ប្រជ្រៀត​ជាន់​លើ​គ្នា​ស្លាប់់​ជាង​៧០០​នាក់​ របួស​៨០០​នាក់​ក្នុង​ពិធី​ព្យុហយា​ត្រា​នៅអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៧១៧​នាក់​ស្លាប់ ​និង​ជាង​៨០០​នាក់​រង​របួស​ដោយ​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ក្នុង​ពិធី​ព្យុះ​ហយា​ត្រា​Hajj​នៅ​តំបន់​Mina​ ប្រទេស​អា​រ៉ា​បី​សា​អូ​ឌិ​ត​ នា​ថ្ងៃ​ទី​២៤ ​ខែកញ្ញា​ ឆ្នាំ២០១៥ ។​ ​

acss

មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ ហេតុ​ការ​ខាងលើ​កើតឡើង​នៅ​ពេល​ព្រឹក​ នៅ​ខាងក្រៅ​ព្រះ​វិហារ​Mecca​ អ្នក​ដែល​រង​របួស​បា​នប​ញ្ចូ​ន​ទៅ​កាន់​មន្ទី​ពេទ្យ​ជា​បន្ទាន់​នៅ​ក្នុង​ តំបន់​Mina​ ។​ Mina​គឺជា​ទីកន្លែង​ដែល​សាសនិក​ធ្វើ​ពិធី​ព្យុះ​ហយា​ត្រា​ និង​កម្ចាត់​គ្រោះ​ចង្រៃ​ផ្សេងៗ​បណ្តេញ​ប្រេ​យ​បិសាច​។​ សាស​នឹក​អិ​ស្លា​ម​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ជិ​ញ្ជាំ​ង​ថ្ម​។​

​សារព័ត៌មាន​Al​ Jazeera​ បាន​ផ្សាយ​ថា​ ហេតុ​ការ​ប្រជ្រៀត​ជាន់​លើ​គ​ញ​នា​កើតឡើង​នៅ​លើ​ដងផ្លូវ​មួយ​ដែល​មាន​ជុំរុំ​អ្នក​ធ្វើ​ព្យុះ​ហយា​ត្រា​ជា​ច្រើន​។​ ក្នុង​ពេល​កំពុង​កើតហេតុ​និង​ក្រោយ​ពេល​កើត​ល​ហេតុ​សាស​នឹក​នៅ​តែ​នាំ​គ្នា​ចូល​ទៅ​កាន់​Mina​ ដើម្បី​ធ្វើ​ពិធី​គប់​ដុំ​ទៅ​លើ​បិសាច​។​ ​

ក្រុម​ជួយ​សង្គ្រោះ​ប្រមាណ​៤០០០​នាក់​បាន​ចូលរួម​សកម្មភាព​ជួយ​ដល់​អ្នក​រង​របួស​ និង​រថយន្ត​ជួយ​សង្គ្រោះ​ជាង​២២០​គ្រឿង​បាន​ដឹក​ជិ​ញ្ជូ​ន​អ្នក​រង​របួស​ទៅ​កាន់​មន្ទី​ពេទ្យ​។​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើងជា​បន្ត​ទៀត​ដោយសារ​តែ​មាន​អ្នក​រង​របួស​ជា​ច្រើន​ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់​។​ នៅ​តំបន់​Mina​ មាន​ជុំរុំ​ទង់​១៦០​ពាន់​បាន​សាងសង់​ឡើង​ សម្រាប់​ឲ្យ​អ្នក​ធ្វើ​ព្យុះ​ហ​យ៉ា​ត្រា​ជាង​១,៩​លាន​នាក់​មក​ពី​គ្រប់​ទិស​ទី​នៅ​ជុំវិញ​ពិភពលោក​ ចូលរួម​ដង្ហែ​ក្បួន​ព្យុះ​ហយា​ត្រា​Hajj​ជា​រៀង​រាល​ឆ្នាំ​។​ ​

ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​ស្លាប់​យ៉ាងច្រើន​បែប​នេះ​មិន​មាន​ជា​រឿង​ទើបតែ​កើតឡើង​នៅ​ក្នុង​ពិធី​ ព្យុះ​ហយា​ត្រា​Hajj​ នោះ​ឡើយ​ គឺ​បាន​កើតឡើង​ស្ទើរតែ​រាល់​ឆ្នាំ​ដោយ​មាន​អ្នក​ស្លាប់​តិច​និង​ច្រើន​តែ​ប៉ុណ្ណោះ​។​ ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​សម្លាប់​មនុស្ស​ច្រើន​បំផុត​គឺ​នៅ​ឆ្នាំ​១៩៩០​បា​ម​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ​១៤២៦​នាក់​ ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ព្រះ​វិហារ​Mecca៕

abc

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print