រថយន្ដCRVបុកគ្នាជាមួយរថយន្ដRangRoverពេញទំហឹងនៅចំណុចផ្លូវកែងបណ្ដាលអោយរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដCRVមួយគ្រឿងនិងរថយន្ដ RangRover មួយគ្រឿងរងការខូចខាតយ៉ាងដំណំខណះដែលរថយន្ដទាំងពីរគ្រឿងបុកគ្នាពេញទំហឹងនៅត្រង់ចំនុចផ្លូវកែង ហើយរថយន្ដមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងម៉ូតូបីគ្រឿងទៀតដែលឈប់នៅខាងហាងអីនធ័រណេតយីហោ ហ្វ័រជី អីនធ័រណេត បណ្ដាលអោយរងការខូចខាត តែសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវលេខ ១៦៣ កែងនិងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី០១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដRangRover មួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2T-5227 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិចលុះមកដល់ចំនុចផ្លូវកែង ក៏ស្រាប់តែមានរថយន្ដCRV មួយគ្រឿងពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2L-9323 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង មិនប្រយ័ត្នក៏ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលអោយរថយន្ដ RangRoverខ្ទៀតឡើងទៅលើឃៀនហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកម៉ូតូ៣គ្រឿងទៀតដែលឈប់នៅខាងមុខហាងអីនធ័រណេត២៤ម៉ោង យីហោ ហ្វ័រជីអីនធ័រណេត បណ្ដាលអោយរងការខូចខាតនិងបែកកញ្ចក់ហាងអស់មួយផ្ទាំងផងដែរ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងនិងស្ទូចយករថយន្ដទាំងគ្រឿងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

...

ដោយ៖​ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print