គម្រោងទប់ទល់ជាមួយចិនរបស់ជប៉ុននៅអាស៊ីប៉ាស៊ីុហ្វិក

ចែករំលែក៖

កម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសហើយប្រឆំាងនិងប្រទេសដែលរដ្ឋា​ភិបាលទីក្រុងតូក្យូចាត់ទុកថាមានឥរិយាបទចងគំនុំគំគួនជាមួយប្រទេសដែលជាដៃគូរបស់​ជប៉ុន។

កាលពីខែកក្កដាឆ្នាំ​២០១៥ជាពេលវេលា​«មាសប្រាក់» ជាការផ្លាស់ប្តូរទ្រង់ទ្រាយធំរបស់ជប៉ុនក្នុង​អនុវត្តគោលនយោបាយការបរទេសនិងការពារជាតិ។រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការកែ​ទម្រង់ទ្រឹស្តីយោធា​ ដោយអនុញ្ញាតិឲ្យប្រើប្រាស់កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅបរ​ទេស​ ក្រោយរយៈពេលជាច្រើនឆ្នាំដែលបាននៅស្ងៀម។ ពេលនេះជប៉ុនក៏បានទាមទារប្រជុំ​កោះ​គូរ៉ីល ទន្ទឹមនិងនោះក្រោមការជួយជ្រោមជ្រេងពីអាមេរិកទីក្រុងតូក្យូកំពុងតែឡើងគ​ម្រោង​ទប់ទល់ជាមួយចិនពេលមានសង្គ្រាមកើឡើងដោយសារតែវិវាទប្រជុំកោះ​សែនកាគូ។

បច្ចុប្បន្នកម្លាំងទាហានអាកាសជប៉ុន មានយន្តហោះ​បញ្ចាប្រកាសអាសន្នបន្ទាន់ប្រភេទ​E-2Cចំនួន​១៣គ្រឿងនិងយន្តហោះយុទ្ធសាស្ត្រ E-767 «AWACS»។ នៅពេលដែលបង្កើនចំនួន​ទាហានអាកាសសម្រាប់វាយលុកពីលើដែនអាកាសរហូតដល់​​៥០០ទៅ​៨០០កងពល ដែលមានសមត្ថភាពត្រួតពិនិត្យនៅលើដែនអាកាសយ៉ាងល្អជាងកម្លាំងទហានប្រទេសដទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីុហ្វិក ពិសេសគឺប្រទេសចិន។

តាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា​ ដើម្បីអនុវត្តនៅគម្រោងខាង​លើ ជប៉ុនត្រូវចំណាយប្រាក់យ៉ាងតិច​៤០,៣ពាន់លានដុល្លារ ក្នុងនោះផលិតនាវាផ្ទុក​ឧទ្ធម្ភាគ​ចក្រAegis ក្នុងគម្រោង​26DDនិងទិញយន្តហោះផលិតដោយប្រទេសក្នុងតំបន់អឺរ៉ុបឬអាមេរិក ប្រភេទ​ KC-46A របស់ក្រុមហ៊ុនប៊ូអិនឬAirbus A330MRTជាដើម។

ពេលថ្មីៗនេះកម្លាំងទាហានអាកាសជប៉ុនបានដាក់ឲ្យប្រើប្រាស់យន្តហោះចម្បាំង៤គ្រឿង​ប្រភេទ​KC-767Jអាចចាក់សំាងនៅលើដែនអាកាសទៅវាយលុកនៅគោលដៅដែលបាន​កំណត់ក្នុងរយៈចម្ងាយផ្លូវឆ្ងាយ។ ចំណុចទាំងនោះជួយឲ្យយន្តហោះចម្បាំងជប៉ុនហោះហើរ​បានយូរនិងធ្វើសង្គ្រាមនៅលើដែនអាកាស តទល់ជាមួយយន្តហោះចម្បាំងចិន មិនត្រឹមតែនៅ​លើដែនសមុទ្រចិនភាគខាងកើតនោះឡើយគឺអាចទៅចូលរួមនៅក្នុងដែនសមុទ្រចិនភាគខាងត្បូងជួយដល់ប្រទេសហ្វីលីពីនទៀតផង។

មួយវិញទៀត ការចូលរួមនៅក្នុងសមរភូមិមាន២ទៅ​៣កងពល អាចបង្ករផលលំបាក់យ៉ាងខ្លាំង​ដល់​យន្តហោះចម្បាំងរបស់ចិនJ-10A ឬSu-27SKM។

តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសយោធា ភាគច្រើនយន្តហោះចម្បាំងរបស់ចិនមិនបាន​បំពាក់ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបញ្ចាអាវុធនោះឡើយ។ចំណែកជប៉ុនវិញក្នុងរយៈពេល​២០ឆ្នាំ​កន្លង​មកមានយន្តហោះចម្បាំង​F-2Aបានបំពាក់ប្រព័ន្ធរ៉ាដា​និងអង់តែនបញ្ចាអាវុធពី​ចម្ងាយ។

លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់យន្តហោះចម្បាំងបន្ថែមនិងកិច្ចសហការគ្នាបានល្អ​របស់កម្លាំងទហានអាកាសជប៉ុននិងអាមេរិក។នៅពេលមានសង្គ្រាមកើតឡើងយន្តហោះចម្បាំងទាំងនោះនឹងទៅជួបជុំគ្នានៅតំបន់ឆ្ងាយនៃសមុទ្រប៉ាស៊ីហ្វឹកជួបជុំគ្នាដើម្បីកំណត់គោល​ដៅ​ក៏ដូចជាសួរនាំគ្នាពីយុទ្ធ​សាស្ត្រ​វាយលុក។

