(វិភាគព័ត៌មានអន្តរជាតិ)៖ ដល់​ពេល​ដែល​ចិន​ត្រូវ​បញ្ចេញ​ឥទ្ធិពល​យោធា​ឱ្យ​ពិភពលោក​បាន​ស្គាល់​ម្ដង

ចែករំលែក៖

កម្លាំងយោធា​ចិន​នា​ពេល​នេះ​ត្រូវ​បាន​ គេ​ចាត់​ទុក​ថា​ខ្លាំង​ជាងគេ​បំផុត​នៅ​ក្នុង​ តំបន់​អាស៊ី​ ក៏​ដូច​ជា​នៅ​ជុំវិញ​ពិភពលោក​ បើ​គ្មាន​អា​មេ​រិ​ក​ទេ​នោះ​ចិន​ គឺជា​ប្រទេស​ មហាអំណាច​យោធា​នៅ​លើ​ពិភពលោក​។​ ទាំងនោះ​គឺជា​ការ​ខិតខំ​របស់​ចិន​ជា​ច្រើន​ទស​វត្ស​កន្លង​មក​ ដើម្បី​សម្រេច​គោល​ ដៅ​ពង្រឹង​វិស័យសេដ្ឋកិច្ច​ និង​យោធា​។​ ​

chinaweapon-1

រយៈពេល​ជាង​៣​ទស​វត្ស​កន្លង​មក​ ចិន​បាន​ខិតខំ​ពង្រឹង​ទាំង​វិស័យសេដ្ឋកិច្ច​ និង​យោធា​ ហើយ​បាន​លាក់ខ្លួន​រង់ចាំ​ ឱកាស​ ពេល​នេះ​ចិន​បាន​បង្ហាញ​ពី​កម្លាំង​ នយោបាយ​យោធា​ខ្លួន​នៅ​ក្នុង​តំបន់​ និង​ នៅ​លើ​ពិភពលោក​ទាំងមូល​។​ ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយ​នេះ​ចិន​បាន​ពង្រីក​ឥទ្ធិពល​ របស់​ខ្លួន​នៅ​ទ្វីបអាហ្វ្រិក​ ដោយ​ផ្ដល់​ ជំនួយ​ជា​ច្រើន​នៅ​ទីនោះ​ លើស​ពី​នេះ​ ទៅ​ទៀត​មេដឹកនាំ​ចិន​តាំងពី​ ហូ​ ជី​នតា​វ​ ដល់​ប្រធានាធិបតី​ស៊ី​ ជី​ន​ពីង​ ក៏​បាន​ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​អាហ្វ្រិក​ក្នុង​ គោលដៅ​ពង្រឹង​ទំនាក់ទំនង​ ចិន​ អាហ្វ្រិក​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ ។​ ​

នៅ​ក្នុង​តំបន់​អាស៊ី​វិញ​ចិន​បាន​ពង្រីក​អំណាច​បញ្ចេញ​កម្លាំងយោធា​គំរាម​ កំហែង​ដល់​ប្រទេស​ជិតខាង​ ពិសេស​គឺ​ ការ​ប្រកាស​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ ភាគ​ខាងត្បូង​រហូត​ដល់​ទៅ​៩០​ភាគរយ​ គ្របដណ្ដប់​លើ​ដែន​អធិបតេយ្យ​ប្រទេស​ ជា​ច្រើន​បង្ក​ឱ្យ​មាន​ជម្លោះ​កាន់តែ​តាន​ តឹង​ខ្លាំង​ឡើង​ស្ទើរតែ​ផ្ទុះ​សង្គ្រាម​។​ តំបន់​ សមុទ្រ​ភាគ​ខាងត្បូង​ជាទី​តាំង​ផ្ទុក​ទៅ​ ដោយ​ប្រេង​ធម្មជាតិ​រាប់​ពាន់​លាន​ធុង​ និង​ ប្រជុំ​កោះ​ជា​ច្រើន​គ្មាន​មនុស្ស​រស់នៅ​ ជា​ ហេតុ​ធ្វើ​ឱ្យ​ចិន​មិន​អាច​នៅ​ស្ងៀម​ទៀត​ បាន​ឡើយ​ខ្លាច​បាត់បង់​ ចិន​ក៏​បាន​ប្រើ​ ប្រាស់​កម្លាំងយោធា​ដើម្បី​ទៅ​គ្រប់គ្រង​ ទីតាំង​ទាំងនោះ​ ។​

​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ទីប្រឹក្សា​ សន្ដិសុខ​ជាតិ​អា​មេ​រិ​ក​ លោកស្រី​ ស៊ូ​សាន់​ រ៉ា​យ​ បាន​ព្រមាន​ថា​ ចិន​នឹង​ត្រូវ​នៅ​ឯកោ​ ដោយសារ​តែ​បង្កជម្លោះ​ជំរុញ​ឱ្យ​មាន​ ភាព​តានតឹង​ជាមួយ​វៀតណាម​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ពិសេស​ក្រោយ​ ពេល​ដែល​ចិន​បញ្ជូន​ស្ថានីយ​រុករក​ប្រេង​ ចូល​ក្នុង​អធិបតេយ្យ​ដែនសមុទ្រ​របស់​ វៀតណាម​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ ទាំង​បុក​នាវា​វៀតណាម​ឱ្យ​ខូចខាត​យ៉ាង​ ដំណំ​ទៀត​ផង​ ។​ ​

