ជម្លោះវិវាទដែនអធិបតេយ្យមិនមែន ជាទង្វើរបស់ប្រទេសមហាអំណាចនោះ ឡើយ ដូច្នេះឥណ្ឌា និងចិនចាំបាច់ត្រូវតែ ស្វែងរកដំណោះស្រាយបញ្ចប់វិវាទតាមបណ្ដោយព្រំដែនកើតឡើងជាច្រើនទស វត្សកន្លងមកហើយ ។
ប្រមុខដឹកនាំជាន់ខ្ពស់ចិនឥណ្ឌានឹង ជួបពិភាក្សាគ្នាដើម្បីដោះស្រាយវិបត្ដិ ព្រំដែន។ នេះជាកិច្ចចរចាព្រំដែនលើក ទី១ហើយគិតចាប់តាំងពីនាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ឡើងកាន់ អំណាចមក ។
លោក យ៉ាង ជៀឈី អតីតរដ្ឋមន្ដ្រី ការបរទេសចិន២០០៧-២០១៣ នឹង ក្លាយជាតំណាងពិសេសបានបំពេញទស្សន កិច្ចនៅប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ហើយនៅថ្ងៃអង្គារ ទី២៤ ខែមីនានេះនឹងជួបចរចាជាមួយតំណាងសន្ដិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ ។
ការចរចាខាងលើនេះជាជំនួបចរចា ព្រំដែនលើកទី១៨ហើយ តែជាលើក ដំបូងសម្រាប់រដ្ឋាភិបាល លោក ណារិន ដ្រាម៉ូឌី ។ ជំនួបប្រជុំនេះ ជាការរៀបចំ ដែលប្រទេសមហាអំណាចក្នុងតំបន់ទាំង២សាកល្បងជំរុញស្ថានការណ៍ឱ្យបាន ប្រសើរឡើងមុននឹងឈានដល់ដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីឥណ្ឌានៅប្រទេសចិននាខែឧសភាខាងមុខ។
ដោយសារបញ្ហាព្រំដែន មហាយក្ស ចិន និងឥណ្ឌាធ្លាប់មានសង្គ្រាមបង្ហូរ ឈាមនឹងគ្នាមួយប្រាវកាលពីឆ្នាំ១៩៦២ ។ ហើយបញ្ហាព្រំដែននេះនូវមិនទាន់ដោះ ស្រាយគ្នាចប់ទេ ប្រទេសជិតខាងទាំង២ តែងចោទប្រកាន់គ្នាទៅវិញទៅមកអំពីសកម្មភាពរំលោភបំពានព្រំដែនក្នុងតំបន់ ជាប់ជម្លោះ។ កាលពីខែកញ្ញាកន្លងទៅថ្មីៗ នេះភាពតានតឹងតាមព្រំដែនបានកើន ឡើងដល់កម្រិតកំពូលបន្ទាប់ពីទាហាន ចិនរាប់រយនាក់បានចូលតំបន់ភ្នំហិមាល័យដែលទាមទារដោយឥណ្ឌា។ ភាពតាន តឹងយោធានៅតាមព្រំដែនដែលបាន បង្អាក់ដំណើរលោក ស៊ី ជីនពីង មិន និយាយអំពីទំនាក់ទំនងការទូតរវាងចិន នឹងរដ្ឋាភិបាលថ្មីថ្មោងឥណ្ឌារបស់លោក ណារិនដ្រា ម៉ូឌី នាឱកាសទស្សនកិច្ចនៅ ឥណ្ឌាកាលពីចុងខែកញ្ញា ឆ្នាំ២០១៤។
