ជម្លោះ​ដែន​អធិបតេយ្យ​មិនមែន​ជា​ទ​ង្វើ​ប្រទេស​មហាអំណាច​ឡើយ​

ចែករំលែក៖

​ជម្លោះ​វិវាទ​ដែន​អធិបតេយ្យ​មិនមែន​ ជា​ទ​ង្វើ​របស់​ប្រទេស​មហាអំណាច​នោះ​ ឡើយ​ ដូច្នេះ​ឥណ្ឌា​ និង​ចិន​ចាំបាច់​ត្រូវ​តែ​ ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​តាម​បណ្ដោយ​ព្រំដែន​កើត​ឡើងជា​ច្រើន​ទស​ វត្ស​កន្លង​មក​ហើយ​ ។​

dsgsdr

​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​ចិន​ឥណ្ឌា​នឹង​ ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​វិបត្ដិ​ ព្រំដែន​។​ នេះ​ជា​កិច្ចចរចា​ព្រំដែន​លើក​ ទី​១​ហើយ​គិត​ចាប់តាំងពី​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​លោក​ ណា​រិ​ន​ដ្រា​ ម៉ូ​ឌី​ ឡើង​កាន់​ អំណាច​មក​ ។​

​លោក​ យ៉ាង​ ជៀ​ឈី​ អតីតរដ្ឋមន្ដ្រី​ ការ​បរទេស​ចិន​២០០៧-២០១៣​ នឹង​ ក្លាយជា​តំណាង​ពិសេស​បាន​បំពេញ​ទស្សន​ កិច្ច​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ ទី​២២​ ខែមីនា​ ហើយ​នៅ​ថ្ងៃ​អង្គារ​ ទី​២៤​ ខែមីនា​នេះ​នឹង​ជួប​ចរចា​ជាមួយ​តំណាង​សន្ដិសុខ​ជាតិ​ឥណ្ឌា​ លោក​ អា​ជី​ត​ ដូ​វ៉ាល់​ ។​

​ការ​ចរចា​ខាងលើ​នេះ​ជា​ជំនួប​ចរចា​ ព្រំដែន​លើក​ទី​១៨​ហើយ​ តែ​ជា​លើក​ ដំបូង​សម្រាប់​រដ្ឋាភិបាល​ លោក​ ណា​រិ​ន​ ដ្រា​ម៉ូ​ឌី​ ។​ ជំនួប​ប្រជុំ​នេះ​ ជា​ការ​រៀបចំ​ ដែល​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ទាំង​២​សាកល្បង​ជំរុញ​ស្ថានការណ៍​ឱ្យ​បាន​ ប្រសើរ​ឡើង​មុន​នឹង​ឈាន​ដល់​ដំណើរ​ ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​នៅ​ប្រទេស​ចិន​នា​ខែឧសភា​ខាង​មុខ​។​

​ដោយសារ​បញ្ហា​ព្រំដែន​ មហា​យក្ស​ ចិន​ និង​ឥណ្ឌា​ធ្លាប់​មាន​សង្គ្រាម​បង្ហូរ​ ឈាម​នឹង​គ្នា​មួយ​ប្រាវ​កាលពី​ឆ្នាំ​១៩៦២​ ។​ ហើយ​បញ្ហា​ព្រំដែន​នេះ​នូវ​មិន​ទាន់​ដោះ​ ស្រាយ​គ្នា​ចប់​ទេ​ ប្រទេស​ជិតខាង​ទាំង​២​ តែង​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​សកម្មភាព​រំលោភ​បំពាន​ព្រំដែន​ក្នុង​តំបន់​ ជាប់​ជម្លោះ​។​ កាលពី​ខែកញ្ញា​កន្លង​ទៅ​ថ្មីៗ​ នេះ​ភាព​តានតឹង​តាម​ព្រំដែន​បាន​កើន​ ឡើង​ដល់​កម្រិត​កំពូល​បន្ទាប់​ពី​ទាហាន​ ចិន​រាប់រយ​នាក់​បាន​ចូល​តំបន់​ភ្នំ​ហិមាល័យ​ដែល​ទាមទារ​ដោយ​ឥណ្ឌា​។​ ភាព​តាន​ តឹង​យោធា​នៅ​តាម​ព្រំដែន​ដែល​បាន​ បង្អាក់ដំណើរ​លោក​ ស៊ី​ ជី​ន​ពីង​ មិន​ និយាយ​អំពី​ទំនាក់ទំនង​ការទូត​រវាង​ចិន​ នឹង​រដ្ឋាភិបាល​ថ្មីថ្មោង​ឥណ្ឌា​របស់​លោក​ ណា​រិ​ន​ដ្រា​ ម៉ូ​ឌី​ នា​ឱកាស​ទស្សនកិច្ច​នៅ​ ឥណ្ឌា​កាលពី​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៤​។​

