លោក តន់ វ៉ាន់ថារ៉ា ដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹក នឹងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ខេត្តបៃលិន

ចែករំលែក៖

ខេត្តបៃលិន៖ នៅថ្ងៃទី 12-13 ខែសីហា ឆ្នាំ 2015 ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករក្នុងខេត្តប៉ៃលិន និងបន្ទាយមានជ័យ។

ថ្លែងនៅក្នុងការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅដើមរដូវវស្សាឆ្នាំនេះ ខេត្តចំនួន 05 រួមមាន ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង តាកែវ និងខេត្តកំពង់ស្ពឺ បានទទួលរបាយទឹកភ្លៀងតិចជាងគេ ដែលជាហេតុធ្វើឱ្យដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ ប្រឈមនឹងការខ្វះខាតទឹកយ៉ាងខ្លាំង ប៉ុន្តែដោយមានការជួយអន្តរាគមន៍ជាបន្តបន្ទាប់ ទាំងថ្នាក់កណ្តាល ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើឱ្យដំណាំកសិកម្មទាំងនោះ រួចផុតពីការខូចខាត។

មកដល់ពេលបច្ចុប្បន្ននេះ ស្ថានភាពទឹកភ្លៀងបានធ្លាក់រាយប៉ាយល្អប្រសើរឡើងវិញហើយ។ លោករដ្ឋលេខាធិការ បានធ្វើការផ្តាំផ្ញើរដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន និងបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ប្រើប្រាស់នាពេលខាងមុខ ជាពិសេសចំពោះបណ្តាប្រព័ន្ធធារាសាស្ត្រ និងអាងទឹកធំៗ ដូចជាអាងត្រពាំងថ្មជាដើម ដែលនាពេលកន្លងមក យើងបានប្រើប្រាស់ទឹកស្ទើរតែអស់ពីអាងទៅហើយនោះ ត្រូវតែនាំទឹកយកមកបំពេញឡើងវិញ ៕

...

  
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print