យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍Delta Air Lines របស់អាមេរិក បានត្រៀមលក្ខណះការហោះហើរចាកចេញពីអាកាសយានដ្ឋានក៏ត្រូវរន្ទះបាញ់ចំកន្ទុយ ធ្វើឲ្យអ្នកដំណើរមានភាពស្លន់ស្លោយ៉ាងខ្លាំង ។
ហេតុការខាងលើកើតឡើងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុង Harsfield Jankson Atlanta ។ នៅពេលនោះមានភ្លៀងធ្លាក់ខ្លាំង ហើយយន្តជាច្រើន តំរៀបជួររងចាំបញ្ចាហោះហើរ។
តាមអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ខាងលើបានឲ្យដឹងថា មិនមានហេតុការរងរបួសឬស្លាប់នោះឡើយក្នុងចំណោមអ្នកដំណើរទាំង១១១នាក់រួមទាំងក្រុមអាកាសយាននិក៦នាក់ផងដែរ។
ក្រុមអ្នកឯកទេសបញ្ចាក់ថាមិនមានការខូចខាតណាមួយនោះឡើយក្រោយរន្ទះបាញ់ ដោយយន្តហោះមានប្រព័ន្ធការពាររន្ទះបានយ៉ាងល្អ។ ក្រោយការត្រួតពិនិត្យយន្តហោះខាងលើក៏បានហោះហើរចាកចេញពីអាកាសយានដ្ឋានដោយសុវត្ថិភាព។ ជើងហោះហើរនោះក៏បានទៅដល់គោលដៅដូចការគ្រោងទុក៕
...