​ការ​បញ្ចប់​ជម្លោះព្រំដែន​ទើប​អាច​ ធ្វើ​ឱ្យ​ប្រទេស​ទាំង​២​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ ឈាន​ទៅ​មុខ​បាន​យ៉ាង​រលូន​។​ ក្នុង​បច្ចុប្បន្ន​ កាល​ឥណ្ឌា​ក៏​ដូច​ចិន​ដែរ​ ឱ្យ​អាទិភាព​ ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ម្ល៉ោះហើយ​ ឥណ្ឌា​ត្រូវការ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ និង​ ត្រូវការ​បន្ធូរ​ភាព​តានតឹង​នៅ​ក្នុង​ទំនាក់​ ទំនង​ជាមួយ​ចិន​ដោយ​ត្រូវ​ទុក​មួយ​ឡែក​សិន​ទំនាស់​ព្រំដែន​ និង​គំនុំគុំកួន​ពី​អតីត​ កាល​។​

​មិនតែប៉ុណ្ណោះ​ថ្នាក់ដឹកនាំ​ទីក្រុង​ញូ​វ​ ដេ​លី​ (New​ Delhi)​ ថែម​ទាំង​បាន​លួច​ សិក្សា​ទៅ​លើ​របៀប​គ្រប់គ្រង​ការ​អភិវឌ្ឍ​របស់​ថ្នាក់ដឹកនាំ​ចិន​ទៀត​ផង​។​ ត្រង់នេះ​ ចំពោះ​ឥណ្ឌា​មហា​យក្ស​ ចិន​គឺជា​គំរូ​មួយ​ ល្អ​ផង​ និង​អាក្រក់​ផង​។​ គឺជា​គំរូ​ល្អ​នៅ​ លើ​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ជា​គំរូ​ ល្អ​ត្រង់​ថា​ ប្រទេស​អាស៊ី​ដ៏​ធំ​មួយ​នេះ​ប៉ិន​ ប្រសប់​ខ្លាំង​ណាស់​ក្នុង​ការ​ប្រែ​ក្លាយជា​ កំពូល​មហាអំណាច​ដោយ​ប្រើ​ពេលវេលា​ តែ​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ​។​ ទន្ទឹម​នឹង​នេះ​ សម្រាប់​ទីក្រុង​ New​ Delhi​ ចិន​ក៏​ជា​គំរូ​ អាក្រក់​ដែរ​ ដ្បិត​ប្រទេស​នេះ​កាន់​អំណាច​ ផ្ដាច់​ការ​កុ​ម្មុ​យ​និ​ស្ដ​ដែល​ឥណ្ឌា​ក្នុង​នាម​ ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ជាងគេ​នៅ​ក្នុង​លោក​មិន​អាច​ទទួល​បាន​ទេ​។​ ចិន​ជា​ គំរូ​អាក្រក់​ ពីព្រោះ​ជា​មហាអំណាច​ នយោបាយ​ និង​យោធា​មួយ​ដែល​បណ្ដា​ ប្រទេស​អាស៊ី​មួយ​ចំនួន​ផ្ដើម​វាយតម្លៃ​ថា​ កាច​អាង​មាឌ​ និង​វាតទី​និយម​។​ យ៉ាងណា​ ក៏​ដោយ​ឥណ្ឌា​ដែល​ជាម​ហា​យក្ស​ប្រជាធិបតេយ្យ​មិន​ដូច​ចិន​កុ​ម្មុ​យ​និ​ស្ដ​ និង​ឥណ្ឌា​ ដែល​មាន​ប្រជាជន​ច្រើន​ដូច​ស្រមោច​មិន​ចាញ់​ចិន​ប៉ុន្មាន​ទេ​ក៏​ចង់​ក្លាយទៅជា​ មហាអំណាច​តំបន់​មួយ​ដូច​ចិន​ដែរ​។​

