យ៉ាងហោចណាស់ក៏មានមនុស្ស៧១៧នាក់ស្លាប់ និងជាង៨០០នាក់រងរបួសដោយការប្រជ្រៀតជាន់លើគ្នានៅក្នុងពិធីព្យុះហយាត្រាHajjនៅតំបន់Mina ប្រទេសអារ៉ាបីសាអូឌិត នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ហេតុការខាងលើកើតឡើងនៅពេលព្រឹក នៅខាងក្រៅព្រះវិហារMecca អ្នកដែលរងរបួសបានបញ្ចូនទៅកាន់មន្ទីពេទ្យជាបន្ទាន់នៅក្នុង តំបន់Mina ។ Minaគឺជាទីកន្លែងដែលសាសនិកធ្វើពិធីព្យុះហយាត្រា និងកម្ចាត់គ្រោះចង្រៃផ្សេងៗបណ្តេញប្រេយបិសាច។ សាសនឹកអិស្លាមបានគប់ដុំថ្មទៅលើជិញ្ជាំងថ្ម។
សារព័ត៌មានAl Jazeera បានផ្សាយថា ហេតុការប្រជ្រៀតជាន់លើគញនាកើតឡើងនៅលើដងផ្លូវមួយដែលមានជុំរុំអ្នកធ្វើព្យុះហយាត្រាជាច្រើន។ ក្នុងពេលកំពុងកើតហេតុនិងក្រោយពេលកើតលហេតុសាសនឹកនៅតែនាំគ្នាចូលទៅកាន់Mina ដើម្បីធ្វើពិធីគប់ដុំទៅលើបិសាច។
ក្រុមជួយសង្គ្រោះប្រមាណ៤០០០នាក់បានចូលរួមសកម្មភាពជួយដល់អ្នករងរបួស និងរថយន្តជួយសង្គ្រោះជាង២២០គ្រឿងបានដឹកជិញ្ជូនអ្នករងរបួសទៅកាន់មន្ទីពេទ្យ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀតដោយសារតែមានអ្នករងរបួសជាច្រើនស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ នៅតំបន់Mina មានជុំរុំទង់១៦០ពាន់បានសាងសង់ឡើង សម្រាប់ឲ្យអ្នកធ្វើព្យុះហយ៉ាត្រាជាង១,៩លាននាក់មកពីគ្រប់ទិសទីនៅជុំវិញពិភពលោក ចូលរួមដង្ហែក្បួនព្យុះហយាត្រាHajjជារៀងរាលឆ្នាំ។
ការប្រជ្រៀតជាន់លើគ្នាស្លាប់យ៉ាងច្រើនបែបនេះមិនមានជារឿងទើបតែកើតឡើងនៅក្នុងពិធី ព្យុះហយាត្រាHajj នោះឡើយ គឺបានកើតឡើងស្ទើរតែរាល់ឆ្នាំដោយមានអ្នកស្លាប់តិចនិងច្រើនតែប៉ុណ្ណោះ។ ការប្រជ្រៀតជាន់លើគ្នាសម្លាប់មនុស្សច្រើនបំផុតគឺនៅឆ្នាំ១៩៩០បាមសម្លាប់មនុស្សរហូតដល់ទៅ១៤២៦នាក់ ពេលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រះវិហារMecca៕
ប្រែសម្រួល៖ ម៉ែវ សាធី