ឆ្នាំ២០១៤ជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបាន​សមត្ថ​កិច្ច​បណ្តេញចេញពីព្រះរាជាណា​ចក្រកម្ពុជាសរុប១៣០៧នាក់ (ស្រី២៧៧​នាក់)

ចែករំលែក៖

​ភ្នំពេញ៖ យោងតាមរបាយការពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នៅក្នុង​អំឡុង​​ឆ្នាំ២០១៤ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបាន​សមត្ថ​កិច្ច​បណ្តេញ​ចេញ​ពីព្រះ​រាជា​ណា​ចក្រ​កម្ពុជា សរុប ១៣០៧ នាក់ (ស្រី ២៧៧​នាក់) មាន​២៤​​សញ្ញាតិ ក្នុងនោះជន​ជាតិ​វៀត​ណាម ១០៥៩នាក់ (ស្រី ២៤៥នាក់) ។

ដោយឡែក ក្នុងឆ្នាំ២០១៥ គិត​ចាប់​ពី​ថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី៣០ ខែកក្កដា បង្ក្រាប​​បានជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ សរុប ១៤៨៤នាក់ (ស្រី ១៧០នាក់) មាន៤២សញ្ញាតិ ក្នុង​​នោះជនជាតិវៀតណាម ១៣៣៨ នាក់ (ស្រី ១៦២នាក់) ។ សម្រាប់ខែកក្កដា ឆ្នាំ២០១៥ ជន​​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ត្រូវ​បាន​សមត្ថ​កិច្ច​បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា សរុប ២២២ នាក់ (ស្រី ៦២នាក់ ) មាន១៤សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ២០២នាក់ (ស្រី ៦១នាក់) ។

សូមបញ្ជាក់ថា នាវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៥ នេះ អគ្គ​​​នាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមអន្តោប្រវេសន៍ខុស​ច្បាប់​ចំនួន​១៥នាក់ ក្នុងនោះស្រី២នាក់ អោយទៅស្រុកកំណើតវិញ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋាន​អន្តោ​ប្រវេសន៍ ក្រសួង​មហា​ផ្ទៃ​​ប្រាប់​អោយដឹងថា ជនជាតវៀតណាមទាំង១៥នាក់នេះ បង្ក្រាបបានពីខេត្តព្រះវិហារ ចំនួន ១៣ នាក់ (ស្រីម្នាក់) និងខេត្តសៀមរាប ២នាក់ (ប្រុសម្នាក់) ត្រូវដឹកបញ្ជូនចេញព្រះ​រាជ​ណា​ចក្រ​​កម្ពុជា តាម​ផ្លូវជាតិលេខ១ ច្រក​បាវិត ខេត្តស្វាយរៀង ។

...

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានធ្វើការហាមប្រាមដល់ជនជាតិវៀតណាម​ទាំង​១៥នាក់នោះ មិនត្រូវលួចឆ្លងដែនខុសច្បាប់នោះទេ ប៉ុន្តែបើបងប្អូនមា​នបំណង​ចង់មក​លេង​​​ក្រុមគ្រួសារ ឬ បងប្អូន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវមានប៉ាស្ព័រ និងវីសា ត្រឹម​ត្រូវ ហើយ​បើ​ហួស​សុពលភាព ត្រូវត្រឡប់ទៅស្រុកវិញភ្លាម មិនអាចជ្រក​កោណដោយ​ខុស​ច្បាប់បាន​ឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print