សម្តេចតេជោនាយករដ្ឋមន្ត្រីអនុញ្ញាតិឲ្យអគ្គនាយកវិទ្យុសំឡេងវៀតណាមចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Nguyen Dang Tien សមាជិកមជ្ឈិមបក្ស និងជាអគ្គនាយកវិទ្យុសំឡេងវៀតណាមបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា វិទ្យុសំឡេងវៀតណាម មានអាយុ៧០ឆ្នាំមកហើយ សព្វថ្ងៃនេះ ផ្សព្វផ្សាយគ្រប់មធ្យោបាយទាំងអស់ ទាំងសំឡេង ទាំងរូបភាព ទាំងអត្ថបទផងដែរ ។

បេសកកម្មរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះគឺដើម្បីសម្ពោធជូនក្រសួងព័ត៌មាននូវប្រព័ន្ធផ្សព្វផ្សាយដែលមានកម្លាំង២០គីឡូវ៉ាត ដើម្បីជួយដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក អ៊ាង សុផល្លេត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រាប់ឲ្យដឹងថា ក្រោយជំនួបនារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីក្នុងឱកាសដែលលោកមកបំពេញ បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ។

លោកបន្តថា លោកបានសង្កេតឃើញព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងន័យនេះលោកសូមសម្តែងការអបអរសាទរ ។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វិទ្យុសំឡេងវៀតណាមដែលបានជួយ និងផ្តល់ប្រព័ន្ធផ្សព្វផ្សាយដល់កម្ពុជា ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print