កូរ៉េខាងត្បូងលើកលែងទោសដល់អ្នកទោសសេដ្ឋកិច្ចជាង៦០០០នាក់ដើម្បីជម្រុញសេដ្ឋកិច្ចជាតិឲ្យរីកចំរើន

ចែករំលែក៖

កូរ៉េខាងត្បូងបានសម្រេចលើកលែងទោសដល់អ្នកទោសជាង​៦៥០០នាក់ ក្នុងនោះមានលោក​Chey Tae-Won ប្រធានក្រុមហ៊ុន​SK Group ជាក្រុមហ៊ុនធំទី​៣នៅក្នុងប្រទេសនេះនិងពាណិជ្ជកររាប់សិបនាក់ ដើម្បីជួយឲ្យសេដ្ឋកិច្ចប្រទេសនេះមានភាពរីកចំរើនទៅមុខ ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូងលោក​Kim Hyun Woong បានប្រកាសលើកលែងទោសដល់អ្នកទោសសេដ្ឋកិច្ច​ទាំងអស់ដែលចាប់ផ្តើមអនុវត្តនៅថ្ងៃទី​១៤ខែសីហា។ ក្រសួងយុត្តិធម៌បានសម្រេចលើកលែងទោសសរុប​៦៥២៧នាក់ ដើម្បីផ្តល់ឱកាសដល់អ្នកទាំងនោះវិលត្រឡប់ទៅកាន់គ្រួសារវិញ ប្រកបមុខរបរនិងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

ប្រធានក្រុមហ៊ុនជាច្រើនស្ថិតនៅក្នុងបញ្ជីលើកលែងទោសនាថ្ងៃនេះ ក្នុងនោះមានក្រុមហ៊ុន​SK Group ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយគ្រួរសារឯកជនធំបំផុតនៅក្នុងប្រទេសនេះ បន្ទាប់ពីក្រុមហ៊ុន Samsung និង​Hyundai។ ប្រធានក្រុមហ៊ុនលោក​ Chey Tae Won ស្ថិតនៅក្នុងលំដាប់អ្នកមានក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទ្រព្យសម្បត្តិសរុប​៤,៤ពាន់លានដុល្លារ។ កាលពីខែមករាឆ្នាំ​២០១៣ លោកត្រូវជាប់គុករយះពេល​៤ឆ្នាំ ជាការដាក់ទោសធ្ងន់បំផុតសម្រាប់អ្នកទោសសេដ្ឋកិច្ច ។

រដ្ឋាភិបាលកូរ៉េខាងត្បូងតែងតែលើកលេងទោសដល់អ្នកទោសសេដ្ឋកិច្ចក្នុងគោលដៅជួយដល់សេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចំរើន។ កន្លងមករដ្ឋាភិបាលក៏បានលើកលែងទោសដល់លោក​Le Kun- Hee ប្រធានក្រុមហ៊ុនសាមស៊ុង ។ពេលនេះលោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ​៩ពាន់លាន​ដុល្លារ ។

ប៉ុន្តែការលើកលែងទោសសម្រាប់អ្នកមាននៅកូរ៉េខាងត្បូងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់​ប្រជាពលរដ្ឋ​។ កាលពីខែកក្កដាកន្លងមក អង្គការ​Gallup Korea ប្រកាសនៅលទ្ធផលស្ទាបស្ទង់មតិ​បង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងត្បូងដល់ទៅ​៥៤ភាគរយប្រឆាំងទៅនឹងគោលនយោបាយរបស់​រដ្ឋាភិបាលដែលបានផ្តល់អាទិភាពដល់អ្នកមានទ្រព្យសម្បត្តិច្រើន ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print