បុរសម្នាក់ត្រូវគេលបបាញ់ធ្លាយពោះពីម្ខាងទៅម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារបញ្ជូនពីខេត្តកំពង់ធំមកកាន់មន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមគ្រូពេទ្យសង្គ្រោះជាបន្ទាន់ បន្ទាប់ពីបុរសរូបនេះត្រូវគេលបបាញ់នឹងព្រួញបាញ់សត្វឈ្លូសបណ្តាលឲ្យធ្លាយពោះពីម្ខាងទៅម្ខាង ។

ធ្លាយ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅចំការកៅស៊ូវៀតណាមមួយកន្លែង ស្ថិតនៅខេត្តកំពង់ធំ ដែលបុរសរូបនេះធ្វើខ្ទមចាំចំការកៅស៊ូឲ្យថៅកែជនជាតិវៀតណាម ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារបានដឹកជនរងគ្រោះពីខេត្តកំពង់ធំមកកាន់មន្ទីរពេទ្យព្រះកេតុមាលា រាជាធានីភ្នំពេញ ដោយមកដល់នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ហើយគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលាបានចាប់ផ្តើមវះកាត់យកព្រួញចេញពីពោះជនរងគ្រោះដែលព្រួញនេះ ធ្វើអំពីឫស្សីប៉ុនមេជើង និងមានមុខព្រួញដែកស្រូចនៅព្រឹកថ្ងៃដដែលនោះ ហើយមកដល់ពេលនេះ ជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ ។

ប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ប្តីរបស់គាត់បានចុះចាកចេញពីខ្ទមចាំចំការបានប្រហែល៤ម៉ែត្រ ស្រាប់តែមានព្រួញបាញ់ឈ្លូស មួយដើមប្រវែងជាង៤ម៉ែត្រ ត្រូវជនមិនស្គាល់មុខលបបាញ់ប្រហារពីទីកន្លែងងងឹត រួចគេចខ្លួនបាត់ទៅ ។

ប្រភពបន្តថា កន្លងមក គ្រួសាររបស់គាត់មិនដែលមានទំនាស់ជាមួយបងប្អូនជិតខាងនោះទេ ហើយការរងគ្រោះបែបនេះ ប្រហែលជាជនដៃដល់បាញ់មនុស្សច្រឡំ ដើម្បីសងសឹកក្នុងករណីអ្វីមួយ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print