ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្រុម២ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី និងទទួលបានផ្លូវ៣ខ្សែសម្រាប់ធ្វើដំណើរក្នុងពេលឆាប់ៗនេះ !! ក្រោមការដឹកនាំរបស់លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យដល់ទីតាំងដើម្បីដោះស្រាយរាល់ផល់ប៉េះពាល់របស់ប្រជាពលរដ្ឋនិងមានភាពងាយស្រួលដល់ការស្ថាបនាបើកផ្លូវនិងដាក់លូផ្លូវទាំង៣ខ្សែនេះ ។
ការចុះពិនិត្យទីតាំងនេះកាលពីព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ស្ថិតនៅក្រុម២ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
លោក បុឹល កុសល អភិបាលខណ្ឌសែនសុខបានមានប្រសាសន៍អោយដឹងថាផ្លូវដែលត្រូវបើកនិងស្ថាបនាដាក់លូខាងលើនេះមានចំនួន ៣ខ្សែទី១ផ្លូវលេខ១៩៤៨(បើក)ទី២ផ្លូវលេខ១៩៥០(បើកនិងដាក់លូ)ទី៣ផ្លូវលេខ១០០១(បើក)។ លោក អភិបាលខណ្ឌបន្តទៀតការ បើកផ្លូវចំនួន៣ខ្សែខាងលើគឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់ជួយបញ្ចៀសការកកស្ទះចរាចណ៍ចេញពីផ្លូវលេខ៥៨Pនិងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះក្នុងការធ្វើដំណើរថែមទៀតផង។
ប្រជាពលរដ្ឋដែលរស់នៅទីនោះបានសម្តែងការត្រេកអរយ៉ាងខ្លាំងដល់អាជ្ញាធរសង្កាត់ខណ្ឌដែលចាប់តាំងពីលោក បុឹល កុសល ចូលមកកាន់តំណែងជាគណៈអភិបាលខណ្ឌសែនសុខមកតែងតែជួយដោះស្រាយរាល់ការលំបាករបស់ពលរដ្ឋក្នុងខណ្ឌបានជាច្រើនជាពិសេសដូចជាការបើកផ្លូវ៣ខ្សែនេះជាដើមដែលកន្លងមកពួកគាត់បានធ្វើលិខិតស្នើរសុំអោយសាលារាជធានីភ្នំពេញបើកផ្លូវនេះតាមរយះសាលាខណ្ឌសែនសុខរហូតសាលារាជធានីភ្នំពេញចេញសេចក្តីសម្រេចអោយបើកផ្លូវទាំង៣ខ្សែខាងលើនេះ។
ជាចុងក្រោយប្រជាពលរដ្ឋក៍ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រាប់លំដាប់ដែលបានខិតខំដោះស្រាយរាល់ការលំបាករបស់ពួកគាត់ជាពិសេសអាជ្ញាធរខណ្ឌសែនសុខតែម្តង៕ តុង សីហា