ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា ត្រូវមានវិជ្ជាជីវៈជំនាញខ្ពស់វិន័យម៉ឹង ម៉ាត់និងទំនាក់ទំនងល្អសាមគ្គីភាពផ្ទៃ ក្នុងកងទ័ពនិងបង្កើនស្មារតីសាមគ្គីភាពជិតស្និទ្ធជាមួយកងកម្លាំងមកពីប្រទេស ផ្សេងៗ ព្រមទាំងប្រជាពលរដ្ឋនៅមូល ដ្ឋាន ។
នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍និងជាប្រធានគណៈ កម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចេញបំពេញបេសក កម្មរក្សាសន្ដិភាពរបស់អង្គការសហ ប្រជាជាតិក្នុងពិធីជូនដំណើរកងកម្លាំង រក្សាសន្ដិភាពទៅចូលរួមធ្វើលំហាត់ ហ្វឹកហ្វឺន KERIS AMAN 15 នៅសាធា រណរដ្ឋម៉ាឡេស៊ីចំនួន៤១នាក់ក្នុងនោះ មាននារីចំនួន៤នាក់កាលពីចុងសបា្ដហ៍កន្លងទៅនេះ ។
លោក ប្រាក់ សុខុន បានផ្ដាំផ្ញើដល់កង កម្លាំងទាំងអស់ដែលចូលរួមធ្វើលំហាត់ហ្វឹកហ្វឺនត្រូវយកចិត្ដទុកដាក់រៀនសូត្រដកពិសោធន៍គ្រប់មុខជំនាញបច្ចេក ទេសពីកងកម្លាំងបណ្ដាប្រទេសចូលរួម ធ្វើលំហាត់ ។ ការរៀនសូត្រមានផល ប្រយោជន៍ជាច្រើនសម្រាប់កងកម្លាំង ទាំងអស់នៅពេលចេញបំពេញបេសក កម្មរក្សាសន្ដិភាពរបស់អង្គការសហ ប្រជាជាតិនៅបណ្ដាប្រទេសនានាលើសកលលោកទៅដល់ប្រទេសណាក៏យើង មានជំនាញច្បាស់លាស់ដើម្បីអនុវត្ដឱ្យទទួលបានជោគជ័យ ។ កន្លងមកកង កម្លាំងយើងធ្លាប់បានចូលរួមធ្វើលំហាត់នៅបណ្ដាប្រទេសដូចជាប្រទេសអូស្ដ្រាលី បង់ក្លាដេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុង ហ្គោលី ថៃ សហរដ្ឋអាមេរិក និង នេប៉ាល់ ។
លោករដ្ឋមន្ដ្រីរូបនេះក៏បានកោត សរសើរនិងរំលឹកដល់កងកម្លាំងរក្សា សន្ដិភាពយើងបានចូលរួមក្នុងបេសក កម្មរក្សាសន្ដិភាពអ.ស.ប.នៅបណ្ដា ប្រទេសក៏ទទួលបានចំណាត់ថ្នាក់លេខ៣៦ លើ១២២ ប្រទេសបច្ចុប្បន្នមានប្រទេស ខ្លះដែលជារៀមច្បងរបស់យើងបានមក រៀនសូត្រដកបទពិសោធន៏ពីកម្ពុជាទៅ វិញ ។ ក្នុងនោះដែរត្រូវពង្រឹងវិជ្ជាជីវៈឱ្យ បានច្បាស់លាស់ពិតប្រាកដ ជាពិសេស ជំនាញដោះមីនសំខាន់ណាស់បើគ្មាន ជំនាញច្បាស់លាស់នឹងទទួលគ្រោះថ្នាក់។
កន្លងមកលើសកលលោកបានលើកសរសើដល់កងកម្លាំងកម្ពុជាលើវិស័យ បោសសំអាតមីននេះ ។ ចំពោះវិន័យត្រូវ រក្សាអោយបានម៉ឹងម៉ាត់កងកម្លាំងយើងទៅចូលរួមធ្វើលំហាត់ហេតុនេះកុំដើរ ហើរសេរីសេពគ្រឿងស្រវឹងដែលអាច ធ្វើអោយខូចកេរ្ដិ៍ឈ្មោះរបស់ ខ.ភ.ម. ហើយកុំទទួលរាល់បញ្ញើររបស់អ្នកដទៃ អោយសោះ ព្រោះការពារបញ្ញើរនោះ គេបង្កប់គ្រឿងញៀនអាចនាំដល់គ្រោះ ថ្នាក់ ព្រោះនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូ នេស៊ីអនុវត្ដច្បាប់ប្រឆាំងនឹងគ្រឿងញៀននេះតឹងតែងណាស់បើចាប់បានត្រូវព្យួរកហើយ ។ ស្នើដល់កងកម្លាំងទាំងអស់ត្រូវ រក្សាកិត្ដិយសថ្លៃថ្នូរកសាងកេរ្ដិ៍ឈ្មោះជូនជាតិមាតុភូមិត្រូវមានទំនាក់ទំនងល្អ រក្សាការសាមគ្គីភាពផ្ទៃក្នុងកងទ័ព និង បង្កើតស្មារតីសាមគ្គីភាពជិតស្និតជាមួយ កងកម្លាំងដែលមកពីប្រទេសផ្សេងៗ ព្រមទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន ៕
ដោយ៖ សុខដុម