ខេត្ដស្វាយរៀង៖ ទោះបីជាមាន សារាចរណែនាំក៏ដូចជាសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឱ្យបិទច្រករបៀង នានាដែលជាប់នឹងប្រទេសជិតខាងដើម្បីទប់ស្កាត់ជនអន្ដោប្រវេសន៍ខុសច្បាប់ និងការនាំទំនិញគេចពន្ធចូលមកក្នុង ប្រទេសយ៉ាងណាក៏ដោយក្រុមឈ្មួញនៅមានច្រករបៀងមួយចំនួនក្នុងខេត្ដស្វាយរៀងនៅតែបណ្ដែតបណ្ដោយឱ្យទំនិញ គ្រប់ប្រភេទនាំចូលដោយសេរីឡើង ត្រជាក់សាច់ដែរ ។
ជាក់ស្ដែងនៅព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ច នគបាលក្រុងស្វាយរៀងបានឆ្មក់បង្ក្រាបផ្ទះស្ដុកសាច់នាំចូលពីវៀតណាមខុស ច្បាប់មានដូចជាសាច់មាន់គ្រឿងក្នុង មាន់ទា សត្វក្រូច បេះដូងគោជ្រូក និង ត្រីដែលសង្ស័យខូចគុណភាពប្រមាណ ៣០០គីឡូក្រាម នៅចំណុចផ្សារវាល យន្ដក្រុងស្វាយរៀងដែលនាំចូលពីច្រក របៀងស្រែបារាំងនៅក្នុងឃុំបាសាក់ស្រុកស្វាយជ្រំ ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ចំពោះជនសង្ស័យដែលជា ថៅកែនាំចូលទំនិញខូចគុណភាពនោះ មានឈ្មោះចិន នី ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិ២ ឃុំហិនយានអាន ស្រុកយិនហ៊ឹង ខេត្ដឡុងអាន ប្រទេសវៀតណាម ។ ឈ្មួញ រូបនេះយកទំនិញមកស្ដុកទុកនៅផ្ទះរបស់ឈ្មោះហេង សុធី អាយុ៤៧ឆ្នាំ នៅខាង លិចផ្សារវាលយន្ដ ស្ថិតក្នុងភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បី លក់ចែកចាយក្នុងផ្សារវាលយន្ដនិង ផ្សារទូទាំងខេត្ដស្វាយរៀង ។
ពាក់ព័ន្ធករណីនេះមន្ដ្រីពេទ្យសត្វបានប្រាប់ឱ្យដឹងថាទំនិញសាច់សត្វទាំងនោះមានសាច់ចំនួន៥០ភាគរយជាទំនិញខូចគុណភាពហើយរូបលោកនឹងយកសាច់ ទាំងនោះទៅការិយាល័យបសុពេទ្យខេត្ដស្វាយរៀងដើម្បីរង់ចាំដុតកម្ទេចចោល ផងដែរ ។
ពលរដ្ឋបានឱ្យដឹងថា ទំនិញជាច្រើន ដែលនាំចូលពីប្រទេសជិតខាងតាមច្រក របៀងនិងច្រកអន្ដរជាតិមានដូចជាបន្លែផ្លែឈើត្រីសាច់ដែលសុទ្ធសឹងតែបង្កប់សារធាតុគីមីគឺអាចទុកបានយូរនោះកំពុងតែធ្វើចរាចរណ៍លក់លើទីផ្សាក្នុងទឹកដី ខេត្ដស្វាយរៀងនិងនាំយកទៅលក់បន្ដនៅរាជធានីភ្នំពេញ ។
ប្រភពដដែលបន្ដទៀតថា ចាប់តាំង ពីលោកណាល់ វិចិត្រ មកកាន់តំណែង ប្រធានកាំកុងត្រូល ខេត្ដស្វាយរៀងបាន ពង្រាយកូនចៅតាមច្រកអន្ដរជាតិច្រក របៀងក្នុងខេត្ដ សូម្បីតែសត្វកណ្ដុរមួយ ក្បាលក៏មិនអាចរត់គេចពីក្រសែភ្នែក មន្ដ្រីកាំកុងត្រូលប្រចាំការនៅច្រកទាំង នោះដែរ ។
ប្រជាពលរដ្ឋសំណូមពរទៅ លោកអគ្គនាយកនៃអគ្គនាយកដ្ឋាន កាំកុងត្រូលមេត្ដាជួយពិនិត្យមើល លោកណាល់ វិចិត្រ មេកាំកុងត្រូល ខេត្ដស្វាយរៀងផង ដើម្បីកុំឱ្យគាត់បង្ក ព្យុះភ្លៀងបណ្ដោយឱ្យទំនិញខូចគុណភាពទំនិញបង្កប់សារធាតុគីមីហូរចូលបែប នេះ ។ ទោះបីជាយ៉ាងណាភ្នាក់ងារយើង បានទំនាក់ទំនងទៅលោកណាល់វិចិត្រ មេកាំកុងត្រូលខេត្ដស្វាយរៀងដែរ តែ ទូរស័ព្ទចូលហើយលោកមិនលើកទូរស័ព្ទទាល់តែសោះ ៕
ដោយ៖ យឹម សុថាន