ការបញ្ចប់ជម្លោះព្រំដែនទើបអាច ធ្វើឱ្យប្រទេសទាំង២ឆ្ពោះទៅរកការអភិវឌ្ឍ ឈានទៅមុខបានយ៉ាងរលូន។ ក្នុងបច្ចុប្បន្ន កាលឥណ្ឌាក៏ដូចចិនដែរ ឱ្យអាទិភាព ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចម្ល៉ោះហើយ ឥណ្ឌាត្រូវការស្ថិរភាពនៅក្នុងតំបន់ និង ត្រូវការបន្ធូរភាពតានតឹងនៅក្នុងទំនាក់ ទំនងជាមួយចិនដោយត្រូវទុកមួយឡែកសិនទំនាស់ព្រំដែន និងគំនុំគុំកួនពីអតីត កាល។
មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំទីក្រុងញូវ ដេលី (New Delhi) ថែមទាំងបានលួច សិក្សាទៅលើរបៀបគ្រប់គ្រងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំចិនទៀតផង។ ត្រង់នេះ ចំពោះឥណ្ឌាមហាយក្ស ចិនគឺជាគំរូមួយ ល្អផង និងអាក្រក់ផង។ គឺជាគំរូល្អនៅ លើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាគំរូ ល្អត្រង់ថា ប្រទេសអាស៊ីដ៏ធំមួយនេះប៉ិន ប្រសប់ខ្លាំងណាស់ក្នុងការប្រែក្លាយជា កំពូលមហាអំណាចដោយប្រើពេលវេលា តែជាង៣០ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សម្រាប់ទីក្រុង New Delhi ចិនក៏ជាគំរូ អាក្រក់ដែរ ដ្បិតប្រទេសនេះកាន់អំណាច ផ្ដាច់ការកុម្មុយនិស្ដដែលឥណ្ឌាក្នុងនាម ជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅក្នុងលោកមិនអាចទទួលបានទេ។ ចិនជា គំរូអាក្រក់ ពីព្រោះជាមហាអំណាច នយោបាយ និងយោធាមួយដែលបណ្ដា ប្រទេសអាស៊ីមួយចំនួនផ្ដើមវាយតម្លៃថា កាចអាងមាឌ និងវាតទីនិយម។ យ៉ាងណា ក៏ដោយឥណ្ឌាដែលជាមហាយក្សប្រជាធិបតេយ្យមិនដូចចិនកុម្មុយនិស្ដ និងឥណ្ឌា ដែលមានប្រជាជនច្រើនដូចស្រមោចមិនចាញ់ចិនប៉ុន្មានទេក៏ចង់ក្លាយទៅជា មហាអំណាចតំបន់មួយដូចចិនដែរ។
ម្ល៉ោះហើយមហាយក្សអាស៊ីទាំង២ ចៀសមិនរួចពីប្រកួតប្រជែងគ្នា។ ការ ប្រកួតប្រជែងគ្នានេះបានផ្ដើមឡើងនៅ ទសវត្សទី៥០។ កាលនោះនាយករដ្ឋមន្ដ្រី ឥណ្ឌានេរុ(Nehru) និងនាយករដ្ឋមន្ដ្រីចិន ជូ អេនឡាយ (Chou En Lai) ដណ្ដើម គ្នាធ្វើជាអ្នកដឹកនាំប្រទេសតតិយលោក នៅក្នុងក្របខ័ណ្ឌនៃបណ្ដាប្រទេសមិន ចូលបក្សសម្ព័ន្ធ។ ដោយឡែកនៅទស វត្សទី៥០ដដែលនោះអគ្គមគ្គុទ្ទេសក៍ចិន ម៉ៅសេទុង មិនសប្បាយចិត្ដសោះឡើយ នៅចំពោះមុខឥទ្ធិពលខ្លាំងពេករបស់ ឥណ្ឌាទៅលើនេប៉ាល់ និងប៊ូតង់។ ពី ព្រោះឥណ្ឌាបានផ្ដល់សិទ្ធិជ្រកកោននយោបាយឱ្យប្រមុខពុទ្ធសាសនាទីបេដាឡៃ ឡាម៉ា។ រីឯឥណ្ឌាវិញអន់ចិត្ដ ពីព្រោះ ចិនបានលេបយកទឹកដីទីបេ ពីព្រោះចិន បានឈ្លានពានយកតំបន់ Aksai Chin នៅភាគឦសាននៃCachemire។ ភាព រកាំរកូសទាំងអស់នេះបានបង្កឱ្យមាន សង្គ្រាមរវាងប្រទេសទាំង២នៅឆ្នាំ១៩៦២។
