កសាងក្ដីស្នេហ៍៦ឆ្នាំជិតចូលរោងការ មច្ចុរាជអប្រិយប្រល័យជីវិត ខាង ប្រុស

ចែករំលែក៖

ទីក្រុងបាងកក៖ គូស្នេហ៍មួយគូ ស្រឡាញ់គ្នាស្ទើរបាត់មុខមិនបាន និង ជ្រើសរើសថ្ងៃចូលរោងការខាងមុខ បែរ ជាជួបគ្រោះអកុសល ត្រូវមច្ចុរាជចង្រៃ ប្រល័យជីវិតភាគីខាងប្រុស ក្នុងឧប្បត្ដិ ហេតុបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងបាងកក ទុកឲ្យភាគីខាងស្រីកើតក្តីទុក្ខសោក ទឹកភ្នែកហូរមិនស្រាកស្រាន្ដ ។

Form Side

បុរសឈ្មោះ Yutthanarong Singlor អាយុ៣៨ឆ្នាំ ជនជាតិថៃ ត្រូវបានបាត់ បង់ជីវិតកាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ក្នុងឧប្បត្ដិហេតុបំផ្ទុះគ្រាប់ បែកនាទីក្រុងបាងកក ខណៈយកទំនិញ ទៅឱ្យម៉ូយរបស់ខ្លួន នៅផ្សារទំនើបក្បែរ នោះ ។ នារីឈ្មោះ Kritsuda Narongplien អាយុ៣០ឆ្នាំ ដែលត្រូវជាគូកំណាន់ចិត្ដ របស់បុរសរងគ្រោះបានរៀបរាប់ទាំងទឹក ភ្នែកទៅកាន់អ្នកកាសែតថា ខ្ញុំនឹង Yutthanarong Singlor បានស្រឡាញ់ គ្នាមិនតិចជាង៦ឆ្នាំនោះទេ អ្វីៗដែល ធ្លាប់ជាមួយគ្នាសាងពិតជាមិនអាចបំភ្លេចបាន ជាពិសេសគាត់ គឺជាបុរសម្នាក់ក្នុងលោក ដែលខ្ញុំរកមិនបានដូច ។ មិនតែប៉ុណ្ណោះ គាត់បានបង្កើតនូវក្ដីស្រឡាញ់ដ៏ជ្រាល ជ្រៅ ព្រមទាំងកាត់បន្ថយកំហឹងរបស់ខ្ញុំ គ្រប់បែបយ៉ាងឱ្យបត់បែនទៅរកភាព ស្រគត់ស្រគុំ បញ្ចប់ចរិកកាចឆ្មើងឆ្មៃ ។

នាង Kritsuda Narongplien បន្ដថា ឪពុកម្ដាយ បងប្អូនប្រុសស្រី និងសាច់ ញាតិរបស់ខ្ញុំត្រូវបានបុរសកំណាន់ចិត្ដ របស់ខ្ញុំនេះ ឆក់យកទឹកចិត្ដបានទាំងអស់ តាមរយៈកាយវិការដ៏ទន់ភ្លន់ និងការ ទទួលខុសត្រូវសម្រាប់គាត់ជាបុរស មានសមត្ថភាព មានការងារធ្វើ និង ប្រកបទៅដោយព្រហ្មវិហារធម៌ ។

កញ្ញា Kritsuda Narongplien បាន បញ្ជាក់ថា មុនពេលកើតហេតុគាត់បាន ទូរស័ព្ទទាក់ទងជាមួយខ្ញុំ ដើម្បីណាត់ទៅ អង្គុយទទួលទានអាហារពេលល្ងាចជា មួយគ្នា ក្នុងទីក្រុងបាងកក ។ គាត់បាន សន្យាជាមួយខ្ញុំថា យ៉ាងយូរកន្លះម៉ោង ទៀតពេលដែលបងយកទំនិញទៅឱ្យម៉ូយ ហើយ បងនឹងCallទៅរកអូន ។

