រតនគិរីៈ គ្រោះថ្នាក់ចរាចររតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ម៉ូតូបុកគ្នាជាមួយម៉ូតូលាន់លឺដូចរន្ទះបាញ់ធ្វើឲ្យស្រ្តីកូនអនុប្រធានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងយុជនពីរនាក់រងរបួសធ្ងន់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមម៉ោង៨និង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ត្រង់ចំណុចចុងចំការកៅស៊ូចាស់ចុះចំណោទស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយពីកើតហេតុរយៈពេល២០នាទី មន្ត្រីប៉ូលិសចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបានចុះទៅធ្វើការវាស់វែង និងជួយដឹកជនរងគ្រោះចំនួន២នាក់ដែលសន្លប់នៅកន្លែងកើតហេតុទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត យុជន២នាក់ជិៈម៉ូតូឌ្រីមសង២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1A-6869 ឌុបគ្នាពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុក៏វ៉ាក់អើជាមួយម៉ូតូស្ម័គ្ររីវ៉ូ ពណ៌ស ឥតស្លាកលេខ១គ្រឿងជិៈដោយនារីម្នាក់ឡើងទួលពីជើងទៅត្បូងក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយនារីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកយុវជនទាំងពីរនាក់សន្លប់ស្តូកស្តឹងនៅលើថ្នល់ រីឯម៉ូតូខូចខាតផ្នែកខាងមុខរាងខ្លួន អូសផុតពីគ្នាចំងាយជាង១០ម៉ែត្រ។ ជនរងគ្រោះជានារីដែលស្លាប់នៅនឹងកន្លែងនេះមានឈ្មោះ តែម យ៉ាណា ជនជាតិគ្រឹង អាយុ២៣ឆ្នាំ ជាកូនស្រីរបស់ឈ្មោះ តាតែម អនុប្រធានភូមិ រស់នៅភូមិកើតហេតុខាងលើជិៈម៉ូតូស្ម័គ្ររីវ៉ូ។ ចំណែកយុវជនទាំង២នាក់ទី១ឈ្មោះ ណន សុខណេន អាយុ២៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកាលែង ឃុំកាលែង ស្រុកលំផាត់ មានមុខរបរកម្មករជៀរជ័រ និងទី២ឈ្មោះ ប្រណាល់ (ហៅជ្រុញ) អាយុ២៥ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតង ឃុំអូរជុំ ស្រុកអូរជុំ ជិៈម៉ូតូម៉ាកឌ្រីមសង់២០១១ ពណ៌ខ្មៅ ហើយយុវជនទាំងពីរនាក់នេះមិនទាន់ដឹងថាមួយណាជាតៃកុងម៉ូតូនោះទេ។
ក្រោយពីកើហេតុគេឃើញរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តមកដឹកជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ ចំណែកសពនារីរងគ្រោះ សមត្ថកិច្ចប្រគល់ទៅអោយសាច់ញាតិដឹកយកទៅចាក់ចែងធ្វើបុណ្យទៅតាមប្រពៃណី រីឯម៉ូតូទាំងពីរត្រូវបានសមត្ថកិច្ច ចរាចរណ៍ធ្វើករវាស់វែងរួចដឹកយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តរងចាំដោះស្រាយគ្នាទៅតាមច្បាប់ពេលក្រោយ។ សមត្ថកិច្ចប៉ូលិសចរណ៍ចុះវាស់វែងផ្ទាល់បានអោយសារពត៌មានដឹងថាមូលហេតុដែលបណ្តាលអោយម៉ូតូបុកគ្នាជាមួយម៉ូតូនេះគឺផ្តើមចេញម៉ូតូម៉ាកឌ្រីសង់២០១១ពណ៌ខ្មៅជិៈដោយយុវជនពីរនាក់ បានបើកជ្រុលទៅបុកម៉ូតូស្ម័គ្ររីវ៉ូ គឺបញ្ជាក់ថាក្រោយពីធ្វើការវាស់វែងម៉ូតូម៉ាឌ្រីសង់ជាអ្នកខុស។ បើតាមសាច់ញាតិក្រុមគ្រួសារស្ត្រីរងគ្រោះដែលស្លាប់បានបញ្ជាក់ថានៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះទៅទទួលបី្តមកពីភ្នំពេញ ស្រាប់តែមកដល់កន្លែងកើតហេតុក៏គ្រោះថ្នាក់ចរាចរណ៍តែម្តង៕ណ៍គួរអោយរន្ធត់ម៉ូតូបុកគ្នាជាមួយម៉ូតូលាន់លឺដូចរន្ទះបាញ់ធ្វើឲ្យស្រ្តីកូនអនុប្រធានភូមិម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងយុជនពីរនាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមម៉ោង៨និង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ត្រង់ចំណុចចុងចំការកៅស៊ូចាស់ចុះចំណោទស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយពីកើតហេតុរយៈពេល២០នាទី មន្ត្រីប៉ូលិសចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបានចុះទៅធ្វើការវាស់វែង និងជួយដឹកជនរងគ្រោះចំនួន២នាក់ដែលសន្លប់នៅកន្លែងកើតហេតុទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត យុជន២នាក់ជិៈម៉ូតូឌ្រីមសង២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1A-6869 ឌុបគ្នាពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុក៏វ៉ាក់អើជាមួយម៉ូតូស្មាសរីវ៉ូ ពណ៌ស ឥតស្លាកលេខ១គ្រឿងជិៈដោយនារីម្នាក់ឡើងទួលពីជើងទៅត្បូងក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយនារីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកយុវជនទាំងពីរនាក់សន្លប់ស្តូកស្តឹង នៅលើថ្នល់ រីឯម៉ូតូខូចខាតផ្នែកខាងមុខរៀងខ្លួន អូសផុតពីគ្នាចំងាយជាង១០ម៉ែត្រ។ ជនរងគ្រោះជានារីដែលស្លាប់នៅនឹងកន្លែងនេះមានឈ្មោះ តែម យ៉ាណា ជនជាតិគ្រឹង អាយុ២៣ឆ្នាំ ជាកូនស្រីរបស់ឈ្មោះ តាតែម អនុប្រធានភូមិ រស់នៅភូមិកើតហេតុខាងលើជិៈម៉ូតូស្ម័គ្ររីវ៉ូ។ ចំណែកយុវជនទាំង២នាក់ទី១ឈ្មោះ ណន សុខណេន អាយុ២៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកាលែង ឃុំកាលែង ស្រុកលំផាត់ មានមុខរបរកម្មករជៀរជ័រ និងទី២ឈ្មោះ ប្រណាល់ (ហៅជ្រុញ) អាយុ២៥ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតង ឃុំអូរជុំ ស្រុកអូរជុំ ជិៈម៉ូតូម៉ាកឌ្រីមសង់២០១១ ពណ៌ខ្មៅ ហើយយុវជនទាំងពីរនាក់នេះមិនទាន់ដឹងថាមួយណាជាតៃកុងម៉ូតូនោះទេ។
ក្រោយពីកើហេតុគេឃើញរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តមកដឹកជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ ចំណែកសពនារីរងគ្រោះ សមត្ថកិច្ចប្រគល់ទៅអោយសាច់ញាតិដឹកយកទៅចាក់ចែងធ្វើបុណ្យទៅតាមប្រពៃណី រីឯម៉ូតូទាំងពីរត្រូវបានសមត្ថកិច្ច ចរាចរណ៍ធ្វើករវាស់វែងរួចដឹកយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តរងចាំដោះស្រាយគ្នាទៅតាមច្បាប់ពេលក្រោយ។ សមត្ថកិច្ចប៉ូលិសចរណ៍ចុះវាស់វែងផ្ទាល់បានអោយសារពត៌មានដឹងថាមូលហេតុដែលបណ្តាលអោយម៉ូតូបុកគ្នាជាមួយម៉ូតូនេះគឺផ្តើមចេញម៉ូតូម៉ាកឌ្រីសង់២០១១ពណ៌ខ្មៅជិៈដោយយុវជនពីរនាក់ បានបើកជ្រុលទៅបុកម៉ូតូស្ម័គ្ររីវ៉ូ គឺបញ្ជាក់ថាក្រោយពីធ្វើការវាស់វែងម៉ូតូម៉ាឌ្រីសង់ជាអ្នកខុស។ បើតាមសាច់ញាតិក្រុមគ្រួសារស្ត្រីរងគ្រោះដែលស្លាប់បានបញ្ជាក់ថានៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះទៅទទួលបី្តមកពីភ្នំពេញ ស្រាប់តែមកដល់កន្លែងកើតហេតុក៏គ្រោះថ្នាក់ចរាចរណ៍តែម្តង៕