សង្គ្រាមនេះបានបំពុលទំនាក់ទំនង រវាងចិននឹងឥណ្ឌាអស់ជាច្រើនឆ្នាំ និងធ្វើ ឱ្យប្រទេសទាំង២លែងទុកចិត្ដគ្នា រហូត មកទល់សព្វថ្ងៃ។ សង្គ្រាមនៅឆ្នាំ១៩៦២ ក៏បានញ៉ាំងឱ្យចិនមានគំនិតឡោមព័ទ្ធ ឥណ្ឌាដែរ។ នៅក្នុងន័យនេះចិនបានយក ចិត្ដបង់ក្លាដែស ស្រីលង្កា និងភូមាបាន ផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់ បណ្ដាប្រទេសទាំងនេះ។ ដូចគ្នាអ៊ី ចឹងដែរ នៅក្នុងសង្គ្រាមរវាងឥណ្ឌានឹងប៉ាគីស្ថាន លើកទី១នៅឆ្នាំ១៩៦២ និងលើកទី២នៅ ឆ្នាំ១៩៧១ ចិនកាន់ជើង និងជួយប៉ាគីស្ថាន។ គំនាបនយោបាយឡោមព័ទ្ធបែបនេះ របស់ចិនបានបង្ខំថ្នាក់ដឹកនាំឥណ្ឌាឱ្យ ចាយថវិកាជាតិទៅលើតែវិស័យយោធា ដោយមិនសូវបានគិតគូរដល់ការអភិវឌ្ឍ ប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ គឺ ប្រហែលជាការភ័យព្រួយនៅចំពោះមុខ ប្រទេសចិននេះហើយដែលបានជម្រុញ ថ្នាក់ដឹកនាំឥណ្ឌាឱ្យខ្នះខ្នែងបង្កើតគ្រាប់ បែកបរមាណូ ។
នៅឆ្នាំ១៩៧៤ប៉ុន្មាន ឆ្នាំប៉ុណ្ណោះក្រោយពីចិនបានក្លាយជា មហាអំណាចបរមាណូ ឥណ្ឌាបានបំផ្ទុះ សាកល្បងគ្រាប់បែកបរមាណូជាលើក ទី១បង្អស់ ប៉ុន្ដែ២៤ឆ្នាំក្រោយមកនៅ ឆ្នាំ១៩៩៨ ទើបឥណ្ឌាដាច់ចិត្ដប្រកាស ប្រាប់ពិភពលោកឱ្យដឹងជាផ្លូវការថា ខ្លួន មានអាវុធនុយក្លេអ៊ែរ។ នៅឆ្នាំ១៩៩៨ នោះហើយដែលឥណ្ឌាចាប់ផ្ដើមហ៊ាន វាយឫកដាក់ចិនដោយបានប្រកាសយ៉ាង ចំហថា សត្រូវធំរបស់ឥណ្ឌាគឺចិនមិនមែនប៉ាគីស្ថានទេ។ ក៏ដូចគ្នាអ៊ីកចឹងដែរ នៅឆ្នាំ២០០១ នាឱកាសទស្សនកិច្ចនៅ ទីក្រុងញូវដែលីរបស់ លីប៉េង (Li Peng) ដែលជានាយករដ្ឋមន្ដ្រីចិនសម័យនោះ ប្រមុខរដ្ឋាភិបាលឥណ្ឌាកាលនោះគឺ វ៉ាប៉ាយេ(Vapayee) បានហ៊ានរហូត ដល់ទៅឱ្យលោក លីប៉េង អង្គុយចាំជួប។ លើសពីនេះទៅទៀតនៅថ្ងៃដែលលោក លីប៉េង ចេញដំណើរត្រឡប់ទៅចិនវិញ ស្រាប់តែឥណ្ឌាបានបាញ់សាកល្បងកាំជ្រួចមីស៊ីលដែលអាចញំក្បាលនុយក្លេ អ៊ែរបាន ៕
ប្រែសម្រួល៖ ម៉ែវ សាធី