ភ្នំពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ នៅតែបន្តចុះបង្ក្រាបការចែកចាយថ្នាំញៀន នៅមុខមន្ទីរពេទ្យលោកសង្ឍ ឋិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្នុងនោះឃាត់មនុស្សប្រុសស្រីបីនាក់ រូមនិងថ្នាំញៀនបួនកញ្ចប់ ពីរកញ្ចប់ធំ និងពីរកញ្ចប់តូច ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៧ ដឹកនាំដោយ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ។
ជនសង្ស័យរួមនិងវត្ថុតាងនាំកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីបន្តតាមនីតិវិធី ៕
...