រងចាំហោះហើរយន្តហោះដឹកអ្នកដំណើរ​១១១នាក់បែរជាត្រូវរន្ទះបាញ់ចំកន្ទុយ

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​Delta Air Lines របស់អាមេរិក បានត្រៀមលក្ខណះការហោះហើរចាកចេញពីអាកាសយានដ្ឋានក៏ត្រូវរន្ទះបាញ់ចំកន្ទុយ ធ្វើឲ្យអ្នកដំណើរមានភាពស្លន់ស្លោយ៉ាងខ្លាំង ។

ហេតុការខាងលើកើតឡើងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុង Harsfield Jankson Atlanta ។ នៅពេលនោះមានភ្លៀងធ្លាក់ខ្លាំង ហើយយន្តជាច្រើន តំរៀបជួររងចាំបញ្ចាហោះហើរ។

តាមអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ខាងលើបានឲ្យដឹងថា មិនមានហេតុការរងរបួស​ឬស្លាប់នោះឡើយក្នុងចំណោមអ្នកដំណើរទាំង​១១១នាក់រួមទាំងក្រុមអាកាសយាននិក៦នាក់​ផងដែរ។

ក្រុមអ្នកឯកទេសបញ្ចាក់ថា​មិនមានការខូចខាតណាមួយនោះឡើយក្រោយរន្ទះបាញ់ ដោយយន្តហោះមានប្រព័ន្ធការពាររន្ទះបានយ៉ាងល្អ។ ក្រោយការត្រួតពិនិត្យ​យន្តហោះខាងលើ​ក៏បានហោះហើរចាកចេញពីអាកាសយានដ្ឋានដោយសុវត្ថិភាព។ ជើងហោះហើរនោះក៏បានទៅ​ដល់គោលដៅដូចការគ្រោងទុក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print