មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានយល់ព្រមពិភាក្សាគ្នានៅព្រំដែនតែម្តងនៅវេលាម៉ោង១៦ថ្ងៃទី២២ខែសីហា ក្នុងគោលដៅបញ្ចប់ភាពតានតឹង ដែលអាចកើតសង្គ្រាមជាទ្រង់ទ្រាយធំ។
សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថាទីប្រឹក្សាសន្តិសុខជាតិលោកKim Kwan Jin និងរដ្ឋមន្ត្រីឯកភាពជាតិHong Yong Pyo និងជួបពិភាក្សាជាមួយលោក Kim Yang gonមន្ត្រីកូរ៉េខាងជើងទទួលបន្ទុកបញ្ហាឧបទ្វីបកូរ៉េនៅវេលាម៉ោង១៦ថ្ងៃទី២២សីហា បន្ទាប់ពីជំនួបពិភាក្សារបស់មន្ត្រីយោធានៅព្រំដែន។
ជាមួយនិងការយល់ព្រមអង្គុយតុពិភាក្សានោះមានន័យថា សង្គ្រាមនិងមិនកើតឡើងឡើងនៅពេលនេះរវាងកូរ៉េទាំងពីរ៕
...