ប៉ុន្ដែក្រោយមក ការទាក់ទងទៅកាន់ គាត់មិនចូល ដំបូងឡើយខ្ញុំគិតថា ទូរស័ព្ទ គាត់ប្រហែលអស់ថ្ម ហើយខ្ញុំក៏មិនចាប់ អារម្មណ៍ដល់ហេតុការណ៍អ្វីដែល កើតឡើងនោះទេ ។ កញ្ញា Kritsuda Narongplien បន្ដទៀតថា ទូរស័ព្ទទៅ មិនចូល បែរជាមានទូរស័ព្ទបងប្រុស របស់គាត់ហៅខ្ញុំឱ្យទៅមន្ទីរពេទ្យជាមួយ គាត់ គ្រានោះ ខ្ញុំក៏យល់ឃើញថា អាច នឹងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណា មួយដែលគាត់ត្រូវទៅសម្រាកព្យាបាល ព្រោះបងប្រុសរបស់គាត់ក៏មិនបានប្រាប់ ពីហេតុការណ៍នេះ ។ ផ្ទុយទៅវិញ ឈាន ជើងចូលដល់បន្ទប់មន្ទីរពេទ្យ ខ្ញុំបានឮ សំឡេងទួញសោកទ្រហោយំពីសាច់ញាតិ របស់គាត់ ហើយខ្ញុំចោលភ្នែកក្រឡេកមើលទៅ បានឃើញយ៉ាងច្បាស់ថា ជីវិតអនាគត របស់ខ្ញុំបានលាចាកលោកទៅហើយ ពេលនោះ ខ្ញុំយំទឹកភ្នែកហូរកាន់តែច្រើន ដោយមិនដឹងខ្លួន នឹករកនីយាយអ្វីក៏មិន ចេញ ។

សាច់ញាតិរបស់សពជនរងគ្រោះ បញ្ជាក់ថា ភាគីខាងប្រុសនេះគាត់គឺជា អ្នកជំនួញដ៏តូចតាចមួយ ក្រៅពីការងារ នេះគាត់ក៏ជាអ្នករត់ម៉ូតូឌុប ហើយអ្នក ទាំងពីរពិតជាស្រឡាញ់គ្នាដោយចិត្ដនឹង ចិត្ដ បើទោះជាពួកគេមានអាយុជ្រុល បន្ដិច ប៉ុន្ដែរក្សាបាននូវក្ដីស្រឡាញ់ ការ យល់ចិត្ដគ្នា ប្រកបដោយភាពសុខកាយ សប្បាយចិត្ដ និងបានជ្រើសរើសយក ពេលខាងមុខ សម្រាប់ចូលរោងការ ប៉ុន្ដែ ជាអកុសល ត្រូវបានមច្ចុរាជចង្រៃឆក់ យកជីវិតភាគីខាងប្រុស ក្នុងឧប្បត្ដិហេតុ បំផ្ទុះគ្រាប់បែក បន្សល់ទុកភាគីខាងស្រី យំនិងសោកសៅរកទីបំផុតគ្មាន ហើយ នាងតែងតែលើកពីគុណសម្បត្ដិរបស់គូ ស្នេហ៍ថា ខ្ញុំពិតជារកមិនបានទេ មនុស្ស ដូចគាត់ ជាតិជាមនុស្សប្រុសក្នុងលោក ហើយខ្ញុំក៏គិតដែរថា គាត់ពិតជាមិន ទៅណាឆ្ងាយពីខ្ញុំ ដូច្នេះបើជាតិនេះបាន ជួបគ្នាក្នុងរយៈពេលដ៏ខ្លី សូមឧទ្ទិសប្រាថ្នា ទៅជាតិមុខជួបគ្នាបន្ដទៀត រស់នៅជួបជុំ គ្នា លុះសង្ខារសូន្យជាមួយគ្នា ៕

ដោយ៖ សុខ ខេមរា

...

ប្រភព៖ Bangkok Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print