កម្មករម្នាក់ឡើងបាញ់វីសលើដំបូង ស្រវាប៉ះចំមុខដំណរខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្មករសំណង់ម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមនៅនឹងកន្លែង ខណៈកំពុងបំពេញការងារនៅ ផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ភេទប្រុស អាយុ៣២ឆ្នាំ ស្ថិតក្នុងភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថៃ ផាន់ណារ៉ា ភេទ ប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ  បច្ចុប្បន្នរស់នៅភូមិកគោ ឃុំស្វាយហ្លួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

លោកវរសេនីយ៍ត្រីឲ្យដឹងបន្តថា មូលហេតុឆ្លងចរន្តអគ្គីសនីឆក់កម្មករសំណង់ស្លាប់ខាងលើនេះ ដោយសារជនរងគ្រោះឡើងបាញ់វីស ដំបូផ្ទះ ហើយស្រវាដៃកាន់ចំមុខតំណរខ្យែភ្លើង ទើបឆ្លងឆក់តែម្តង ៕ ប៉ឹម ពិន

...

84654d0f-7fbc-4a9f-b1f8-0f94b38b140a ece414cd-da6e-4979-9bef-6f67cbdf1a09

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print