ស្ត្រីត្រូវគេទម្លាក់ចុះពីស្ពាន រងការកាប់សម្លាប់ធ្វើទារុណកម្ម រហូតដល់រាងការរបួសសុះពេញខ្លួន, រងការរំលោភ ឬបាត់ខ្លួនតែម្តង។ ទាំងនោះជារឿងរ៉ាវដែលកើតឡើងចំពោះស្ត្រីនៅក្នុងរដ្ឋតូចមួយក្នុងប្រទេសមិចស៊ីកូ ជាទីកន្លែងមិនដល់មួយឆ្នាំផងមានស្ត្រីរហូតដល់ទៅ៩០០នាក់បាត់ខ្លួន និង១២០០ផ្សេងទៀតត្រូវគេចាប់រំលោភផ្លូវភេទ ។
នៅពេលដែលបានរកឃើញសាកសពបាត់ក្បាលរបស់អ្នកម្តាយត្រូវបានរកឃើញនៅតាមដងផ្លូវ នាងAhilin Quinones ក្លាយជាក្មេងស្រីកំព្រាម្នាក់ក្នុងចំណោមរាប់ពាន់នាក់ក្នុងរដ្ឋGuerreroប្រទេសមិចស៊ីកូ។ ជីវិតរស់នៅរបស់ក្មេងស្រីខាងលើត្រូវបានបំផ្លាញក្នុងរយះពេលខ្លី ដោយសារតែការចាប់ខ្លួននិងសម្លាប់ស្ត្រីគ្មានត្រាប្រណីក្នុងនោះមានម្តាយរបស់ក្មេងស្រីខាងលើផងដែរ។ ម្តាយរបស់នាងគឺជាបេក្ខភាពតំណាងរាស្ត្រនៅក្នុងស្រុកតំបន់ភ្នុំ ដែលសម្បូរទៅដោយជនទុច្ចរិត។ តាមរបាយការរបស់ប៉ូលិស ម្តាយរបស់ក្មេងស្រីខាងលើត្រូវក្រុមជនល្មើសចាប់យកទៅរំលោភហើយសម្លាប់ដោយកាត់ក្បាលតែម្តង។
ក្រុមចាប់រំលោភនិងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃបានទុកចោលរាងកាយអត់ក្បាលតាមដងផ្លូវហើយគ្របក្រណាត់មួយផ្ទាំងមានសសេរអក្សរថា «រឿងនេះនឹងកើតឡើងដល់អ្នកណាដែលមិនចេះគិតគូរពីខ្លួនឯង»។
នាងAhilin និយាយទៅកាន់ប៉ូលិសថា«ខ្ខុំស្គាល់សាកសពនោះជាម្តាយរបស់ខ្ញុំដោយសារតែមានកងដៃមួយដែលម្តាយនាងពាក់ជាប់។
គួរបញ្ចាក់ផងដែរថា ឪពុករបស់នាងជាអភិបាលក្រុង និងបងប្រុសហើយពេលនេះមានម្តាយទៀតត្រូវក្រុមជួញដូរគ្រឿងញៀនCartel សម្លាប់។ នៅពេលនេះនាងAhilin និងប្អូនស្រីម្នាក់ទៀតគឺគោលដៅក្នុងការតាមសម្លាប់របស់ក្រុមទុច្ចរិត។
ករណីខាងលើគឺជាការណីមួយក្នុងចំណោមរាប់ពាន់ករណីដែលបានកើតឡើងសម្រាប់ស្ត្រីនិងកុមារនៅក្នុងទីក្រុងGuerrero ។តាមតួលេខជាផ្លូវការរបស់ប៉ូលិសបានឲ្យដឹងថា ការសម្លាប់មនុស្សនាពេលកន្លងមកគួរឲ្យព្រួយបារម្ភហើយជនរងគ្រោះភាគច្រើនជាស្ត្រីបានកើនឡើងរហូតដល់ទៅ៣៤៣ភាគរយ ក្នុងរយះពេល៣ឆ្នាំចុងក្រោយនេះ។ ជាមធ្យមមានស្ត្រី១៤នាក់ក្នុងចំណោម១សែននាក់ត្រូវសម្លាប់ក្នុងមួយឆ្នាំៗនៅGuerrero គឺខ្ពស់ជាង៤ដងពីគម្រិតមធ្យមនៅទូទាំងប្រទេស។
ក្រុមជនល្មើសភាគច្រើនសម្តៅទៅលើស្ត្រីដែលជាក្រុមគ្រួរសារសាចញ្ញាត្តិរបស់មន្ត្រីឬអ្នកមានមុខមាតនៅក្នុងសង្គម ពិសេសគឺអ្នកដែលប្រឆាំងទៅនឹងក្រុមជួយដូរគ្រឿងញៀន។ មួយវិញទៀតដោយសារតែអំពើពុករលួយកើនឡើងទើបបទល្មើសនៅក្នុងប្រទេសនេះកើនឡើងអត់ឈប់ឈរហើយប៉ូលិសនៅក្នុងតំបន់មិនមានអំណាចគ្រប់គ្រាន់ក្នុងការទប់ស្កាត់ឡើយ សុខចិត្តធ្វើគថ្លងដើម្បីសុខសាន្តដល់ក្រុមគ្រួរសារ ៕
ប្រែសម្រួល៖ ម៉ែវ សាធី