វិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិកម្ពុជា សហការជាមួយគណៈកម្មការផ្សារអូរឬស្សី ធ្វើការណែនាំពីវិធានការការពារឆ្លងជំងឺពីបក្សី

ចែករំលែក៖

 ភ្នំពេញ ៖ ដើម្បីសុខភាព និង សុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ នៅវេលាម៉ោង៩ព្រឹក ថ្ងៃ២០ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្ម ការផ្សារអូរឬស្សី បានសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិកម្ពុជា អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ និង ការិយាល័យបសុពេទ្យខណ្ឌ៧មករា ចុះធ្វើការអប់រំណែនាំ ពីវិធានការការពារការឆ្លងជំងឺពីបក្សី និង យកសំណាកពីបក្សី មានលាមក ស្លេស ត្បាលពីបំពង់ខ្យល់ និង ក្លូអាក់មាន់ទារស់ យកទៅពិសោធន៍នៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រផងដែរ ។

ការចុះពិនិត្យ និងមានវិធានការ ការពារការឆ្លងជំងឺពីបក្សី គឺធ្វើឡើងនៅទីតាំងផ្សារអូរប្ញស្សីតែម្តង ៕  ស រស្មី 

 

Gi-2 (6) Gi-2 (7) Gi-2 (5) Gi-2 (4) Gi-2 (3) Gi-2 (2) Gi-2 (1) Gi-2 (8)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print