តារាល្បីៗរបស់ចិនប្រមូលប្រាក់បានរាប់សែនដុល្លារជួយដល់ជនរងគ្រោះដោយការផ្ទុះនៅទីក្រុង​Tianjin 

ចែករំលែក៖

តារាល្បីៗនៅក្នុងប្រទេសចិននិងហុងកុងបានប្រមូលប្រាក់ជួយដល់ជនរងគ្រោះនៅក្នុងហេតុការផ្ទុះយ៉ាងខ្លាំងនៅទីក្រុង​Tianjin​ដែលមានកម្លាំងផ្ទុះស្មើនិងរំសេវTNT24 តោន ឬស្មើគ្រាប់​បែកបរម៉ាណូមួយគ្រាប់ ដែលអាមេរិកទម្លាក់នៅប្រទេសជប៉ុន។ ការបំផ្ទុះនោះបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើនមហាសាល។

នៅក្នុងពិធីបង្ហាញខ្សែភាពយន្តថ្មី​«ស្នេហ៍ទី​៣» តារាល្បីៗនៅក្នុងខ្សែភាពយន្តដូចជា​Song Seung Heon បានបង្ហាញការសោកសៅ និងបួងសួងដល់ជនរងគ្រោះមានសំណាងអាក្រក់ទៅកាន់សុគតិភព។ ការផ្ទុះកាលពីថ្ងៃទី​១២ខែសីហានៅ​Tianjinបានធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេស​ចិននិងនៅលើពិភពលោកទាំងមូលមានការតក់ស្លុតយ៉ាងខ្លាំង។ សហគមន៍អន្តរជាតិបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះក្នុងហេតុការផ្ទុះជាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ​ប្រទេសចិន។ ក្នុងពេលជាមួយគ្នានោះក្រុមតារាC-Biz បានរួមគ្នាបរិច្ចាគប្រាក់ជាច្រើនជួយដល់​ជនរងគ្រោះ។

តារាស្រីដ៏ល្បីល្បាញមួយរូបក្នុងចំណោមតារានៅក្នុងប្រទេសចិននាង​Bingbing​បានចំណាយប្រាក់​១ពាន់លានយ៉េន ជិត​២០មឺុនដុល្លារ​ដល់គ្រួរសារជនរងគ្រោះពិសេសក្រុមពន្លត់អគ្គិភ័យ​ដែលបានពលីជីវិតពេលបំពេញការងារ។ ក្នុងពេលនេះដែរមិត្តប្រុសរបស់នាង​គឺតារាសម្តែង Li Shenក៏បានចំណាយប្រាក់​៥សែនយ៉េន​ ជិត​១០មឺុនដុល្លារ​ជួយដល់ជនរងគ្រោះផងដែរ។

ក្នុងពេលជាមួយគ្នានេះគូស្នេហ៍​ Huang Xiaoming – Angelababyបានចំណាយប្រាក់​២លានយ៉េន ជាង​៣០មឺុនដុល្លារ​ ជួយដល់គ្រួសារក្រុមពន្លត់អគ្គិភ័យ​ស្លាប់នៅក្នុងហេតុការនោះ។

ចំណែកកំពូលតារាវាយតប់លោកចាកគីចាន់ (ឈិនឡុង)​កាលពីរសៀលថ្ងៃទី​១៣ខែសីហា​​បានប្រ​កាសជួយដល់គ្រួសារជនរងគ្រោះក្នុងហេតុការផ្ទុះខាងលើនៅទឹកប្រាក់៣លានយ៉េន ជិត​៥០មឺុនដុល្លារ។ ការបរិច្ចាគ លើកនេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ក្រុមតារានៅក្នុងប្រទេសចិន។ បន្ទាប់ពីតារាល្បីៗលំដាប់ពិភពលោកនៅមានតារានៅក្នុងស្រុកក៏បានបរិច្ចាគប្រាក់ផ្ទល់ខ្លួនជាច្រើនជួយដល់ជនរង្គ្រោះក្នុងហេតុការខាងលើ៕

ប្រែសម្រួល៖ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print