សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទទួល​អំណោយ​សម្ភារ​កីឡា​ពី​អង្គការ​កូរ៉េ

ចែករំលែក៖

ភ្នំពេញ​៖​ នា​រសៀល​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ទទួល​សម្ភារ​កីឡា​ជា​ច្រើន​ពី​អង្គការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​លើក​ កម្ពស់​ វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​រីក​ចម្រើន​ដូច​ប្រទេស​នានា​ក្នុង​តំបន់​ និង​ពិភពលោក​ ។​

10629610_766875300044642_3726255033035359990_n

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោកស្រី​ កេ​ត​ រ៉ា​ឌី​ នាយិកា​ក្រុមហ៊ុន​ TOP​ WHISKY​ ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ជា​ច្រើន​ រូប​ទៀត​ ។​ ដោយឡែក​ភាគី​កូរ៉េ​មាន​លោក​ CHO​ SUNNG​ –LAE​ អគ្គនាយក​អង្គការ​ជួយ​សង្គ្រោះ​ គ្រោះ​មហន្តរាយ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ។​

​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ និង​ទទួល​អំណោយ​ជា​សម្ភារ​កីឡា​នៅ​មជ្ឈមណ្ឌល​សហ​ប្រ​តិ​ប​តិ្ត​ការ​ កម្ពុជា​ ជប៉ុន​លោក​ ហ៊ុន​ ម៉ា​នី​ មាន​ប្រសាសន៍​ថា​ សម្ភារ​កីឡា​ដែល​អង្គការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ សាធារណរដ្ឋ​កូរ៉េ​ផ្តល់​នៅ​ពេល​នេះ​ពិ​ជា​មាន​សារសំខាន់​ណាស់​ ដែល​ពេល​កន្លង​មក​សហភាព​សហ​ ព័ន្ធ​យុវជន​កម្ពុជា​បាន​រៀបចំ​កីឡា​ប្រភេទ​ផ្សេងៗ​ជា​ច្រើន​ដូច​ជា​ រៀបចំ​កីឡាបាល់ទាត់​ ប្រកួត​បាល់ទះ​ ជា​លក្ខណៈ​អន្តរក្រសួង​ជា​ច្រើន​លើក​មក​ហើយ​ ។​

​លោក​ ហ៊ុន​ ម៉ា​នី​ បន្ត​ថា​ កា​លេង​កីឡា​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​អប់រំ​បញ្ញា​ ស្មារតី​ ភាព​រហ័សរហួន​ និង​រក្សា​សុខភាព​របស់​យុវជន​ទាំងអស់​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ បំពេញការងារ​របស់​ខ្លួន​មាន​លទ្ធភាព​និង​ប្រសិទ្ធិ​ខ្ពស់​ ។​ ជាង​នេះ​ការ​លេង​កីឡា​បាន​ចូលរួម​កាត់​បន្ថយ​ឲ្យ​យុវជន​ចៀសវាង​ការ​ប្រព្រឹត្ត​អំ​ ពើ​អបាយមុខ​ ដូច​ជា​ការ​សេព​គ្រឿងញៀន​ ស្បែង​ស៊ីសង​ បង្កជម្លោះ​នានា​ ឬ​ឈាន​ដល់​អំពើ​ឆក់​ប្លន់​ជាដើម​។​

​លោក​បញ្ជាក់​ថា​ចំពោះ​ការ​ផ្តល់​សំភារៈ​កីឡា​នេះ​គឺជា​ការ​ធានា​នូវ​និរន្ត​ភាព​របស់​សហភាព​ សហព័ន្ធ​យុវជន​កម្ពុ​ជាមួយ​កម្រិត​ទៀត​ក្នុង​បុព្វហេតុ​ចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ក្នុង​ការ​ លើក​ស្ទួយ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​ ឲ្យ​កាន់តែ​ទទួល​បាន​ប្រជាប្រិយ៍ភាព​ សម្រាប់​ប្រជាពលរដ្ឋ​និង​យុវជន​ ។​

​លោកស្រី​ កេ​ត​ រ៉ា​ឌី​ នាយិការ​ក្រុមហ៊ុន​ TOP​ WHISKY​ មាន​ប្រសាសន៍​ ថា​អង្ក​ការ​ជួយ​សង្គ្រោះ​គ្រោះ​ម​ហ​យន្ត​រាយ​កូរ៉េ​បាន​ផ្តល់​ជួន​សំភារៈ​កីឡា​ដល់​ សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​ មាន​បាល់ទាត់​ចំនួន​១៣៦៧​ បាល់ទះ​ចំនួន​១៨៩២​ បាល់​វាយ​ផ្ទប់​ជញ្ជាំង​ចំនួន​១៣៦៧​ បាល់បោះ​ចំនួន​២៨០​ គ្រាប់​សី​ចំនួន​២​ប្រអប់​ ដង​រ៉ាកែត​ចំនួន​២៤​ ការ​បូ​ប​កីឡា​ព៌​ណ​ខ្មៅ​ទំហំ​ធំ​ចំនួន​២៥​ ការ​បូ​ប​កីឡា​ព៌​ណ​ខ្មៅ​ទំហំ​មធ្យម​ចំនួន​១៣​ ការ​បូ​ប​កីឡា​ខ្មៅ​ទំហំ​តូ​ចំនួន​៧១​ និង​សំលៀក​ បំពាក់​កីឡា​ចំនួន​២៤​កំ​ប្លេ​រ​ ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​១៧៣.៧៦២​ដុល្លារ​អា​មេ​រិ​ក​ ។​

​លោក​ CHO​ SUNNG​ –LAE​ អគ្គនាយក​អង្គការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​មានបាន​ឲ្យ​ដឹង​ថា​ សម្ភារ​ទាំងនេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​ កូរ៉េ​ដែល​មាន​ភាពល្អ​ប្រសើរ​លើក​គ្រប់​វិស័យ​តាំងពី​ដើម​រៀង​មក​។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ អគ្គនាយក​អង្គការ​បាន​សន្យា​ធ្វើ​កិច្ចសហការ​ ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ពិសេស​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​សហ​គម​តាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា​មានការ​ អភិវឌ្ឍន៍​ដូច​បណ្តា​ប្រទេស​នានា​ ។​ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​គាំទ្រ​រាល់​សកម្ម​ ភាព​របស់​ជនជាតិ​កូរ៉េ​ ក្រុមហ៊ុន​កូរ៉េ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​ ព្រមទាំង​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​រៀង​រហូត​ ៕​

Th3-300x200 Th4-300x200 Th5-300x200 Th6-300x200

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print