ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានដោះលែងអ្នកទោសខ្មែរ២នាក់ ឱ្យមានសេរីភាពវិញ ដោយនាំខ្លួនមក ប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលា ម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។
អ្នកទោសខ្មែរ២នាក់ខាងលើ ទី១-ឈ្មោះជា ចេង ភេទប្រុសអាយុ២៥ ឆ្នាំរស់នៅភូមិមោង-ឃុំមោង ស្រុកមោង ប្ញស្សី ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ជា ម៉ន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងឃ្លោក ឃុំ ត្រពាំងគ្រញូង ស្រុកត្រពាំងគ្រញូង ខេត្តតាកែវ ។
គួរបញ្ជាក់ថា អ្នកទោសខ្មែរទាំង២នាក់នេះថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាប់ពន្ធនាគារ ខេត្តស៊ីសាកេតប្រទេសថៃ ។
មន្រ្តីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរទាំង២នាក់នេះ គឺមានទោសពីបទឆ្លង ដែនដោយខុសច្បាប់ និងលួចចូលកាប់ឈើនៅក្នុងប្រទេសថៃ ។
មន្រ្តីដដែលបានបញ្ចាក់ថា បន្ទាប់ពីបានទទួលសមត្ថកិច្ចបានអប់រំ រួចឱ្យវឹលត្រឡប់ទៅឯស្រុកកំណើត ក្នុងថ្ងៃដដែល ៕ ដោយ ៖ ប៉ែននួន