ខេត្តពោធិ៍សាត់ ៖ កម្មករសំណង់ម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមនៅនឹងកន្លែង ខណៈកំពុងបំពេញការងារនៅ ផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ភេទប្រុស អាយុ៣២ឆ្នាំ ស្ថិតក្នុងភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថៃ ផាន់ណារ៉ា ភេទ ប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិកគោ ឃុំស្វាយហ្លួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោកវរសេនីយ៍ត្រីឲ្យដឹងបន្តថា មូលហេតុឆ្លងចរន្តអគ្គីសនីឆក់កម្មករសំណង់ស្លាប់ខាងលើនេះ ដោយសារជនរងគ្រោះឡើងបាញ់វីស ដំបូផ្ទះ ហើយស្រវាដៃកាន់ចំមុខតំណរខ្យែភ្លើង ទើបឆ្លងឆក់តែម្តង ៕ ប៉ឹម ពិន
...