សឿន វីតាជប់លៀងជួបជុំអ្នកសិល្បៈអបអរកំណើតកូនប្រុសដំបូង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងសឿន វីតា បានរៀបចំពិធីជប់លៀងជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួនអបអរកម្មវិធីចេញខែកូនប្រុសទីមួយដែលកើតទើបបានមួយខែនោះ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០១៧នេះនៅក្នុងបុរីសឡាក្រោមវត្តមានសិល្បករផលិតករ និងសាច់ញាតិជិតដិតជិតមួយចំនួន។
កូនប្រុសដំបូងរបស់តារាសម្តែង សឿន វីតាឈ្មោះ វីតាណាដេត មានវ័យទើបមួយខែ។ លោក សឿន វីតាបញ្ជាក់ថា ដើម្បីអបអរសាទរ និងបង្កក់សិរីសួស្តីដល់កូនប្រុសដំបូងរបស់លោកគឺក្រុមគ្រួសារបានរៀបចំពិធីជប់លៀងសាមញ្ញមួយសម្រាប់មិត្តភ័ក្កិសាច់ញាតិដោយមិនមានវត្តមានអ្នកសិល្បៈច្រើនទេ។ លោកថាអ្នកជិតដិតជាអ្នកសិល្បៈប្រមាណបីទៅបួនតុប៉ុណ្ណោះដែលលោកបានអញ្ជើញដើម្បីទទួលទានអាហារជួបជុំគ្នា។ លោកថា កូនប្រុសរបស់លោកមានឈ្មោះថា វីតាណាដេត ដែលជាតំណក់ឈាមរួមគ្នាជាមួយភរិយាដែលរៀបការកាលពីអំឡុងខែមីនាឆ្នាំ២០១៦កន្លងទៅ។
តារាសម្តែងរូបនេះបញ្ជាក់ដែរថា លោកពិតជាមានអារម្មណ៍រំភើប និងទន្ទឹងរងចាំការកើតរបស់កូនប្រុសជាច្រើនខែ ហើយពេលនេះលោកបានបង្កើនសមាជិកក្រុមគ្រួសារម្នាក់ទៀត និងធ្វើឲ្យលោកបានយល់ច្បាស់ពីអារម្មណ៍ស្រលាញ់កូនដូចឪពុកទូទៅដែលមានចំពោះកូន។ លោកបញ្ជាក់ថា ជាភ័ព្វសំណាងកូនប្រុសរបស់លោកពិតជាបានចាប់កំណើតជាមួយនឹងការនាំមកនូវលាភផ្ទួនៗគ្នាទាំងការរកទទួលទានជួលឡានតាក់ស៊ីកាន់តែរីកចម្រើន និងការថតខ្សែភាពយន្តក៏កាន់តែមានសន្ទុះទៅមុខ។ លោកថា ចំនួនរថយន្តដែលបានដាក់ឲ្យភ្ញៀវជួលកាន់តែកើន ចំណែកលោកក៏ទទួលបានការចុះកិច្ចសន្យាសម្តែងឲ្យផលិតកម្ម និងទូរទស្សន៍ក្នុងស្រុកមួយចំនួនផងដែរ។ លោកថាកូនប្រុសលោកនឹងក្លាយជាចំណែកជីវិតរបស់លោកនិងភរិយា និងកាន់តែរិចចំណងស្នេហ៍រវាងលោកនឹងភរិយាកាន់តែមានភាពផ្អែមល្ហែមជាងមុន។
គួរបញ្ជាក់ដែរថាសិល្បករដែលបានបង្ហាញវត្តមានក្នុងពិធីជប់លៀងចេញខែកូនប្រុសតារាសម្តែង សឿន វីតានៅគ្រានោះមានដូចជា នាយគ្រឿន លោក ងួន សុបិន្ត លោក ភឹម តារាវិបុល ឌីជេ កាកា លោក លឹម ជាឡាយ កញ្ញា សាឡាត់ស្រីឡា កញ្ញា វ៉ាន់ វលក្ខណ៍ លោករៀម រ៉ាម៉ូ លោក សួស សីហា និងផលិតករនៃផលិតកម្ម មួយចំនួនផងដែរ៕

image image image

...

ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print