រកឃើញគ្រឿងញៀនលាក់ទុកនៅអង្ករ

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាហ្សង់ទីនកាលពីថ្ងៃទី​២៤ខែកញ្ញា បានរកឃើញគ្រឿងញៀន​៣០គីឡូ​ក្រាមដាក់ចូលក្នុងបាវអង្ករលាក់បាំងក្រោមស្លាកយីហោ​ជំនួយមនុស្សធម៌របស់អង្គ​ការ​សហប្រជាជាតិ បញ្ចូនទៅកាន់ទ្វីបអាហ្វ្រិក ។

Mvd6716641

ជនជាប់ចោទ​១២នាក់ក្នុងនោះមានជនជាតិ​អាហ្សង់ទីន និងកូឡាំបីត្រូវបានចាប់ខ្លួននៅក្នុង​«យុទ្ធនាការអង្ករស»នៅទីក្រុង​Rosario ភាគខាងជើងទីក្រុង Buenos Aires។ ហេតុការណ៍ចាប់គ្រឿងញៀនជាទ្រង់ទ្រាយធំដែលបានលាក់ទុកនៅក្នុងអង្ករកើតឡើងតាំងពីថ្ងៃតី​១៧ខែកញ្ញាមកម៉្លេះ ក្រោយពេលឆ្កែហិតក្លិនរកគ្រឿងញៀនឃើញនៅក្នុងបាវអង្ករដាក់ទុកនៅក្នុងឃ្លាំង​មួយនៅ​ទីក្រុង​Rosario ។ ប៉ុន្តែក្រុមប្រឆាំងគ្រឿងញៀនបានលាក់ទុករឿងខាងលើជាសម្ងាត់ដើម្បីតាម​ចាប់​ខ្លួនជនជាប់ពាក់ព័ន្ធ។តាមគម្រោងអង្ករផ្ទុកគ្រឿងញៀនខាងលើនឹងត្រូវនាំទៅកាន់ប្រ​ទេសGuinea, Bissau នៅក្នុងទ្វីបអាហ្វ្រិក ។

សារព័ត៌មានរ៉យទ័របានដកស្រងសម្តីលោក​ Guillermo Gonzalez អគ្គនាយកស្រាវស្រាវគ្រឿង​ញៀនរបស់កម្លាំងទាហានជើងទឹកអាហ្សង់ទីនបានបញ្ជាក់ថា ក្រុមជួញដូរគ្រឿងញៀន​បានត្រាំអង្ករចូលក្នុងទឹកដែលបានលាយគ្រឿងញៀនជាច្រើន ក្រោយពេលអង្ករហាលស្ងួត​គ្រឿងញៀនបានជ្រាប់ចូលអង្ករពេញទៅហើយ ។

លោកបន្តទៀតថា​នេះជាវិធីសាស្ត្រថ្មីដែល​លោកទើបតែជួបប្រទះ នេះពិតជាមានការរៀបចំបានយ៉ាងល្អពិតមែន មើលនឹងភ្នែកមិន​ដឹងថា​អង្ករនោះជាគ្រឿងញៀនឡើយ។ លោកបន្តទៀតថា​ក្រុមជួញដូរគ្រឿងញៀននឹងយក​អង្ករ​នោះទៅកិនឲ្យម៉ត់ហើយយកទៅលក់ចែកចាយ ។

ក្រុមជួញដូរគ្រឿងញៀនតែងតែប្រើប្រាស់ប្រទេសអាហ្សង់ទីនដូចជាទីតាំងកណ្តាលសម្រាប់​ដឹកជញ្ជូនគ្រឿងញៀនដែលផលិតនៅក្នុងប្រទេស​ប៊ូឡាវី ប៉េរូ និងកូឡាំប៊ី ដើម្បីយកទៅលក់​នៅក្នុងទីផ្សារទ្វីបអាហ្វ្រិក រួចបន្តទៅកាន់អឺរ៉ុបមានតម្លៃខ្ពស់ ៕

ma_tuy_HWGZ.jpg.ashx

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print