អង់គ្លេសអំពាវនាវឲ្យដោះស្រាយវិបត្តិដែនសមុទ្រពឹងផ្អែកទៅលើច្បាប់អន្តរជាតិ

ចែករំលែក៖

កាលពីថ្ងៃទី​១៣ខែសីហា​រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក​Philip Hammond បានអំពាវនាវ​ឲ្យដោះស្រាយវិបត្តិនៅដែនសមុទ្រដោយពឹងផ្អែកទៅលើច្បាប់អន្តរជាតិជាធំ ។

មានប្រសាសន៍ទៅកាន់ក្រុមនិស្សិតនៅទីក្រុងប៉េកាំងលោក Philip Hammondបញ្ចាក់ថា ភាគីពាក់ព័ន្ធនៅក្នុងជម្លោះដែនសមុទ្រមិនត្រូវប្រើប្រាស់អំពើហឹង្សាក្នុងការដោះស្រាយនោះឡើយ ។ រាលវិវាទត្រូវបានដោះស្រាយតាមទិសដៅសន្តិភាពនិងស្ថិរភាយូអង្វែងក្នុងតំបន់ ធានាសេរី​ភាពចរាចរណ៍នៅតាមដែនសមុទ្រ ដោយនាំគ្នាគោរពទៅតាមច្បាប់អន្តរជាតិ ។

ទន្ទឹមនិងនោះលោក​ Philip Hammondក៏បានបញ្ចាក់ផងដែរថា «ការបង្កើតទំនុកចិត្តរវាង​ភាគី​ដែលមានវិវាទគឺជារឿងសំខាន់បំផុត។ ក្នុងនោះបណ្តាប្រទេសអាចលើកឡើងពីក្តីកង្វល់របស់​ខ្លួនពាក់ព័ន្ធនិងវិវាទនៅលើដែនសមុទ្រដោយពឹងផ្អែកទៅលើច្បាប់អន្តរជាតិ ។

លោក​ Philip Hammondបានប្រកាសខាងលើក្នុងពេលដែលលោកទស្សនកិច្ចទៅកាន់ប្រទេស​ចិន ដែលជាដំណើរចុងក្រោយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីុភាគខាងកើត។ មុនពេលទៅដល់ប្រទេសចិន​លោក Philip Hammondបានទៅកាន់សឹង្ហបុរី​,កូរ៉េខាងត្បូង និងជប៉ុន ។

ពាក់ព័ន្ធវិវាទដែនសមុទ្ររវាងចិននិងប្រទេសជិតខាងជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសនៅ​ក្នុងតំបន់ ខ្លាចមានសង្គ្រាមកើតឡើង។ អ្វីដែលចិនព្រួយបារម្ភនោះប្រទេសដែលមានវិវាទទទួលរងការញុះញុងនិងគាំទ្រពីខាងក្រៅអាចក្រោកឡើងប្រឆាំងនិងចិនជុំវិញវិវាទទាំងនោះ។ ទាំងនោះហើយបានជាទីក្រុងប៉េ កាំង អំពាវនាវ​កុំ​ឲ្យ​អាមេរិក ចូល​កាន់ជើង ភាគី​ណាមួយ នៃ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូងធ្វើឲ្យស្ថានភាពដោះស្រាយមិនចេញឈានដល់សង្គ្រាម ។

ក្រសួងការពារ​ជាតិ​ចិន​អំពាវនាវ​ឲ្យ​អាមេរិក​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ ជំរុញ ឲ្យ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ គឺមិនមែន​ធ្វើ​ផ្ទុយ​នោះ​ទេ។ លើសពីនោះ ក្រសួងការពារ​ចិន​សង្ឃឹមថា អាមេរិក​នឹង​ចូល​កាន់ជើង ភាគី​ណាមួយ នៅក្នុង​ជម្លោះ​នៅ សមុទ្រ​ចិន​ខាងត្បូង​ឡើយ ។

កន្លងមក ឧត្តមនាវីក​អាមេរិក លោក​ស្កុត ស្វីហ្វ​បាន​ធ្វើ​បេសកកម្ម​ត្រួតពិនិត្យ​ដែនទឹក រយៈពេល ៧​ម៉ោង ដោយ​បាន​ជិះ​យន្តហោះ ក្រវែល​ពី​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​ឈ្លោះ​ដណ្តើមគ្នា ជាមួយ​ប្រទេស​ចំនួន ៤​របស់​អាស៊ាន។ សកម្មភាពនោះធ្វើឲ្យចិនពិបាកទ្រាំ​ហើយទាមទារឲ្យអាមេរិកចាកចេញឲ្យឆ្ងាយពីទីនោះ ។

សកម្មភាពរបស់អាមេរិក ទទួលរងការប្រឆាំងពីចិនតែ ធ្វើឲ្យប្រទេសដែលមានវិវាទ​ពេញចិត្ត​យ៉ាងខ្លាំង។ រដ្ឋាភិបាលទីក្រុងម៉ានីល ​បាន​ស្វាគម ន៍អបអរ​ដំណើរ​ហោះ​ត្រួត​ល្បាត​របស់​ឧត្តមនាវី​អាមេរិក នៅលើ​សមុទ្រ​ចិនខាងត្បូង។ ហ្វីលីពីន​ដែល​ប្រឈម​ខ្លាំង​ជាងគេ នឹង​ចិន នៅក្នុង​ជម្លោះ​ដណ្តើម​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ប្រកាស ​ថា ខ្លួន​កំពុង​គិតគូរ បញ្ជូន​យន្តហោះ​ចម្បាំង (FA 50) និង​នាវា​ចម្បាំង ឲ្យ​ទៅ​ប្រចាំការ នៅ​ច្រក​សមុទ្រ Subic អតីត​មូលដ្ឋាន​ទ័ព​អាមេរិក ដែល​​ស្ថិតនៅ ប្រមាណតែ ២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ដែន​ទឹកមាន​ជម្លោះ​ជាមួយ ចិន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print