​ម្ល៉ោះហើយ​មហា​យក្ស​អាស៊ី​ទាំង​២​ ចៀស​មិន​រួច​ពី​ប្រកួតប្រជែង​គ្នា​។​ ការ​ ប្រកួតប្រជែង​គ្នា​នេះ​បាន​ផ្ដើម​ឡើង​នៅ​ ទស​វត្ស​ទី​៥០​។​ កាលនោះ​នាយក​រដ្ឋមន្ដ្រី​ ឥណ្ឌា​នេ​រុ​(Nehru)​ និង​នាយក​រដ្ឋមន្ដ្រី​ចិន​ ជូ​ អេ​ន​ឡាយ​ (Chou​ En​ Lai)​ ដណ្ដើម​ គ្នា​ធ្វើ​ជា​អ្នកដឹកនាំ​ប្រទេស​តតិយលោក​ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្ដា​ប្រទេស​មិន​ ចូលបក្ស​សម្ព័ន្ធ​។​ ដោយឡែក​នៅ​ទស​ វត្ស​ទី​៥០​ដដែល​នោះ​អគ្គ​មគ្គុទ្ទេសក៍​ចិន​ ម៉ៅ​សេ​ទុង​ មិន​សប្បាយចិត្ដ​សោះឡើយ​ នៅ​ចំពោះ​មុខ​ឥទ្ធិពល​ខ្លាំង​ពេក​របស់​ ឥណ្ឌា​ទៅ​លើ​នេ​ប៉ា​ល់​ និង​ប៊ូ​តង់​។​ ពី​ ព្រោះ​ឥណ្ឌា​បាន​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ឱ្យ​ប្រមុខ​ពុទ្ធសាសនា​ទី​បេ​ដា​ឡៃ​ ឡា​ម៉ា​។​ រីឯ​ឥណ្ឌា​វិញ​អន់ចិត្ដ​ ពីព្រោះ​ ចិន​បាន​លេប​យក​ទឹកដី​ទី​បេ​ ពីព្រោះ​ចិន​ បាន​ឈ្លានពាន​យក​តំបន់​ Aksai​ Chin​ នៅ​ភាគ​ឦសាន​នៃ​Cachemire​។​ ភាព​ រកាំរកូស​ទាំងអស់​នេះ​បាន​បង្ក​ឱ្យ​មាន​ សង្គ្រាម​រវាង​ប្រទេស​ទាំង​២​នៅ​ឆ្នាំ​១៩៦២​។​

