ក្មួយ​ប្រុស​ព្រហើន​ដុត​ផ្ទះបាយ​ ម្ដាយ​មីង​ប្ដឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន

ចែករំលែក៖

​ខេត្ដតាកែវ​៖​ នគរបាល​ប៉ុស្ដិ៍​ស្មោង​ រួម​នឹង​នគរបាល​ស្រុក​ទ្រាំង​ ខេត្ដតាកែវ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​ពី​ រូបគេ​បាន​ដុត​បំផ្លាញ​ផ្ទះបាយ​រួម​នឹង​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​ទៀត​ កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៩​យប់​ ។​ ​

28

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ ស្រុក​ទ្រាំង​ដែល​ចុះ​ប្រតិបត្ដិការ​ឃាត់ខ្លួន​ ជនសង្ស័យ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ សង​ ភារ​ម្យ​ អាយុ​២៧​ឆ្នាំ​ មុខ​ របរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ត្រ​ញំ​ង​ ជ្រៃ​ ឃុំ​ស្មោង​ ស្រុក​ទ្រាំង​ ។​

នៅ​មុន​ពេល​ កើតហេតុ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១​ ខែ​ សីហា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​ពេល​ ត្រឡប់​មក​ពី​ផឹកស្រា​វិញ​ក៏​បាន​រករឿង​ ឈ្លោះប្រកែក​ជាមួយ​ជីដូន​បង្កើត​របស់​ ឈ្មោះ​ សុខ​ សង្វាន​ ហៅ​សែន​ អាយុ​៧៦​ ឆ្នាំ​ ដោយសារ​ខឹង​មិន​ទុក​លុយ​ឱ្យ​ចាយ​ ពីព្រោះ​រូបគេ​គ្មាន​លុយ​ទិញ​អង្ករ​ដាំបាយ​ ហូប​ ព្រមទាំង​ផ្ដាច់​ភ្លើង​ផង​ដែរ​ ។​ គាប់​ ជួន​ពេល​នោះ​ជីដូន​ឈ្មោះ​ សុខ​ សង្វាន​ មិន​នៅផ្ទះ​ផង​នោះ​ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ កាន់តែ​ក្រេវក្រោធ​ខ្លាំង​ឡើង​ក៏​បាន​យក​ ដែកកេះ​ដុត​សំយាប​ផ្ទះបាយ​បណ្ដាល​ឱ្យ​ ឆេះ​មួយ​ចំហៀង​ ទូរទស្សន៍​មួយ​គ្រឿង​ ក​ង្កា​រ​បញ្ឈរ​មួយ​ វិទ្យុ​មួយ​គ្រឿង​ និង​ សម្ភារ​មួយ​ចំនួន​ទៀត​ ។​ ​

សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ ពេល​ទទួល​បាន​ព័ត៌មាន​ករណី​ធ្វើ​ឱ្យ​ខូច​ ខាត​ដោយ​ចេតនា​ទ្រព្យសម្បត្ដិ​របស់​អ្នក​ ដទៃ​រួច​មក​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​ កន្លែង​កើតហេតុ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ដើម្បី​ កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

...

ដោយ៖ ​ជី​សូរ​កា​ ​ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print