ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិJohnFKandyបូរីញូយ៉កសហរដ្ឋអាមេរិកប្រកបដោយសុវត្តិភាព ។
កាលពីវេលាម៉ោង២០និង៥៥នាទីម៉ោងនៅទីក្រុងញូយ៉កថ្ងៃទី២៣កញ្ញាត្រូវនឹងម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី២៤កញ្ញាម៉ោងនៅប្រទេសកម្ពុជាដើម្បីអញញជើញចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥នៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិបូរីញូយ៉កសហរដ្ឋអាមេរិកដែលនិងប្រារព្ធធ្វើឡើងនៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៧កញ្ញា ។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីសំណាក់ឯកឧត្តមជាឥស្សរជនជាន់ខ្ពស់តំណាងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិឯកឧត្តមទុយរីឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ប្រចាំអង្គការសហប្រជាជាតិព្រមទាំងឯកឧត្តមជាឥស្សរជនការទូតរបស់ព្រះរាជាណាចក្រម្ពុជាជាច្រើនរូប។ ដោយឡែកនៅក្នុងវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញដល់សណ្ឋាគារស្នាក់អាស្រ័យរបស់សម្តេចត្រូវបាននូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងយ៉ាងស្និតស្នាក់រ៉ាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោនពិសេសពីសំណាក់បងប្អូនប្រជាពលរដ្ឋជាជនរួមជាតិកម្ពុជារស់នៅតាមបណ្តារដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ។
សូមបញ្ជាក់ដែរថានៅក្នុងឱកាសនៃការស្នាក់អាស្រ័យនៅបូរីញូយ៉កសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអញ្ជើញថ្លៃសុន្ទរកថាគន្លឹៈចំនួនពីរនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីនិងជួបសម្ភាសន៍ជាមួយនឹងអ្នកផលិតខ្សែភាពយន្តនៃក្រុមហ៊ុនIthacaFilmWorksរួមទាំងការជួបសំណេះសំណាលជាមួយនិងតំណាងបងប្អូនជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិកជាង២០០នាក់ផងដែរ ។
ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីរបៀបវារៈនៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥នៅបូរីញូយ៉កសហរដ្ឋអាមេរិកអ្នកយកព័ត៌មានពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងធ្វើសេចក្តីរាយការណ៍ជូនទស្សនាជាបន្តបន្ទាប់ទៅទៀត។អាស្រ័យហេតុនេះសូមរងចាំទស្សនាដោយមេត្រី ៕
ដោយ៖ សុខ ខេមរា