​សង្គ្រាម​នេះ​បាន​បំពុល​ទំនាក់ទំនង​ រវាង​ចិន​នឹង​ឥណ្ឌា​អស់​ជា​ច្រើន​ឆ្នាំ​ និង​ធ្វើ​ ឱ្យ​ប្រទេស​ទាំង​២​លែង​ទុកចិត្ដ​គ្នា​ រហូត​ មក​ទល់​សព្វថ្ងៃ​។​ សង្គ្រាម​នៅ​ឆ្នាំ​១៩៦២​ ក៏​បាន​ញ៉ាំង​ឱ្យ​ចិន​មានគំនិត​ឡោម​ព័ទ្ធ​ ឥណ្ឌា​ដែរ​។​ នៅ​ក្នុង​ន័យ​នេះ​ចិន​បាន​យក​ ចិត្ដ​បង់​ក្លា​ដែ​ស​ ស្រី​លង្កា​ និង​ភូមា​បាន​ ផ្ដល់​ជំនួយ​យោធា​ និង​សេដ្ឋកិច្ច​ដល់​ បណ្ដា​ប្រទេស​ទាំងនេះ​។​ ដូច​គ្នា​អ៊ី​ ចឹ​ង​ដែរ​ នៅ​ក្នុង​សង្គ្រាម​រវាង​ឥណ្ឌា​នឹង​ប៉ា​គី​ស្ថាន​ លើក​ទី​១​នៅ​ឆ្នាំ​១៩៦២​ និង​លើក​ទី​២​នៅ​ ឆ្នាំ​១៩៧១​ ចិន​កាន់ជើង​ និង​ជួយ​ប៉ា​គី​ស្ថាន​។​ គំនាប​នយោបាយ​ឡោម​ព័ទ្ធ​បែប​នេះ​ របស់​ចិន​បាន​បង្ខំ​ថ្នាក់ដឹកនាំ​ឥណ្ឌា​ឱ្យ​ ចាយ​ថវិកាជាតិ​ទៅ​លើ​តែ​វិស័យ​យោធា​ ដោយ​មិនសូវ​បាន​គិតគូរ​ដល់​ការ​អភិវឌ្ឍ​ ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​ គឺ​ ប្រហែលជា​ការ​ភ័យ​ព្រួយ​នៅ​ចំពោះ​មុខ​ ប្រទេស​ចិន​នេះ​ហើយ​ដែល​បាន​ជម្រុញ​ ថ្នាក់ដឹកនាំ​ឥណ្ឌា​ឱ្យ​ខ្នះខ្នែង​បង្កើត​គ្រាប់​ បែក​បរមាណូ​ ។​

នៅ​ឆ្នាំ​១៩៧៤​ប៉ុន្មាន​ ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ពី​ចិន​បាន​ក្លាយជា​ មហាអំណាច​បរមាណូ​ ឥណ្ឌា​បាន​បំផ្ទុះ​ សាកល្បង​គ្រាប់បែកបរមាណូ​ជា​លើក​ ទី​១​បង្អស់​ ប៉ុន្ដែ​២៤​ឆ្នាំ​ក្រោយមក​នៅ​ ឆ្នាំ​១៩៩៨​ ទើប​ឥណ្ឌា​ដាច់​ចិត្ដ​ប្រកាស​ ប្រាប់​ពិភពលោក​ឱ្យ​ដឹង​ជា​ផ្លូវការ​ថា​ ខ្លួន​ មាន​អាវុធ​នុយក្លេអ៊ែរ​។​ នៅ​ឆ្នាំ​១៩៩៨​ នោះ​ហើយ​ដែល​ឥណ្ឌា​ចាប់ផ្ដើម​ហ៊ាន​ វាយឫក​ដាក់​ចិន​ដោយ​បាន​ប្រកាស​យ៉ាង​ ចំហ​ថា​ សត្រូវ​ធំ​របស់​ឥណ្ឌា​គឺ​ចិន​មិន​​មែន​ប៉ា​គី​ស្ថាន​ទេ​។​ ក៏​ដូច​គ្នា​អ៊ី​ក​ចឹ​ង​ដែរ​ នៅ​ឆ្នាំ​២០០១​ នា​ឱកាស​ទស្សនកិច្ច​នៅ​ ទីក្រុង​ញូ​វ​ដែ​លី​របស់​ លី​ប៉េង​ (Li​ Peng)​ ដែល​ជា​នាយក​រដ្ឋមន្ដ្រី​ចិន​សម័យ​នោះ​ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​កាលនោះ​គឺ​ វ៉ា​ប៉ា​យេ​(Vapayee)​ បាន​ហ៊ាន​រហូត​ ដល់​ទៅ​ឱ្យ​លោក​ លី​ប៉េង​ អង្គុយ​ចាំ​ជួប​។​ លើស​ពី​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​ដែល​លោក​ លី​ប៉េង​ ចេញដំណើរ​ត្រឡប់​ទៅ​ចិន​វិញ​ ស្រាប់តែ​ឥណ្ឌា​បាន​បាញ់​សាកល្បង​កាំ​ជ្រួ​ច​មី​ស៊ី​ល​ដែល​អាច​ញំ​ក្បាល​នុយ​ក្លេ​ អ៊ែ​របា​ន​ ៕​

indexhfg

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print