មេព្រៃកសាងសំណុំរឿងក្រុមឈ្មួញឈើថ្លើមធំនាំគ្នាមករារាំងនិងចង់ប្រកាសសង្គ្រាមជាមួយសមត្ថកិច្ចបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមឈ្មួញរកស៊ីុដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ចំនួន៣នាក់ ដែលបានលើកគ្នាមករារាំងនិងចង់ប្រកាសសង្គ្រាមជាមួយសមត្ថកិច្ច ខណៈដែលក្រុមសមត្ថកិច្ចចម្រុះ បានចុះអនុវត្តន៍បង្ក្រាបបទល្មើសព្រៃឈើនោះ គឺត្រូវជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានកសាងសំណុំរឿងរួចរាល់អស់ហើយ និងត្រៀមបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ។ នេះបើតាមការបញ្ជាក់ពី លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ខែសីហានេះ។       
       លោក ប៊ួយ រតនា បានបញ្ជាក់ថា ជនទាំងបីនាក់នោះ ទី១ ឈ្មោះ ទេព លាងហ៊ុយ ហៅលាងហ៊ុយ ទី២ឈ្មោះ ម៉ុង សំបូរ ជនទាំងពីរនាក់នេះ ជាមន្ត្រីប្រដាប់អាវុធនៅខេត្តក្រចេះ និងទី៣ ឈ្មោះ វណ្ណា មានទីលំនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ក្រុមឈ្មួញទាំង៣នាក់នេះ គឺត្រូវជំនាញរដ្ឋបាលព្រៃឈើចោទប្រកាន់ពីបទ ប្រមូលព្រៃឈើជាប្រភេទមានដោយកម្រ ចំណែកបទរារាំងសមត្ថកិច្ចជាសាធារណៈលើការអនុវត្ថន៍ច្បាប់បង្ក្រាបបទល្មើសព្រៃឈើ គឺទុកឱ្យលោកព្រះរាជអាជ្ញា ជាអ្នកសម្រេច។​ 

      បើតាមការឱ្យដឹងពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឱ្យដឹងថា បើតាមច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា១០០ ជនទាំងឡាយណាដែលមានចេទនា មករារាំងរបស់ជំនាញរដ្ឋបាលព្រៃឈើ លើការអនុវត្តច្បាប់បង្ក្រាបបទល្មើសព្រៃឈើ ជននោះ និងត្រូវប្រឈមមុខជាប់ពន្ឋនាគារពី៣ឆ្នាំ ទៅ៥ឆ្នាំ ។

      គេរំពឹងថា តំណាងអយ្យការនៃសាលាដំបូងខេត្តក្រចេះ ពិតអាចចាត់វិធានការតាមផ្លូវច្បាប់លើ់ជនទាំងបីនាក់នេះជាក់ជាមិនខាន ព្រោះសកម្មភាពរបស់ក្រុមឈ្មួញខាងលើ បានប្រព្រឹត្តក្នុងបទល្មើសជាក់ស្តែង ដូច្នេះតំណាងអយ្យការពិតជាដំណើរការនិតិវិធីក្នុងបទល្មើសនេះដើម្បីនាំខ្លួនឈ្មួញឈើជើងខ្លាំងទាំងនេះមកទទួលខុសត្រូវតាមផ្លូវច្បាប់។

      គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ខែសីហា កម្លាំងចម្រុះ ដឹកនាំដោយ​ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានដឹកនាំកម្លាំងជំនាញដ្ឋបាលព្រៃឈើ ចុះបង្ក្រាបរថយន្តដឹកឈើឡង់ក្រីស័រ១គ្រឿង នៅចំនុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយពីបានចាប់បង្ក្រាប សមត្ថកិច្ច ក៏បានបើករថយន្តដឹកឈើនោះ មករក្សាទុក លុះមកដល់ចំនុចក្បែរនិងបន្ទាយយោធាខេត្ត ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ស្រាប់តែលិចមុខ ក្រុមថៅកែឈើ មានគ្នាបីនាក់និងបក្សពួក បានជិះរថយន្តពីរគ្រឿង មករារាំងសមត្ថកិច្ច ដោយមានចេទនាលើកគ្នាមក រំដោះយករថយន្តដឹកឈើនោះទៅវិញ ។

       ជាមួយនិងការរារាំង ពីសំណាក់ក្រុមឈ្មួញឈើដ៏មានឥតទ្ឋិពល គឺបានប្រឈមមុខដាក់គ្នារវាងក្រុមឈ្មួញ ដឹកនាំដោយ ឈ្មោះ ទេព លាងហ៊ុយ ហៅលាងហ៊ុយ ឈ្មោះ ម៉ុង សំបូរ និងឈ្មួញម្នាក់ទៀត ឈ្មោះវណ្ណា ជាមួយនិងកម្លាំងមន្រ្តីរដ្ឋបាលព្រៃឈើ ដែលដឹកនាដោយគណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានកើតមានជាច្រើនម៉ោង នៅក្បែរនិងបន្ទាយយោធាខេត្ត។ ក្នុងសកម្មភាពនោះពួកគេបានព្យាយាមបើកររថយន្តចំនួន២គ្រឿង ពាំងពីមុខរថយន្ត សមត្ថកិច្ចមេព្រៃដើម្បីរំដោះ យករថន្តដឹកឈើមួយគ្រឿងទៅវិញ ខណះដែលរថយន្តដឹកឈើមួយគ្រឿងនេះត្រូវបាន សមត្ថកិច្ចកំពុងតែបើកឆ្គកនាំទៅរក្សាទុកនោះ តែក៏មិនអាចរំដោះយកបានដូចបំណងនោះទេ បន្ទាប់ពីការចុះទៅបញ្ជារឲ្យអនុវត្តរឹបអូសពីសំណាក់លោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត នៅនិងកន្លែង រួចមក។

     ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើដែលមាននាទីលើការចុះអនុវត្តន៍ បង្ក្រាបបទល្មើសព្រៃឈើនាយប់នោះ បាននិយាយថា នេះជាករណីលើកទីមួយ ដែលលោកមិនដែលជួបប្រទះ លោកថា ការលើកគ្នាមករារាំង សមត្ថកិច្ច ពីសំណាក់ក្រុមឈ្មួញឈើទាំងបីនាក់ នាយប់នោះ គឺក្រុមឈ្មួញឈើ ដែលមាន លោក ទេព លាងហុយ លោកម៉ុង សំបូរ និងលោកវណ្ណា គឺក្រុមឈ្មួញទាំងនេះបានបើកឡានមកពាំងឲ្យឈប់ និងបានចេញមកស្រែកនិយាយជាមួយនិងក្រុមមន្រ្តី ដែលកំពុងអនុវត្ត ច្បាប់ ក្នុងអកប្បករិយាដូចក្មេងពាល និយាយបោះជាពាក្យសម្តី​ មើលងាយមើលថោកដល់ក្រុមសមត្ថកិច្ច។

...

      មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា បន្ទាប់ពីមានការចាប់ឃាត់និងនាំ ទៅរក្សាទុកមេព្រៃបានធ្វើការវាស់វែងលើចំនួនឈើទាំងនេះឃើញថា សុទ្ឋសឹងជាប្រភេទ ឈើប្រណិតធ្នង់ មានរិមាណជិត២មែត្រគូបហើយករណីនេះមេព្រៃបានកសាង សំណុំរឿងរួចរាល់អស់ហើយ និងត្រៀមបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃច័ន្ទ ថ្ងៃទី២៤ខែសីហានេះ ៕កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print