អភិបាល​ក្រុងព្រះសីហនុ​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ចូលរួម​អនុវត្ដ​គោល​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ដើម្បី​ភាព​សុខសាន្ដ​ របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្ដរជាតិ​ អ្នក​វិនិយោគ​ ទាំង​ជាតិ​-​អន្ដរជាតិ​ទទួល​បាន​ភាព​ កក់ក្ដៅ​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ដ​ លោក​ អ៊ី​ សុខ​ឡេ​ង​ អភិបាល​នៃ​គណៈ​អភិបាល​ ក្រុងព្រះសីហនុ​ សូម​អំពាវនាវ​ដល់​ប្រជា​ ពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ ជួយ​ចូលរួម​ ផ្ដល់​ជា​យោបល់​ និង​លើក​ពី​កង្វល់​ការ​ ងារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ ងារ​ផ្នែក​សន្ដិសុខ​ (​គោលនយោបាយ​ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ ,​ការងារ​ សណ្ដាប់ធ្នាប់​សាធារណៈ​ ,​ ការងារ​អត្រា​ នុ​កូ​ល​ដ្ឋា​ន​ ,​ ការងារ​បរិស្ថាន​ ,​បញ្ហា​ ទំនាស់​ដីធ្លី​ ,​ និង​បញ្ហា​ដទៃ​ទៀត​ដែល​ ពាក់ព័ន្ធ​នៅ​ក្នុង​សង្គម​ ។​

​បើ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ ឬ​ចង់​ចូលរួម​យោបល់​ដើម្បី​ដោះស្រាយ​ និង​កែ​លម្អ​នូវ​អ្វី​ដែល​បងប្អូន​គិត​ថា​ អាជ្ញាធរ​មូលដ្ឋាន​មាន​កង្វះខាត​ធ្វើ​មិន​ បាន​ សូម​បងប្អូន​អាច​ទំនាក់ទំនង​មក​ លេខ​ទូរស័ព្ទ​០១៥​ ៤៨៤៧៧៥​ /​ ០១២​ ២៧៥​ ២៧៥​ ឬ​ក៏​អាច​មក​ដាក់​ពាក្យ​ បណ្ដឹង​នៅ​សាលា​ក្រុងព្រះសីហនុ​ដោយ​ ផ្ទាល់​ក៏​បាន​គឺ​មាន​មន្ដ្រី​របស់​សាលាក្រុង​ រង់ចាំ​ដោះស្រាយ​ជូន​បងប្អូន​ប្រជា​ពល​ រដ្ឋ​តាម​កម្រិត​ទទួលខុសត្រូវ​តាម​ច្បាប់​ ប្រគល់​ជូន​ ជា​ពិសេស​ការងារ​ជោគជ័យ​ ទាមទារ​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ខេត្ដ​មន្ដ្រី​ជំនាញ​ អ្នក​ពាក់ព័ន្ធ​ទាំងអស់​សហការ​ និង​ចូលរួម​ល្អ​ពី​សំណាក់​ប្រជាពលរដ្ឋ​ ផ្ទាល់​តែ​ម្ដង​ ។​ ពោល​គឺ​យើង​រួម​គ្នា​គិត​ រួម​គ្នា​ធ្វើ​រួម​គ្នា​អភិវឌ្ឍន៍​រួម​គ្នា​ទទួលខុសត្រូវ​ដើម្បី​សេចក្ដីសុខ​និង​ភាព​រីក​ចម្រើន​ របស់​យើង​ទាំងអស់​គ្នា​ ៕ ​

...

ដោយ៖ ស​ សម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print