ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធចោរឆក់បានម្នាក់ រត់រួចម្នាក់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយប្រជាពលរដ្ឋ ខណៈដែលកំពុងធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេស ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ១៩៨៦ កែងផ្លូវ២០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងមានគ្នា២នាក់ រួចក៏ធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេសកំពុងធ្វើដំណើរ ភ្លាមៗនោះ ពួកគេបានបើកម៉ូតូចេញពីកន្លែងធ្វើសកម្មភាព ប៉ុន្តែដោយប្រជាពលរដ្ឋស្រែកថាចោរ និងឆោឡោ ទើបបណ្តាលឲ្យជនសង្ស័យទាំងពីរនាក់បើកគេចពីហ្វូងមនុស្សបណ្តាលឲ្យដួលម៉ូតូ ។

ជនសង្ស័យជាអ្នកបើកម៉ូតូ ក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយនៅសល់បក្ខពួកម្នាក់ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ឡោមព័ទ្ធចាប់ និងស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print