បុគ្គលិកកាសែតកម្ពុជាថ្មីដែលមានជំងឺព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតត្រូវបានលោករដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តល់ថវិកា និងចេញថ្លៃព្យាបាល

ចែករំលែក៖

ភ្នំពេញ៖ លោកជ័យ ភូមិពល ហៅស្នាយពល អាយុ៥២ឆ្នាំ ជាបុគ្គលិកអង្គភាពកាសែតកម្ពុជាថ្មីនិងជាអ្នកយកព័ត៌មានដើរតាមកម្មវិធីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានជំងឺជាទម្ងន់ ដួលដាច់សម្ពាធឈាម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ត្រូវបានលោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងចុះទៅសួរសុខទុក្ខ និងបានផ្តល់ជាថវិកា រួមទាំងចេញថ្លៃព្យាបាលជូនលោកជ័យ ភូមិពល ខណៈក្រុមគ្រួសាររបស់គាត់មានស្ថានភាពលំបាកក្នុងគ្រួសារនោះ ។

លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិតជាបានផ្តល់ភាពកក់ក្តៅដ៏ធំធេងដល់អ្នកសារព័ត៌មាន ក្នុងនោះវត្តមានមានរបស់លោករដ្ឋមន្ត្រីនាពេលនេះ គឺបានធ្វើឲ្យក្រុមគ្រួសាររបស់លោកជ័យ ភូមិពល រំជើបរំជួលក្នុងចិត្តត្រេកអរដ៏ពន់ពេករកទីបំផុតគ្មាន ក្នុងនោះលោករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកា១៥០០ដុល្លារ ហើយលោកលី វណ្ណហុង ក៏ឧបត្ថម្ភថវិកា៤លានរៀលជូនដល់ក្រុមគ្រួសារលោកជ័យ ភូមិពល សម្រាប់ប្រើប្រាស់ ក្នុងការព្យាបាល ។ ក្រៅពីនោះ លោករដ្ឋមន្ត្រីក៏បាន ចេញថ្លៃព្យាបាលទាំងអស់សម្រាប់លោកជ័យ ភូមិពល នេះផងដែរ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print