មាន​ប្រសាសន៍​នៅ​ក្នុង​ព្រឹត្ដិការណ៍​ មួយ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ លោកស្រី​ ស៊ូ​សាន់​ រ៉ា​យ​ បញ្ជាក់​ថា​ ចិន​កំពុង​ តែ​នៅ​ឯកោ​បន្ដិច​ម្ដងៗ​ពី​សហគមន៍​ អន្ដរជាតិ​។​ លោកស្រី​បន្ដ​ទៀត​ថា​ ប្រទេស​ ដែល​ចង់ឱ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ ចិន​ពេល​នេះ​ មាន​អារម្មណ៍​ពិបាក​ទ្រាំ​ ហើយ​កំពុង​ព្យាយាម​គេចវេះ​ពី​ចិន​ ដោយ​ សារ​តែ​សកម្មភាព​របស់​ចិន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ និង​មាន​ជម្លោះ​ជាមួយ​ ប្រទេស​ជិតខាង​ ។​

​លោកស្រី​ ស៊ូ​សាន់​ រ៉ា​យ​ ជឿជាក់​ថា​ អា​មេ​រិ​កបាន​បង្ហាញ​ពី​គោល​ជំហរ​យ៉ាង​ ច្បាស់​ថា​ សកម្មភាព​គំរាមកំហែង​របស់​ ចិន​នឹង​ធ្វើ​ឱ្យ​វិវាទ​កាន់តែ​ស្មុគស្មាញ​ ហើយ​ ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​តាម​ រយៈ​កិច្ចការបរទេស​គ្មាន​ប្រសិទ្ធភាព​ នោះ​ឡើយ​។​ លោកស្រី​បាន​ជំរុញ​ឱ្យ​ចិន​ ដោះស្រាយ​វិវាទ​ដោយ​ពឹងផ្អែក​លើ​មូល​ ដ្ឋា​ន​គ្រឹះ​ច្បាប់​អន្ដរជាតិ​។​ លោក​បន្ដ​ទៀត​ ថា​ ប្រសិនបើ​ចិន​ចង់ឱ្យ​សហគមន៍​អន្ដរ​ ជាតិ​ទទួល​ស្វាគមន៍​ ទទួលស្គាល់​ជា​ប្រទេស​ មហាអំណាច​ក្នុង​តំបន់​ និង​នៅ​លើ​ពិភព​ លោក​ ចិន​មិន​ត្រូវ​មាន​សកម្មភាព​ឈ្លា​ន​ ពាន​នោះ​ឡើយ​ ។​ ​

សារព័ត៌មាន​ Wall​ Street​ Jounal​ របស់​អា​មេ​រិ​កបាន​ផ្សព្វផ្សាយ​អត្ថបទ​ វិភាគ​មាន​ចំណងជើង​ថា​ កម្លាំង​ដ៏​ខ្លាំង​ ក្លា​របស់​ចិន​មិន​ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​ល្អ​ នៅ​លើ​ដែនសមុទ្រ​ទាំងនោះ​បាន​បង្ហាញ​ យ៉ាង​ច្បាស់​ថា​ មិន​បាន​រក្សាខ្លួន​ឱ្យ​បាន​ល្អ​ ឱ្យ​មាន​តម្លៃ​ថ្លៃថ្នូរ​ស័ក្ដិ​សមជា​ប្រទេស​ មហាអំណាច​យោធា​ក្នុង​តំបន់​ដោយ​ ប្រើប្រាស់​អំណាច​យោធា​ស្របច្បាប់​គំរាម​ កំហែង​ឈ្លានពាន​ប្រទេស​ជិតខាង​ ។​ ​

ក្នុង​អត្ថបទ​វិភាគ​បន្ដ​ថា​ ចិន​កំពុង​តែ​ ឈាន​មួយ​ជំហាន​ទៀត​ក្នុង​ការ​ឈ្លានពាន​ ដែនសមុទ្រ​ជិតខាង​នៅ​សមុទ្រ​ភាគ​ខាង​ ត្បូង​។​ បន្ទាប់​ពី​ចិន​ដាក់​ស្ថានីយ​ខួង​ប្រេង​ នៅ​តំបន់​សមុទ្រ​វៀតណាម​កាលពី​ថ្ងៃ​ទី​១​ ខែឧសភា​ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ក៏​បាន​ ប្រកាស​កាលពី​ពេល​កន្លង​មក​ថា​ ចិន​ កំពុង​តែ​លួចលាក់​សាងសង់​ទីតាំង​យោធា​ នៅ​តំបន់​ ដែល​មាន​វិវាទ​នៅ​សមុទ្រ​ចិន​ ខាងត្បូង​។​

