អ្នកបំផ្ទុះគ្រាប់បែកនៅ Erawan បានចូលទៅក្នុងបេះដូងនៃទីក្រុងបាងកកកាលពីល្ងាចថ្ងៃចន្ទ – បានប្រហារជីវិតមនុស្ស២០នាក់ក្នុងមួយពព្រិចភ្នែក – និងបាត់ខ្លួនយ៉ាងលឿនក្នុងយប់នេាះដោយចេញទៅវិញតាមម៉ូតូ។
នៅដំណាក់កាលនេះ អ្វីដែលយើងហាក់បីដូចជាបានដឹងអំពីជនសង្ស័យរូបនេះគឺគាត់ជាបុរសវ័យក្មេងម្នាក់ដែលពាក់មួយអាវលឿង និងស្ពាយកាបូបខ្មៅធំមួយ ដែលគាត់បានបន្សល់ទុកនៅលើកៅអីនៅទីនេាះ។
បុរសនេាះអាចឬមិនអាចជាជនជាតិថៃ។ បុរសនេាះអាចជាឬមិនអាចជាជនបរទេសឡើយ។ បុរសនេាះអាចឬមិនអាចជាអ្នកមានចិត្តគាំទ្រក្រុមអាវក្រហម ឬក្រុមភេរវកម្មភាគខាងត្បូង ឬក្រុមជនជាតិភាគិតិច Uighur ដែលបះបោរ ឬអ្នកសុីឈ្នួលប្រល័យជីវិត។ បុរសនេាះអាចឬមិនអាចត្រូវបានពាក់សក់ក្លែងក្លាយ និងវ៉ែនតាដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួន។
ការស៊ើបអង្កេតរបស់ប៉ូលីសដែលមិនសុីសង្វាក់គ្នា និងសារលាយឡំគ្នាពីរដ្ឋាភិបាលបានបង្ហាញសម្រាប់ពិភពលោកឲ្យមើលឃើញថា ការបំផ្ទុះគ្រាប់បែកនេះបានគ្របដណ្តប់ចំណងជើងជាសកលអស់រយៈពេលជិតមួយសប្តាហ៍។
សម្រាប់អ្នកដែលរស់នៅក្នុងប្រទេសថៃ ការតស៊ូរបស់ប៉ូលីសដើម្បីធ្វើឱ្យរីកចម្រើនទៅមុខក្នុងរឿងក្តីនេះមិនមែនជាការភ្ញាក់ផ្អើលនោះទេ។ សូម្បីតែមានភាពលំបាកនៃការដែលគ្រាប់បែកមួយអាចផ្ទុះនៅចំនុចប្រសព្វទីក្រុងធំមួយក្នុងអំឡុងពេលល្ងាចម៉ោងមមាញឹក ការគ្រប់គ្រងកោសល្យវិច្ច័យនៃតំបន់ជាកន្លែងឧក្រិដ្ឋកម្មមួយក៏ត្រូវបានចោទជាសំណួរដែរ។
ទេាះជាចេតនាអ្វីក៏ដោយ អ្នកធ្វើការសង្គ្រោះ អ្នកដើរកាត់ព្រមទាំងអ្នកកាសែតមានភាពងាយស្រួលចូលទៅកន្លែងកើតហេតុនោះ មុនពេលដែលប៉ូលីសបានបិទ
តំបន់នេះ ដោយចូលទៅលុកលុយកន្លែងសាកសពមនុស្សដោយស្រេចតែនឹងចិត្ត។
នៅពេលរសៀលថ្ងៃអង្គារ – ១៧ម៉ោងបន្ទាប់ពីគ្រាប់បែកធំមួយនេះត្រូវបានគេបំផ្ទុះ – ផ្លូវនេះត្រូវបានបើកឡើងវិញដើម្បីឱ្យចរាចរផ្លូវថ្មើរជើង និងការជួសជុល។
សូម្បីតែបន្ទាប់ពីបើកឡើងវិញជាថ្មី អ្នករាយការព័ត៌មានរបស់ BBC បានរាយការណ៍ថា បានររកឃើញក្រវិលគ្រាប់បែកនៅជញ្ជាំងនៅក្បែរកន្លែងកើតហេតុ ហើយលោកបានព្យាយាមផ្តល់ឱ្យទៅប៉ូលិសក្នុងតំបន់មួយនេះ។ ប៉ូលីសថែមទាំងបដិសេធមិនព្រមយក។
ដូច្នេះមានសំណួរជាច្រើននៅតែគ្មានចម្លើយ ព័តមានជាច្រើនតែមិនទាន់ច្បាស់។