អាជ្ញាធរសង្កាត់ព្រៃស និងអាជ្ញាធរខណ្ឌដង្កោកំពុងចុះទៅដល់ផ្ទះប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍នៅព្រៃស

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរសង្កាត់ព្រៃស និងអាជ្ញាធរខណ្ឌដង្កោបានដឹកនាំមន្ត្រីក្រុមការងារចុះទៅកាន់ទីតាំងផ្ទះប្រជាពលរដ្ឋរងគ្រោះជួបឧប្បតិ្តហេតុចរាចរណ៍ដែលសាច់ញាតិ និងបងប្អូនកំពុងរៀបចំរោងធ្វើបុណ្យតាមប្រពៃណីនោះ ។

IMG_3383.JPG

បើតាមសេចក្តីរាយការណ៍ពីខេត្តសៀមរាបមកទល់នឹងពេលនេះ សពជនរងគ្រោះ១៦នាក់ត្រូវបានដឹកមកដល់ចំណុចស្រុកជីក្រែង ខេត្តសៀមរាប ក្នុងនោះមានការអមដំណើរដោយលោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ រួមជាមួយសមត្ថកិច្ចអាជ្ញាធរជាច្រើននាក់ទៀតបានជូនដំណើរក្បួនមកកាន់លំនៅឋានជនរងគ្រោះឯសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ខណៈប្រជាពលរដ្ឋជិះរថយន្ត២គ្រឿងត្រឡប់មកពីហែទៀនវស្សាចុះចំណោទភ្នំដងរ៉ែក ក៏បណ្តាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលជ្រោះ ក្នុងនោះ១៦នាក់ស្លាប់ និង២៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល ត្រូវបានជួយអន្តរាគមន៍ដោយសមត្ថកិច្ចរុករកលើកសាកសព និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ៕

IMG_3378.JPG

IMG_3380.JPG

IMG_3379.JPG

IMG_3381.JPG

IMG_3385.JPG

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print