កងកម្លាំង​រក្សា​សន្ដិភាព​ចូលរួម​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​

ចែករំលែក៖

​ភ្នំពេញ​៖​ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ ត្រូវ​មាន​វិជ្ជាជីវៈ​ជំនាញ​ខ្ពស់​វិន័យ​ម៉ឹង​ ម៉ាត់​និង​ទំនាក់ទំនង​ល្អ​សាមគ្គីភាព​ផ្ទៃ​ ក្នុង​កងទ័ព​និង​បង្កើន​ស្មារតី​សាមគ្គីភាព​ជិត​ស្និទ្ធ​ជាមួយ​កងកម្លាំង​មក​ពី​ប្រទេស​ ផ្សេងៗ​ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​មូល​ ដ្ឋា​ន​ ។​

254

​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រីក្រសួង​ប្រៃ​ណី​យ៍​ និង​ទូរគមនាគមន៍​និង​ជា​ប្រធាន​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​ចេញ​បំពេញ​បេស​ក​ កម្ម​រក្សា​សន្ដិភាព​របស់​អង្គការ​សហ​ ប្រជាជាតិ​ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​ រក្សា​សន្ដិភាព​ទៅ​ចូលរួម​ធ្វើ​លំ​ហាត់​ ហ្វឹកហ្វឺន​ KERIS​ AMAN​ 15​ នៅ​សា​ធា​ រណ​រដ្ឋ​ម៉ា​ឡេ​ស៊ី​ចំនួន​៤១​នាក់​ក្នុង​នោះ​ មាន​នារី​ចំនួន​៤​នាក់​កាលពី​ចុង​សបា្ដហ៍​កន្លង​ទៅ​នេះ​ ។​

​លោក​ ប្រាក់​ សុ​ខុន​ បាន​ផ្ដាំផ្ញើ​ដល់​កង​ កម្លាំង​ទាំងអស់​ដែល​ចូលរួម​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​ត្រូវ​យកចិត្ដទុកដាក់​រៀនសូត្រ​ដក​ពិសោធន៍​គ្រប់មុខ​ជំនាញ​បច្ចេក​ ទេស​ពី​កងកម្លាំង​បណ្ដា​ប្រទេស​ចូលរួម​ ធ្វើ​លំ​ហាត់​ ។​ ការ​រៀនសូត្រ​មាន​ផល​ ប្រយោជន៍​ជា​ច្រើន​សម្រាប់​កងកម្លាំង​ ទាំងអស់​នៅ​ពេល​ចេញ​បំពេញ​បេស​ក​ កម្ម​រក្សា​សន្ដិភាព​របស់​អង្គការ​សហ​ ប្រជាជាតិ​នៅ​បណ្ដា​ប្រទេស​នានា​លើ​សកលលោក​ទៅ​ដល់​ប្រទេស​ណា​ក៏​យើង​ មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​អនុវត្ដ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ។​ កន្លង​មក​កង​ កម្លាំង​យើង​ធ្លាប់​បាន​ចូលរួម​ធ្វើ​លំ​ហាត់​នៅ​បណ្ដា​ប្រទេស​ដូច​ជា​ប្រទេស​អូស្ដ្រាលី​ បង់​ក្លា​ដេ​ស​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ ម៉ុង​ ហ្គោ​លី​ ថៃ​ សហរដ្ឋអាមេរិក​ និង​ នេ​ប៉ា​ល់​ ។​

​លោក​រដ្ឋមន្ដ្រី​រូប​នេះ​ក៏​បាន​កោត​ សរសើរ​និង​រំលឹក​ដល់​កងកម្លាំង​រក្សា​ សន្ដិភាព​យើង​បាន​ចូលរួម​ក្នុង​បេស​ក​ កម្ម​រក្សា​សន្ដិភាព​អ​.​ស​.​ប​.​នៅ​បណ្ដា​ ប្រទេស​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣៦​ លើ​១២២​ ប្រទេស​បច្ចុប្បន្ន​មាន​ប្រទេស​ ខ្លះ​ដែល​ជា​រៀមច្បង​របស់​យើង​បាន​មក​ រៀនសូត្រ​ដក​បទ​ពិសោធ​ន៏​ពី​កម្ពុជា​ទៅ​ វិញ​ ។​ ក្នុង​នោះ​ដែរ​ត្រូវ​ពង្រឹង​វិជ្ជាជីវៈ​ឱ្យ​ បាន​ច្បាស់លាស់​ពិតប្រាកដ​ ជា​ពិសេស​ ជំនាញ​ដោះ​មីន​សំខាន់​ណាស់​បើ​គ្មាន​ ជំនាញ​ច្បាស់លាស់​នឹង​ទទួល​គ្រោះថ្នាក់​។​

​កន្លង​មក​លើ​សកលលោក​បាន​លើក​សរសើ​ដល់​កងកម្លាំង​កម្ពុជា​លើ​វិស័យ​ បោសសំអាត​មីន​នេះ​ ។​ ចំពោះ​វិន័យ​ត្រូវ​ រក្សា​អោយ​បាន​ម៉ឹង​ម៉ាត់​កងកម្លាំង​យើង​ទៅ​ចូលរួម​ធ្វើ​លំ​ហាត់​ហេតុនេះ​កុំ​ដើរ​ ហើរ​សេរី​សេព​គ្រឿង​ស្រវឹង​ដែល​អាច​ ធ្វើ​អោយ​ខូច​កេរ្ដិ៍ឈ្មោះ​របស់​ ខ​.​ភ​.​ម​.​ ហើយ​កុំ​ទទួល​រាល់​បញ្ញើរ​របស់​អ្នក​ដទៃ​ អោយ​សោះ​ ព្រោះ​ការពារ​បញ្ញើរ​នោះ​ គេ​បង្កប់​គ្រឿងញៀន​អាច​នាំ​ដល់​គ្រោះ​ ថ្នាក់​ ព្រោះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​ នេ​ស៊ី​អនុវត្ដ​ច្បាប់​ប្រឆាំង​នឹង​គ្រឿងញៀន​នេះ​តឹងតែង​ណាស់​បើ​ចាប់​បាន​ត្រូវ​ព្យួរ​ក​ហើយ​ ។​ ស្នើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​ រក្សា​កិត្ដិយស​ថ្លៃថ្នូរ​កសាង​កេរ្ដិ៍ឈ្មោះ​ជូន​ជាតិ​មាតុភូមិ​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ រក្សា​ការ​សាមគ្គីភាព​ផ្ទៃក្នុង​កងទ័ព​ និង​ បង្កើត​ស្មារតី​សាមគ្គីភាព​ជិត​ស្និត​ជាមួយ​ កងកម្លាំង​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ៕

254_276

254_277

...

ដោយ៖ ​សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print