កម្លាំងទាហានជើងទឹកអា​មេរិកនិងកម្លាំងការពាររបស់ជប៉ុនអាចចូលរួមព្រមគ្នានៅក្នុងសង្ក្រាម​ជាមួយចិនកើតឡើង។ ប្រទេសទាំងពីរមានកម្លាំងសព្វាវុធទំនើបៗមានសមត្ថភាពខ្ពស់​ក្នុងនោះ​មាននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល កំពុងតែឈរជើងនៅច្រកផ្លូវ​កោះ​Ogasawara និងកោះ​Guam ។ ច្រកផ្លូវខាងលើបានកាត់ផ្តាច់ទិសដៅយុទ្ធសាស្ត្ររបស់ចិននៅភាគខាងកើត ហើយនៅចម្ងាយ​ពីចិត​ជាង​២៣០០គីឡូម៉ែត្រផុតពីចម្ងាយបាញ់នៃកាំជ្រួចមីស៊ីល​DF-21Dរបស់​ចិនដែលបាញ់បានរយះចម្ងាយតែ​១៨០០គីឡូម៉ែត្រប៉ុណ្ណោះ។

នៅឆ្នាំ​២០១៦ ជប៉ុនបានឡើងគម្រោងធ្វើការសាកល្បងហោះហើរជាលើកដំបូងនៅយន្តហោះ​ចម្បាំងបំបាំងកាយ​ATD-X «Shinshin» ហើយដល់ឆ្នាំ​២០២០ជប៉ុននឹងផលិត​ជាច្រើន​គ្រឿង​នៅប្រភេទយន្តហោះបំបាំងកាយខាងលើ។ទាំងនោះហើយបានធ្វើឲ្យជប៉ុនត្រូវតែបង្កើតចំនួនយន្តហោះសម្រាប់ចាក់សាំងនៅលើអាកាស។

បច្ចុប្បន្នជប៉ុនកំពុងប្រកួតប្រជែងសពាវុធដោយស្ងាត់ៗជាមួយប្រទេសចិន​ តាមរយះការកែលម្អ​ អភិវឌ្ឍន៍សព្វាវុធទំនើបៗសម្រាប់កម្លាំងទាហានអាកាសប្រឆាំងនិងនាវាមុជទឹករបស់ចិនដែល​មានចំនួនច្រើនកំពុងធ្វើសកម្មភាពទាំងនៅដែនសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើត។ អាវុធរបស់ជប៉ុត្រូវបានគេវាយតម្លៃថាមានភាពទំនើបជាងអាវុធរបស់ចិន។

កន្លងមកមន្ទីរបញ្ចកោណ​អាមេរិកបានឯកភាពលក់ឲ្យកម្លាំងទាហានជើងទឹកជប៉ុននៅប្រព័ន្ធ​បញ្ចាការព័ត៌មានវាយលុកAegis ចំនួន​៨គ្រឿង​ជាមួយនិងកាំជ្រួចមីស៊ីុល​Standard Missile-3 ។ ជាមួយនឹងការទិញបន្ថែមនេះមានន័យថាជប៉ុនត្រូវផលិតនាវាចម្បាំង​៨គ្រឿងទៀតសម្រាប់​បំពាក់កំា​ជ្រួចមីស៊ីិុល។

ជប៉ុនគ្មានផលប្រយោជន៍អ្វីនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ដែលជាតំបន់កំពុង​តែមានវិវាទរវាងចិន វៀតណាម​និងហ្វីលីពីន។ប៉ុន្តែជប៉ុនចាំបាច់ត្រូតែលូកដៃរារាំងឥទ្ធិពល​របស់​​​ចិននៅក្នុងតំបន់នេះក៏ដូចជានៅលើពិភពលោក។

សកម្មភាពកែទម្រង់ប្រព័ន្ធយោធារបស់នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូអាបេ ពិសេសគឺការ​កែ​ទម្រង់​​រដ្ឋធម្មនុញ្ញ​​អនុញ្ញាត្តិឲ្យកម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅ​ក្រៅប្រទេសបាន​ដោយ​ស្វ័យ​ប្រវត្តិមិនមានជាទាហានការពារដូចកាលពីមុនឡើយ។ ប៉ុន្តែ ការកែទម្រង់នោះត្រូវ​បានអតីតនាយករដ្ឋមន្ត្រីជប៉ុន​៥រូបប្រឆាំង ហើយស្នើរដល់លោកអាបេ​ដកច្បាប់នោះវិញជា​បន្ទាន់។ អតីតនាយករដ្ឋមន្ត្រី​៥រូបមានលោក ម៉ូរីហ៊ីរ៉ូ ហូសូកាវ៉ា, ត្សូតូមុហាតា, តូមីអ៊ីជី មួរ៉ាយ៉ាម៉ា, យូគីយ៉ូ ហាតូយ៉ាម៉ា និង ណាអូតូ ខាន់ បានសម្តែងការព្រួយបារម្ភដូចៗគ្នា ចំពោះ សេចក្តីព្រាង ច្បាប់ថ្មីស្តីសន្តិសុខជាតិ។ ក្នុងចំណោមអតីតនាយករដ្ឋមន្ត្រីទាំង ៥រូបនោះ លោក ហូសូកាវ៉ា បានចេញមុខ រិះគន់ចំៗ ទៅលើរដ្ឋបាលរបស់លោក អាបេ ថាមិនបានគោរពឲ្យពេញលេញចំពោះ រដ្ឋធម្មនុញ្ញរបស់ជាតិឡើយ ដែលនឹងអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពាររបស់ជប៉ុន មានសិទ្ធិប្រមូល ផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញ តាមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print