្ធិសញ្ញា ក្លែងក្លាយ ។ បើក្មេងកើតក្រោយឆ្នាំ ១៩៧៩ទៀតមិនដឹងគិតយ៉ាងដូម្ដេច? ប៉ុន្ដែសូមក្មួយងាកមើលគេយកសន្ធិ សញ្ញាពិត និងសន្ធិសញ្ញាក្លែងក្លាយមក លាយបញ្ចូលគ្នា ។ ប៉ុន្ដែមានពិតរបស់ វា…នេះចំជាពូកែភូតគ្រាន់បើ ពូកែភូត ដើម្បីជាប់គុក ៕

...

ដោយ៖ ហេង សូរិយា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print