ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅចំនុនរោងកម្មកររបស់បុរីចំការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។

តាមការសាកសួររបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ គឹម អុនភេទប្រុស(ភេទទី៣) អាយុ៣៦ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិក្រោល គោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្នាក់នៅកន្លែងកើតហេតុ ។

និងទី២ឈ្មោះព្រុំ សារិទ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិ ស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងនេះគឺរូបគាត់បានព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបារាយការណ៍ទៅសមត្ថកិច្ចពេលនោះសមត្ថកិច្ចបានសុំការអនុញ្ញាតពីថ្នាក់លើ។បន្ទាប់មកកម្លាំងរបស់គាត់បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុដោយឃាត់ខ្លួនបានមនុស្សចំនួនពីរនាក់និងដកហូតវត្ថុតាងរួមមានថ្នាំញៀចំនួន៣កញ្ចប់(ធំ១តូច១)និងឧបករណ៍សំរាប់ជក់មួយចំនួន។

ក្រោយពេលចុះបង្គ្រាបសមត្ថកិច្ចបានបញ្ចូនជនសង្ស័យយកទៅសួរនាំនៅអធិការនគរបាលខណ្ឌដង្កោ និងឃាត់ខ្លួនបន្ដុះអាសន្ឋដើម្បីកសាងសានុំចាត់ការតាមផ្លូវច្បាប់៕

  

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print