ក្រុមការងារមន្ទីរធនធានទឹកខេត្តកំពង់ធំប្រើគ្រឿងចក្រជួសជុលទំនប់សណ្តរស្ទឹងជីនិត

ចែករំលែក៖

ខេត្តកំពង់ធំ៖ នាថ្ងៃទី 13 ខែសីហា ឆ្នាំ 2015 ក្រុមការងារមន្ទីរធនធានទឹកខេត្តកំពង់ធំ បានដឹកនាំគ្រឿងចក្រ ធ្វើការជួសជុលទំនប់សណ្តរស្ទឹងជីនិត និងភ្លឺប្រឡាយមេ ដែលមានការហូរច្រោះចំនួន 07កន្លែង។ លោក យូ ឡា ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ បានឱ្យដឹងថា ការហូរច្រោះ (រន្ធនាគ) ទាំង 07កន្លែងនេះ បានកើតឡើងក្នុងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងឃុំត្បែង ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកបានបន្តថានៅពេលដែលមានភ្លៀងធ្លាក់យ៉ាងគំហុករយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យមានការហូរច្រោះប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្ត។

តាមរយៈបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់គ្រប់មន្ទីរទាំងអស់ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ និងធ្វើការជួសជុលជាបន្ទាន់ នូវរាល់ប្រព័ន្ធធារាសាស្ត្រដែលមានការប៉ះពាល់ សំដៅធ្វើយ៉ាងណា ថែរក្សាទឹកទុកឱ្យខាងតែបាន សម្រាប់បម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ។ លោក យូ ឡា បានបន្ថែមថា ការជួសជុលនេះអាចនឹងរួចរាល់នៅថ្ងៃទី 14 ខែសីហា ស្អែកនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print