​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​សង្ស័យ​ថា​ ទម្រង់​សាងសង់​ផ្លូវ​ហោះហើរ​នៅ​ប្រជុំ​ កោះ​ត្រឿ​ង​សា​របស់​វៀតណាម​ក្នុង​គោល​ ដៅ​ពង្រីក​ការ​គ្រប់គ្រង​ដែនសមុទ្រ​ភាគ​ ខាងត្បូង​រហូត​ដល់​៩០​ភាគរយ​ គឺ​គ្រប​ ដណ្ដប់​ទៅ​លើ​ដែន​អធិបតេយ្យ​ប្រទេស​ ជា​ច្រើន​។​ កន្លង​មក​ចិន​បាន​សន្យា​ជា​ មួយ​ពិភពលោក​ថា​ ការ​រីក​ចម្រើន​ក្នុង​ សន្ដិភាព​។​ ផ្ទុយ​ទៅ​វិញ​ មាត់​និយាយ​ថា​ សន្ដិភាព​ ចង់បាន​សន្ដិភាព​ ប៉ុន្ដែ​ដៃ​កាន់​ កាំភ្លើង​បាញ់​សម្លាប់​គេ​ទៅ​វិញ​ ។​

​សកម្មភាព​របស់​ចិន​ ដែល​ធ្វើ​ទៅ​លើ​ វៀតណាម​នា​ពេល​នេះ​ ធ្វើ​ឱ្យ​ប្រទេស​ជា​ ច្រើន​បង្ហាញ​ការ​ប្រឆាំង​ចិន​ដោយ​បើក​ ចំហ​ ទាំងនោះ​ធ្វើ​ឱ្យ​ចិន​កាន់តែ​ឯកោ​។​ កន្លង​មក​ឥណ្ឌា​បាន​ប្រកាស​គាំទ្រ​វៀត​ ណា​ម​ក្នុង​ការ​ប្រឈម​មុខជា​មួយ​ចិន​ ដែល​ដាក់​ស្ថានីយ​រុករក​ប្រេង​ និង​នាវា​ ចម្បាំង​រាប់​សិប​គ្រឿង​នៅ​ដែនសមុទ្រ​ វៀតណាម​។​ អ្នកនាំពាក្យ​ក្រសួង​ការ​ បរទេស​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កា​ សែត​មួយ​ថា​ ឥណ្ឌា​នៅ​តែ​រក្សា​គោល​ ជំហរ​ថា​ បណ្ដា​ប្រទេស​ក្នុង​តំបន់​គ្មាន​ សិទ្ធិ​រារាំង​សេរីភាព​ ចរាចរណ៍​នៅ​ដែន​ សមុទ្រ​ខាងត្បូង​ ហើយ​អំពាវនាវ​ឱ្យ​មាន​ កិច្ច​សហប្រតិបត្ដិការ​ ធានា​សន្ដិសុខ​ ដល់​ចរាចរណ៍​ដែនសមុទ្រ​។​

ឥណ្ឌា​អំពាវ​ នាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្ដិកា​រដោះ​ ស្រាយ​វិបត្ដិ​តាម​ច្បាប់​អន្ដរជាតិ​ មិន​ ត្រូវ​មានការ​ឈ្លានពាន​ណាមួយ​ ដោយ​ ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​។​ សកម្ម​ ភាព​របស់​ចិន​ ដែល​ដាក់​ស្ថានីយ​ខួង​ប្រេង​ នៅ​សមុទ្រ​វៀតណាម​ជា​សកម្មភាព​មិន​ អាច​ទទួលយក​បាន​ គឺជា​សកម្មភាព​ឈ្លា​ន​ ពាន​ច្បាស់​ក្រឡែត​។​ ​

អ្នកនយោបាយ​ចិន​បាន​បញ្ជាក់​ថា​ បើ​ មិន​បញ្ចេញ​កម្លាំងយោធា​នា​ពេល​នេះ​ តើ​ពេល​ណា​ចាំ​ចេញ​ ចាំ​រហូត​ដល់​អា​មេ​ រិ​ក​គ្រប់គ្រង​ដណ្ដើម​យក​ផលប្រយោជន៍​អស់​ឬ​?​ សកម្មភាព​របស់​ចិន​ គឺ​ទប់ទល់​ នឹង​ការ​ឡោម​ព័ទ្ធ​របស់​អា​មេ​រិ​ក​ ពិសេស​ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​មក​កាន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ករប​ស់អា​មេ​រិ​ក​ ដោយ​បញ្ជូន​កម្លាំង​ ទាហាន​ និង​សព្វាវុធ​ដល់​ទៅ​ជាង​៦០​ ភាគរយ​ក្នុង​តំបន់​នេះ​ ៕

chinaweapon-2

Chinese soldiers march past a missile on display at Beijing's Military Museum Tuesday May 25, 1999. China rejected U.S. allegations Tuesday that it bolstered its nuclear arsenal by pilfering U.S. military secrets, saying Beijing has never stolen classified material from any foreign country. A U.S. House select committe on Chinese espionage claims China stole nuclear weapons secrets from the U.S. over a 20-year period. (AP Photo/Greg Baker)

chinaweapon-4

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print