ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកស្រី ចែម សាវ៉ៃ អតីតសមាជិកសភាមណ្ឌលខេត្តកំពង់ចាមគណបក្សប្រជាជនកម្ពុជាដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅវេលាម៉ោង១និង៣៥នាទី រំលងអធាត្រ ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ ។
ពិធីគោរពវិញ្ញាណក្ខន្ធសពលោកស្រី ចែម សាវ៉ៃ គឺមានវត្តមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ លោក លូ គឹមឈន់ លោកហ៊ុន ម៉ានិត ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្រសួង សមាគមនារី និងក្រុមការងារចុះជួយបក្សខេត្តកំពង់ចាមជាច្រើនរូបទៀត ៕