ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Mori Naoki អគ្គនាយករងនៃទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិប្រទេសជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីស្ថានភាពការងារនិងសមិទ្ធផលនានា ដែលក្រសួងបរិស្ថានសម្រេចបាន ក្នុងដំណើរការទំនើបកម្មស្ថាប័ន ដោយបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។ លោក Mori បានបញ្ជាក់នូវជំហរគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើកិច្ចគាំពារបរិស្ថាន ។
ភាគីទាំងពីរបានឯកភាពជំរុញឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរបន្តពិភាក្សាការងារពាក់ព័ន្ធនឹងជំនួយផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ សំដៅលើកកម្ពស់ប្រសិទ្ធភាពកិច្ចគាំពារបរិស្ថាន តាមរយៈការកសាងសមត្ថភាពស្ថាប័ន ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំបច្ចេកទេស ពាក់ព័ន្ធនឹងារងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន ៕