ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលសម្ភារកីឡាជាច្រើនពីអង្គការជួយសង្គ្រោះគ្រោះមហន្តរាយ នៃសាធារណរដ្ឋកូរ៉េដើម្បីលើក កម្ពស់ វិស័យកីឡានៅកម្ពុជាឲ្យមានភាពរីកចម្រើនដូចប្រទេសនានាក្នុងតំបន់ និងពិភពលោក ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី កេត រ៉ាឌី នាយិកាក្រុមហ៊ុន TOP WHISKY ព្រមទាំងមានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញជាច្រើន រូបទៀត ។ ដោយឡែកភាគីកូរ៉េមានលោក CHO SUNNG –LAE អគ្គនាយកអង្គការជួយសង្គ្រោះ គ្រោះមហន្តរាយនៃសាធារណរដ្ឋកូរ៉េ ។
មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលអំណោយជាសម្ភារកីឡានៅមជ្ឈមណ្ឌលសហប្រតិបតិ្តការ កម្ពុជា ជប៉ុនលោក ហ៊ុន ម៉ានី មានប្រសាសន៍ថា សម្ភារកីឡាដែលអង្គការសង្គ្រោះគ្រោះមហន្តរាយ សាធារណរដ្ឋកូរ៉េផ្តល់នៅពេលនេះពិជាមានសារសំខាន់ណាស់ ដែលពេលកន្លងមកសហភាពសហ ព័ន្ធយុវជនកម្ពុជាបានរៀបចំកីឡាប្រភេទផ្សេងៗជាច្រើនដូចជា រៀបចំកីឡាបាល់ទាត់ ប្រកួតបាល់ទះ ជាលក្ខណៈអន្តរក្រសួងជាច្រើនលើកមកហើយ ។
លោក ហ៊ុន ម៉ានី បន្តថា កាលេងកីឡាជាផ្នែកមួយក្នុងការចូលរួមអប់រំបញ្ញា ស្មារតី ភាពរហ័សរហួន និងរក្សាសុខភាពរបស់យុវជនទាំងអស់ឲ្យមានភាពល្អប្រសើរ បំពេញការងាររបស់ខ្លួនមានលទ្ធភាពនិងប្រសិទ្ធិខ្ពស់ ។ ជាងនេះការលេងកីឡាបានចូលរួមកាត់បន្ថយឲ្យយុវជនចៀសវាងការប្រព្រឹត្តអំ ពើអបាយមុខ ដូចជាការសេពគ្រឿងញៀន ស្បែងស៊ីសង បង្កជម្លោះនានា ឬឈានដល់អំពើឆក់ប្លន់ជាដើម។
លោកបញ្ជាក់ថាចំពោះការផ្តល់សំភារៈកីឡានេះគឺជាការធានានូវនិរន្តភាពរបស់សហភាព សហព័ន្ធយុវជនកម្ពុជាមួយកម្រិតទៀតក្នុងបុព្វហេតុចូលរួមចំណែកជាមួយរាជរដ្ឋភិបាលកម្ពុជាក្នុងការ លើកស្ទួយវិស័យកីឡានៅក្នុងប្រទេស ឲ្យកាន់តែទទួលបានប្រជាប្រិយ៍ភាព សម្រាប់ប្រជាពលរដ្ឋនិងយុវជន ។
លោកស្រី កេត រ៉ាឌី នាយិការក្រុមហ៊ុន TOP WHISKY មានប្រសាសន៍ ថាអង្កការជួយសង្គ្រោះគ្រោះមហយន្តរាយកូរ៉េបានផ្តល់ជួនសំភារៈកីឡាដល់ សហភាព សហព័ន្ធយុវជនកម្ពុជា មានបាល់ទាត់ចំនួន១៣៦៧ បាល់ទះចំនួន១៨៩២ បាល់វាយផ្ទប់ជញ្ជាំងចំនួន១៣៦៧ បាល់បោះចំនួន២៨០ គ្រាប់សីចំនួន២ប្រអប់ ដងរ៉ាកែតចំនួន២៤ ការបូបកីឡាព៌ណខ្មៅទំហំធំចំនួន២៥ ការបូបកីឡាព៌ណខ្មៅទំហំមធ្យមចំនួន១៣ ការបូបកីឡាខ្មៅទំហំតូចំនួន៧១ និងសំលៀក បំពាក់កីឡាចំនួន២៤កំប្លេរ ដែលគិតជាទឹកប្រាក់សរុបមានចំនួន១៧៣.៧៦២ដុល្លារអាមេរិក ។
លោក CHO SUNNG –LAE អគ្គនាយកអង្គការជួយសង្គ្រោះគ្រោះមហន្តរាយមានបានឲ្យដឹងថា សម្ភារទាំងនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េដែលមានភាពល្អប្រសើរលើកគ្រប់វិស័យតាំងពីដើមរៀងមក។
ក្នុងឱកាសនោះដែរលោក អគ្គនាយកអង្គការបានសន្យាធ្វើកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ពិសេសខិតខំធ្វើយ៉ាងណាឲ្យសហគមតាមតំបន់ក្នុងប្រទេសកម្ពុជាមានការ អភិវឌ្ឍន៍ដូចបណ្តាប្រទេសនានា ។ លោកបានស្នើឲ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជាគាំទ្ររាល់សកម្ម ភាពរបស់ជនជាតិកូរ៉េ ក្រុមហ៊ុនកូរ៉េដែលបានវិនិយោគនៅកម្ពុជា ព្រមទាំងមានទំនាក់ទំនងល្អជាមួយគ្នារៀងរហូត ៕
ដោយ៖ សុខដុម