ដូណាលត្រាំ ធ្វើឲ្យយុវជនរាប់លាននាក់កំពុងរស់នៅអាមេរិកមិនទាន់ស្របច្បាប់មាន​សុបិន្ត​អាក្រក់

ចែករំលែក៖

នៅពេលនេះយុវជនដែលមកពីគ្រប់ទិសទីជុំវិញពិភពលោកពិសេសតំបន់អាមេរិកឡាទីន​កំពុងតែសុបិន្តអាក្រក់ជារៀងរាល់យប់ដោយសារតែបុគ្គលមានឈ្មោះ​ដូណាលត្រាំ ជា​បេក្ខភាព​ប្រធានាធិបតីអាមេរិកលេចធ្លោរជាងគេក្នុងគណបក្សសាធារណរដ្ឋ។

នៅក្នុងការឃោសនាស្វែងរកសម្លេងគាំទ្រ មហាសេដ្ឋីអចលនទ្រព្យបានប្រកាសថានឹងប​ណ្តេញជនអន្តោ្របវេសន៍ខុសច្បាប់ទាំងអស់ចេញពីអាមេរិក។ ជារៀងរាល់យប់កុមារអាមេរិកឡាទីនជាច្រើនដែលកំពុងរស់នៅលើទឹកដីអាមេរិកមានសុបិន្តអាក្រក់ដោយសារតែបុគ្គលដូណាលត្រាំ។

តាមសារព័ត៌មាន​New York times ចាប់តាំងពីចូល​រួមប្រ​កួត​ប្រជែងចូលកាន់តំណែងនៅសេតវិមានលោកដូណាលត្រាំបានប្រកាសធ្វើឲ្យជន​អន្តោ្របវេសន៍រាប់លាននាក់មិនសប្បាយចិត្តក្នុងនោះមានជនជាតិមិចស៊ីកូជាដើម។

ក្នុងខ្សែភ្នែកគ្រួរសារជនអន្តោ្របវេសន៍​រូបភាពលោកដូណាលត្រាំដូចជា​«បិសាច​»កំពុងគម្រាម​កំហែង​ជីវិតរស់នៅរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។ យុវវ័យនៅក្នុងគ្រួសារដែលមិនទាន់មាន​ច្បាប់រស់នៅលើទឹកដីអាមេរិកបានស្តាប់ឬផ្ទាល់ត្រចៀក​នៅការគម្រាមកំហែងបណ្តេញពួគគេ​ចេញពីទឹកដីអាមេរិក។នៅក្នុងខ្សែភ្នែកយុវវ័យរស់នៅក្នុងតំបន់​Lynwood ដែលមានភាគច្រើន​ជនអន្តោ្របវេសន៍ខុសច្បាប់ធ្វើការនៅទីនោះបង្ហាញពីការមិនពេញចិត្តទៅនឹងបេក្ខភាពប្រធានាធិបតីអាមេរិកដូណាលត្រាំ។ នៅពេលនេះជនអន្តោ្របវេសន៍ក្លាយជាមនុស្សអាក្រាក់រស់នៅលើ​ទឹកដីអាមេរិក ដែលត្រូវគេបណ្តេញចេញគ្រប់ពេលវេលា។

ប្រសិនបើលោកដូណាលត្រាំជាប់ឆ្នោតប្រធានាធិបតីអាមេរិក ស្មារតីជនអន្តោ្របវេសន៍នៅ​អាមេរិក ពិតជាមិនអាចដេកលក់ស្កប់នោះឡើយដោយមិនដឹងថាត្រូវវិលត្រឡប់ទៅស្រុកវិញ​ក្នុងពេលណាមួយឡើយ។

ប៉ុន្តែក្រុមអ្នកវិភាគបានអះអាងថា ការដែលប្រឆាំងនិងជនអន្តោ្របវេសន៍របស់លោកដូ​ណាល​ត្រាំបានធ្វើអោយលោកត្រូវបាត់បង់សម្លេងគាំទ្រជាច្រើនពិសេសគឺជនជាតិអាមេរិក ដែលមិន​មានដើមកំណើតនៅអាមេរិករាប់សិបលាននាក់មិនគាំទ្រដល់គោលនយោ​បាយរបស់លោក ។ ការប្រកាសរបស់លោកបានធ្វើឲ្យបាត់បង់សម្លេងគាំទ្រយ៉ាងច្រើន។ គួររំលឹកផងដែរថា​លោក​អូបាម៉ាជាប់ឆ្នោតប្រធានាធិបតីអាមេរិក​គឺដោយសារតែជនអន្តោ្របវេសន៍តែងតែទាំងអស់បោះ​ឆ្នោតគាំទ្រដោយសារតែលោក មានគោលនយោបាយគាំទ្រដល់ជនអន្តោ្របវេសន៍ ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print