សាកសពជនរងគ្រោះទាំង១៦នាក់ដឹកមកដល់ភ្នពេញតម្កល់ក្នុងវត្តធម្មត្រៃយ៍នៅម៉ោង២និង២០នាទីទាបភ្លឺ

ចែករំលែក៖

ភ្នំពេញ៖ សាកសពជនរងគ្រោះទាំង១៦នាក់ ខណះរងគ្រោះក្នុងឧប្បត្តហេតុប្រឡាប់រថយន្តនៅជម្រាលភ្នំដងរែកធ្លាក់ជ្រោះ ត្រូវបានដឹកមកដល់ភ្នំពេញនឹងយកមកតម្កល់ក្នុងវត្តធម្មត្រៃយ៍អោយព្រះសង្ឃនិយន្តោរួចប្រគល់អោយទៅកាន់គ្រួសារសពតាមលំនៅដ្ឋាននៅម៉ោង២នឹង២០នាទីទាបភ្លឺឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

លោក ចេង មុន្នីរ៉ា អភិបាលរង ខណ្ឌដង្កោ នឹងលោកចៅសង្កាត់ព្រៃស តំណាងអោយលោក នុត ពុធដារា អភិបាលនៃគណះអភិបាល បានដឹកនាំក្រុមការងារចុះទៅមើលតាមផ្ទះក្រុមគ្រួសារសពជនរងគ្រោះតាំងពីម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី១៣ ខែសីហាម្លេះ ក្នុងការចាំទទួលសពជាមួយក្រុមគ្រួសារជនរងគ្រោះប្រកបដោយការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ៕

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print